តិចនិក​​​ស្លៀករ៉ូប​​វែង​​មិន​ឲ្យ​​ឆ្គង សម្រាប់​​​ស្រី​ៗ​​​​មាឌ​តូច​ច្រឡឹង

  • 2019-05-21 08:32:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​សម្រាប់​​​មនុស្ស​ស្រី​​ ដែល​មាន​មាឌ​​តូច​​​​ច្រឡឹង ​​កម្ពស់​​​ខ្ពស់​​ល្មម ​មើល​​ទៅ​​​គូរ​​​​ឲ្យ​​ស្រលាញ់​​​ ប៉ុន្តែ​​​​​​​នៅ​ពេល​​​​​​ចង់​​​ស្លៀក​​រ៉ូប​​​វែង ត្រូវ​​ប្រយ័ត្ន​​ប្រយែង​​បន្តិច ទើប​​​មិន​​ឆ្គង​ភ្នែក​​​​​។ ​​​​​​ខាង​​ក្រោម​នេះ គឺ​ជា​​​តិចនិក​​ងាយៗ ជួយ​ឲ្យ​អ្នក​​​​​មាន​ភាព​ស្រស់​​ស្អាត​​ឥត​ទាស់ ជាមួយ​​នឹង​​​​​ម៉ូដ​​រ៉ូម​​វែង​​​​​​​ ដែល​​អ្នក​​​ស្រលាញ់​​​ចង់​​ស្លៀក​។​

​១. ជ្រើស​រើស​​​រ៉ូប​​​​​​​វែង ​​មាន​​ក​​ជ្រៅ ឬ​​​​​វាល​​​​​​​​ស្មា​

​​​​រ៉ូប​​​​​ដែល​​​​មាន​​​ក​​​បិទ​ជិត​ ​​ឬ​​​​​​​ក​​អាវ​​​​​​​ចង្អៀត​​​​មិន​​ស្រឡះ ​​មិន​​​​ស័ក្តិសម​​ជា​​មនួយ​​មនុស្ស​​​ស្រី​​ដែល​​មាន​​​​មាឌ​​តូច​​​​​​​ច្រឡឹង ​​​ព្រោះ​​​វា​ធ្វើ​​ឲ្យ​​​​​​​​មើល​ឃើញ​​​​​ទាប​​​និង​​ធាត់​​​​ជាង​​មុន​​។ ​​​​​​​គួរ​​​​​ស្លៀក​​​​រ៉ូប​​​ ​​​ដែល​​មាន​​​​​​​​ក​​រាង​​ជ្រៅ​​បន្តិច ​​ឬ​​​​បិទ​​បាំង​​​​រញ៉េរញ៉ៃ ​​​​ទើប​​​​​​មើល​​​​​​​ឃើញ​​​​​​ខ្ពស់​​​ស្រឡះ​។​

​​២. ​​​​​​​ជៀសវាង​​​រ៉ូប​​​ដែល​​មាន​​​​​ផ្កា​​​ឬ​​​រូប​​​សាំ​ញ៉ាំ​​​​ច្រើន​

​រ៉ូប​​​​​​​​​​​​​​​​ដែល​មាន​​​​​​​ផ្កា​​​ឬ​រូប​​​​​​​ច្រើន​​​ស្អេកស្កះ ​មាន​​​​លក្ខណៈ​​​​​ស្មុគស្មាញ និង​​​ធ្វើ​​ឲ្យ​អ្នក​​​មើល​ទៅ​​ឃើញ​ទាប។ យល់​​​​ល្អ គួរ​​ជ្រើស​​រើស​​រ៉ូប​​​​​ដែល​​មាន​​សាច់​​ក្រណាត់​​លាត មាន​​​​​​ក្រឡា​ឬ​រូប​​តិច​​​តួច​​​បំផុត និង​​​​មាន​​​ពណ៌​​​តែ​​មួយ​មិន​​លាយ​ឡំ​​​ច្រើន​។​

​៣. ​​ជៀស​​វាង​​​រ៉ូប​​​វែង​​​ហើយ​​​​ដៃ​​​វែង​

​​​សម្រាប់​​​​តារា​​​ម៉ូដែល​​ រ៉ូប​​​វែង​​​ហើយ​​ដៃ​​វែង​​​​ទៀត គឺ​​ពេញ​​​និយម​​​ហើយ​​ស្អាត​​ខ្លាំង​ណាស់ ប៉ុន្តែ​​​​បើ​អ្នក​​មាន​​​កម្ពស់​​​​ក្រោម​​​​​១,៦០ម គួរ​​កុំ​​​ស្លៀក​អីល្អ​ជាង​ ពុំ​​ដូច្នេះ​​​ទេ​​​វា​នឹង​​ធ្វើ​ឲ្យ​​អ្នក​ កាន់​​តែ​​​​​ទាប​​ ហើយ​​​ដូច​​​​​​​​ដូនជី​​អីចឹង​​​។ ​​បើ​​​ចង់​​​​​ស្លៀក​​​​​រ៉ុប​​​ដៃ​​វែង គួរ​​​​​​តែ​​ស្លៀក​​​​​​រ៉ូប​​​​​ខ្លី​​​​វិញ​​​​​​។​

​​​​​៤​. ​ស្លៀក​​​រ៉ូប​វែង​​​ដែល​​​​មាន​​​​​​​ឆែក​

ពេល​​​​​​​ដែល​អ្នក​​​ស្លៀក​​រ៉ូប​​វែង​​​ជិត​​ឆឹង ​​ជើង​​​របស់​អ្នក​​​​នឹង​​មើល​ទៅ​ឃើញ​​ខ្លី​​​​​​ជាង​មុន​។​​ យ៉ាង​ណា​មិញ ​​​​​ដំណោះ​​ស្រាយ គឺ​​​ត្រូវ​​ជ្រើស​​រើស​​​​ម៉ូដ​​រ៉ូប​​ដែល​មាន​​ឆែក​​​​វែង​​​ ​​មើល​ឃើញ​​ជើង​​ពេល​​​​ដើរ ​​ទើប​​​មាន​ភាព​​​ស្រស់​​ស្អាត​​​​​​សម​ភ្នែក​។​

​​៥. រ៉ូប​​មាន​​​រំភាយ​​​នៅ​​​ជើង​​​​​ក្រោម​

​​​​បើ​​អ្នក​​ជា​​មនុស្ស​ស្រី​​​ មិន​​សូវ​​​បាន​​កម្ពស់ មិន​​គួរ​​ស្លៀក​​​រ៉ូប​​វែង​​​អូស​​​ដី​​​ពេក​​​​នោះ​​​ទេ ព្រោះ​​វា​មិន​សម​​​ជាមួយ​​កម្ពស់​​​​​​ហើយ​​ពិបាក​​​​ដើរ​​​ទៀត​​​ផង។ ហេតុ​​នេះ រ៉ូប​​​​​ដែល​មាន​​​​រំភាយ​​​​នៅ​ជើង​​ក្រោម​​ ហើយ​​វែង​​ល្មម គឺ​​​ជា​​​​​​​​​ជម្រើស​​​​ដ៏​​ល្អ​ឥត​​​ខ្ចោះ​៕​

ចុចអានបន្ត៖

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី