ថ្លើមរបស់អ្នកត្រូវការឲ្យអ្នកចូលគេងនៅម៉ោងនេះ

  • 2019-05-30 03:17:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​គួរ​តែ​ចូល​គេង​នៅ​ម៉ោង​ប៉ុន្មាន​?​ តើ​មាន​ពេល​ចូល​គេង​ដ៏​ល្អ​បំផុត​ដែរ​ទេ​?​ គេ​និយាយ​ថា​ចូល​គេង​លឿន​ហើយ​ក្រោក​ពី​គេង​លឿន​ល្អ​ចំពោះ​សុខ​ភាព​ តើ​ពិត​ដែរ​ទេ​?​ តើ​វា​ជា​រឿង​ត្រឹម​ត្រូវ​ដែរ​ទេ​ដែល​ចូល​គេង​យឺត​ហើយ​ក្រោក​ពី​គេង​យឺត?

តាម​ពិត​ទៅ​អ្នក​មាន​នាឡិកា​ជីវសាស្ត្រ​មួយ​ក្នុង​រាង​កាយ​របស់​អ្នក​។​ វា​មាន​ភាព​ជាក់​លាក់​ខ្លាំង​ណាស់​។​ វា​ជួយ​គ្រប់​គ្រង​មុខ​ងារ​ផ្សេង​ៗ​នៃ​រាង​កាយ​របស់​អ្នក​រួម​ទាំង​ពេល​វេលា​នៃ​ការ​គេង​របស់​អ្នក​ផង​ដែរ​។​

ចាប់​ពី​ម៉ោង​ ១១ យប់​ ដល់​ ៣ ជិត​ភ្លឺ​ ចរន្ត​ឈាម​របស់​អ្នក​ភាគ​ច្រើន​ផ្ដោត​លើ​ថ្លើម​របស់​អ្នក​។​ ថ្លើម​របស់​អ្នក​កាន់​តែ​ធំ​នៅ​ពេល​ដែល​វា​ពោរ​ពេញ​ទៅ​ដោយ​ឈាម​។នេះ​ជា​ពេល​ដ៏​សំខាន់​នៅ​ពេល​ដែល​រាង​កាយ​របស់​អ្នក​ទទួល​រង​នូវ​ដំណើរ​ការ​បន្សាប​ជាតិ​ពុល​។​ ថ្លើម​របស់​អ្នក​ត្រូវ​បាន​បន្សាប​និង​បំផ្លាញ​សារធាតុ​ពុល​ដែល​ប្រមូល​បាន​ពេញ​មួយ​ថ្ងៃ​។​

បើ​​សិន​ជា​អ្នក​មិន​គេង​នៅ​ម៉ោង​នេះ​ ថ្លើម​របស់​អ្នក​មិន​អាច​ទទួល​រង​ដំណើរ​ការ​បន្សាប​បាន​ល្អ​ទេ​។​

បើ​សិន​ជា​អ្នក​គេ​នៅ​ម៉ោង​ ១១ យប់​ អ្នក​មាន​ពេល​ ៤ ម៉ោង​ពេញ​ដើម្បី​បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ​។ បើ​សិន​ជា​អ្នក​គេង​នៅ​ម៉ោង​ ១២ យប់​ អ្នក​មាន​ពេល​ ៣​ ម៉ោង​។

បើ​សិន​ជា​អ្នក​គេង​នៅ​ម៉ោង​ ១ យប់​ អ្នក​មាន​ពេល​ ២​ ម៉ោង​។

ហើយ​បើ​សិន​ជា​អ្នក​គេង​នៅ​ម៉ោង​ ២ យប់​ អ្នក​មាន​ពេល​ ១​ ម៉ោង​ក្នុង​ការ​បន្សាប​ជាតិ​ពុល​។

ចុះ​​បើ​អ្នក​គេង​ក្រោយ​ម៉ោង​ ៣ ជិត​ភ្លឺ​វិញ​?​ ប្រាកដ​ណាស់​ អ្នក​នឹង​គ្មាន​ពេល​បន្សាប​ជាតិ​ពុល​ក្នុង​ខ្លួន​​របស់​អ្នក​ទេ​។​ បើ​សិន​ជា​អ្នក​នៅ​តែ​បន្ត​ការ​គេង​បែប​ហ្នឹង​ទៀត​ ជាតិ​ពុល​ទាំង​អស់​នឹង​នៅ​កកកុញ​ពេញ​រាង​កាយ​របស់​អ្នក​គ្រប់​ពេល​។​ អ្នក​ប្រាកដ​ជា​ដឹង​ហើយ​ថា​​នឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់​​។

ប្រភព៖ manjushreesudheendra

ចុចអាន៖ ស្រីៗ​កុំអូសរំលង! ​វេជ្ជបណ្ឌិត​ជំនាញ​បង្ហើប​វិធី​ធ្វើ​ឲ្យ​ជំងឺ​មហារីក​រលាយ​បាត់​ដោយ​ខ្លួន​ឯង​

អត្ថបទ៖ ឃួន​ សុលីកា

អត្ថបទពេញនិយម