មនុស្សស្រី ៤ ប្រភេទនេះហើយដែលប្រុសៗដេកមិនលក់បក់មិនល្ហើយតាមរកគ្រប់កន្លែង

  • 2019-05-27 08:49:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​តែង​តែ​និយាយ​ថា​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មនុស្ស​ប្រុស​តែង​តែ​មាន​មនុស្ស​ស្រី​ជា​និច្ច​។​មាន​ប្រពន្ធ​ល្អ​ គ្រួសារ​នឹង​ជួប​តែ​រឿង​រីករាយ​ ហើយ​ការ​ងារ​ក៏​កាន់​តែ​ប្រសើរ​។​ តើ​មនុស្ស​ស្រី​បែប​ណា​ដែល​ប្រុស​ៗ​តែង​តែ​ចង់​រៀប​ការ​ជា​មួយ​?​ មនុស្ស​ស្រី​ ៤​ប្រភេទ​នេះ​ហើយ​ដែល​មនុស្ស​ប្រុស​កំពុង​ស្ពាយ​បង្វេច​តាម​រក​គ្រប់​កន្លែង​៖​

១. មនុស្ស​ស្រី​ដែល​យោគ​យល់​ហើយ​ដឹង​រឿង​គ្រប់​យ៉ាង

យោគយល់​របៀប​ណា​ ដឹង​គ្រប់​រឿង​យ៉ាង​ម៉េច​? ​មនុស្ស​ស្រី​ដែល​មិន​ចេះ​ខឹង​ខុស​រឿង​ និង​ចេះ​ស្តាប់​ហេតុផល​ជា​មនុស្ស​ស្រី​ដែល​បុរស​ចង់​បាន​បំផុត​។​ គ្មាន​បុរស​ណា​ចង់​បាន​មិត្ត​ស្រី​ ឬ​ប្រពន្ធ​ដែល​ខឹង​គ្រប់​ពេល​ទេ​។​ បើ​បុរស​នោះ​មួម៉ៅ​ ស្រ្តី​​ត្រូវ​ចេះ​ទន់​ភ្លន់​ទៅ​តាម​កាលៈទេសៈ​ដែល​សម​ស្រប​។

២. មនុស្ស​ស្រី​ដែល​ចេះ​អភ័យ​ទោស

ចេះ​អភ័យ​ទោស​មិន​មែន​មាន​ន័យ​ថា​អ្នក​ត្រូវ​តែ​ចុះ​ចាញ់​រហូត​ទេ​។​ ប៉ុន្តែ​វា​មាន​ន័យ​ថា​ការ​ដឹង​ពី​របៀប​អភ័យ​ទោស​ឲ្យ​មនុស្ស​ដែល​អ្នក​ស្រលាញ់​ ឬ​ ស្វាមី​។​ រឿង​ដែល​អ្នក​មិន​គួរ​ធ្វើ​នោះ​គឹ​ការ​និយាយ​ដដែល​ៗ​ច្រើន​ដង​ពេក​ ទុក​ឲ្យ​គេ​គិត​ និង​យល់​ដោយ​ខ្លួន​ឯង​ទៅ​។​ កុំ​ទន្ទេញ​ដដែល​ៗ​ពី​កំហុស​របស់​គេ​ ព្រោះ​គ្មាន​នរណា​ម្នាក់​ល្អ​គ្រប់​ដប់​ ហើយ​មិន​ចេះ​ធ្វើ​ខុស​ទេ​។​ ត្រូវ​តែ​ទទួល​ស្គាល់​ ហើយ​មើល​រំលង​វា​ខ្លះ​ទៅ​។

៣. មនុស្ស​ស្រី​ដែល​គិត​តែ​អ្វី​ល្អ​ៗ

មនុស្ស​ដែល​គិត​តែ​រឿង​មិន​ល្អ​ និង​មិន​សប្បាយ​ចិត្ត​រាល់​ថ្ងៃ​ធ្វើ​ឲ្យ​អ្នក​នៅ​ក្បែរ​មាន​អារម្មណ៍​ថា​ហត់​ណាស់​។​ ពេល​ដំបូង​ៗ​គេ​អាច​នឹង​រក​វិធី​លួង​អ្នក​មើល​ថែ​អ្នក​ ប៉ុន្តែ​នៅ​ពេល​យូរ​ៗ​ទៅ​គេ​នឹង​ធុញ​ទ្រាន់​នឹង​អ្នក​ ហើយ​គេ​នឹង​គិត​ថា​គេ​ត្រូវ​ការ​ដៃ​គូ​ម្នាក់​ដែល​មាន​ភាព​ឯករាជ្យ​លើ​ខ្លួន​ឯង​ទោះ​បី​ជា​គ្មាន​គេ​ ទើប​ពួក​គេ​មិន​សូវ​ព្រួយ​បារម្ភ​។​ ស្ត្រី​ម្នាក់​ដែល​ពោរ​ពេញ​ដោយ​ជំនាញ​ក្នុង​ខ្លួន​ជា​ប្រពន្ធ​ដ៏​ល្អ​ម្នាក់​នៅ​ក្នុង​ភ្នែក​របស់​​មនុស្ស​ប្រុស​។

៤. មនុស្ស​ដែល​យល់​ចិត្ត​អ្នក​ដ៏​ទៃ

មនុស្ស​ដែល​ដឹង​ពី​របៀប​មើល​ថែ​អ្នក​ដ៏​ទៃ​ ជា​មនុស្ស​ដែល​ចេះ​គួរ​សម​ ចេះ​យោគ​យល់​និង​ដឹង​ថា​អ្វី​ដែល​នាង​គួរ​តែ​ធ្វើ​ និង​អ្វី​ដែល​មិន​គួរ​ធ្វើ​ក្នុង​ស្ថាន​ភាព​ណា​មួយ​។​ លើស​ពី​នេះ​ក្នុង​ទំនាក់​ទំនង​រវាង​គ្នា​ទៅ​មក​នាង​ដឹង​ពី​របៀប​ប្រើ​ចរិត​នៅ​ចំពោះ​មុខ​ស្វាមី​របស់​នាង​។​ នេះ​គឺ​ជា​គុណ​សម្បត្តិ​ដ៏​សំខាន់​មួយ​ដែល​ប្រពន្ធ​គ្រប់​រូប​ត្រូវ​តែ​មាន​៕

ចុចអាន៖ មួយពាន់លើមួយពាន់នៃមនុស្សប្រុស ស្រលាញ់មនុស្សស្រីប្រភេទនេះ តាំងតែពីជួបដំបូង

អត្ថបទ៖ ឃួន​ សុលីកា

អត្ថបទពេញនិយម