តិចនិក​ក្បួន​ហុងស៊ុយ​ផ្ទះ​សម្បែង ជួយ​ឲ្យ​លុយ​ចូល​កាន់​តែ​ច្រើន

  • 2019-06-05 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ជំនាញ​ក្បួន​ហុងស៊ុយ​បាន​​ឲ្យ​ដឹង​ថា ក្រៅ​ពី​សង់​ផ្ទះ​ឲ្យ​ស្អាត​ហើយ អ្នក​ត្រូវ​ចាប់​អារម្មណ៍​រឿង​មួយ​ចំនួន​ក្នុង​គេហដ្ឋាន​ទៀត​ដើម្បី​លាភ​ចូល​កាន់​តែ​ច្រើន។

១. ហាម​ទុក​ដើម​ឈើ​ងា​ប់​ក្នុង​ផ្ទះ

ដើម​ឈើ​ត្រូវ​បាន​ដាំ​នៅ​ក្នុង​ផ្ទះ​ដើម្បី​ឲ្យ​ដង្ហើម​លាភ​ដើរ​បាន​ល្អ។ យ៉ាងណាក្ដី ប្រសិនបើ​ពេល​ដើម​នេះ​ងាប់​ហើយ គឺ​មិន​ត្រូវ​ទុក​ក្នុង​ផ្ទះ​ទៀត​ឡើយ ព្រោះ​ដើម​ឈើ​ងាប់​នឹង​ឆ្វាក់​ដង្ហើម​អាក្រក់​ចូល​ផ្ទះ។

២. រៀបចំ​ផ្ទះ​កាន់​តែ​ស្អាត កាន់​តែ​ល្អ

ជំនាង​ផ្ទះ ទេវតា អ្នក​តា​អី ក៏​ដូច​នឹង​ពួក​យើង​ដែរ តែង​រមែង​ចង់​ស្នាក់​នៅ​កន្លែង​ណា​ដែល​ស្អាត មាន​សណ្ដាប់​ធ្នាប់​ល្អ។ ដូច​នេះ​ដើម្បី​អញ្ជើញ​ថាមពល​ល្អ​ឲ្យ​ចូល​ផ្ទះ អ្នក​ត្រូវ​រៀបចំ​ផ្ទះ​យ៉ាង​ម៉េច​កុំ​ឲ្យ​រញ៉េរញ៉ៃ។

៣. គម្រប​ចាន​បង្គន់​គួរ​បិទ​រហូត

មូលហេតុ​គឺ​មិន​ត្រឹម​តែ​រក្សា​អនាម័យ​នោះ​ទេ តែ​តាម​ក្បួន​ហុងស៊ុយ ការ​បើក​គម្រប​ចាន​បង្គន់​ចោល​អាច​ធ្វើ​ឲ្យ​ចរន្ត​លាភ​ហូរ​ចេញ​តាម​នេះ​ផង​ដែរ។

៤. ជួសជុល​ឧបករណ៍​ដែល​ខូច

គ្រប់​ឧបករណ៍​ប្រើប្រាស់​ក្នុង​ផ្ទះដូច​ជា ក្បាល​រ៉ូប៊ីណេ អំពូល​ភ្លើង ឬ​គន្លឺះ ប្រសិន​បើ​មាន​ខូច​គួរ​ជួសជុល​ភ្លាម ព្រោះ​បើ​ទុក​យូរ ដង្ហើម​លាភ​អាច​ត្រូវ​ភាយ​ចេញ​តាម​របស់​ដែល​ខូច​ទាំង​នេះ៕

​ចុចអាន៖ ​ ទីតាំង៤កន្លែងក្នុងផ្ទះ មិនគួរព្យួរនាឡិកា បើមិនចង់ឲ្យគ្រួសារហិនហោច

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម