ស្រីៗគិតថាមិនអី តែប្រុសៗធុញខ្លាំងពេលឃើញសង្សារធ្វើបែបនេះ
- 2019-05-08 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗគិតថាមិនអី តែប្រុសៗធុញខ្លាំងពេលឃើញសង្សារធ្វើបែបនេះ
ក្នុងទំនាក់ទំនងស្នេហា ពេលខ្លះមនុស្សស្រីយល់ថា ខ្លួនធ្វើអីក៏ត្រូវ ហើយខាងប្រុសចាំតែលួងនាងទៅ ស្របតាមនាងទៅ ទើបត្រឹមត្រូវ។ តែមែនទែនទៅ មនុស្សប្រុសមិនចូលចិត្តនារីមានអត្តចរិតបែបនេះទេ។ ខាងក្រោមនេះ ជាចំណុចដែលបុរសមិនចូលចិត្តឲ្យមិត្តស្រី ធ្វើឡើយ ពេលធ្វើជាសង្សារនឹងគ្នា។
១. ចង់ឲ្យតែខាងប្រុសយកចិត្តទុកដាក់
ក្នុងទំនាក់ទំនងស្នេហា នារីជាច្រើនទាមទារខ្ពស់ពីមនុស្សប្រុស លើចំណុចនេះខ្លាំង។ ប៉ុន្តែសម្រាប់មនុស្សប្រុសវិញ គាត់ក៏ចង់នារីផ្ដល់ឲ្យគាត់វិញដូចគ្នា ព្រោះគាត់ក៏ចង់បានការយកចិត្តទុកដាក់ បារម្ភពីមនុស្សស្រីជាសង្សារដូចគ្នាដែរ។
២. រអ៊ូពេលឃើញមិត្តប្រុសចំណាយពេលលើហ្គេម ច្រើនជាងសង្សារ
មនុស្សប្រុសខ្លះសុខចិត្តដាច់យប់ មិនគេងមិនពួន ព្រោះជក់លេងហ្គេមអនឡាញ ដែលធ្វើឲ្យគាត់សប្បាយ។ តែនារីជាច្រើន បែរជាខឹងមិត្តប្រុសដាច់ក្បាលដាច់កន្ទុយ ព្រោះឃើញមិត្តប្រុសចំណាយពេលលើហ្គេម ខ្លាំងជាងការ Take Care នាងទៅវិញ។ នាងខឹង ព្រោះពេលឃើញមិត្តប្រុសអនឡាន ដល់នាងឆាតទៅ បែរជាប្រាប់ថា រវល់ព្រោះរវល់លេងហ្គេម។
៣. ព្យាយាមកែប្រែគាត់
នារីជាច្រើន បានប្រាប់ឲ្យសង្សាររបស់ខ្លួនកែប្រែទម្លាប់បែបនេះ បែបនោះ ហើយអាងអីនិយាយថា បើមិនធ្វើតាម នឹងបែកគ្នា។ ចំណុចនេះ គាត់មិនចូលចិត្តឡើយ ព្រោះជីវិតឯកជនម្នាក់ៗ មានសិទ្ធរៀងៗខ្លួន ដូច្នេះកុំបង្ខំឲ្យគាត់ធ្វើអ្វីដែលគាត់មិនចង់ធ្វើអី។
៤. Show off
សម័យ Facebook គូស្នេហ៍ជាច្រើន បានបង្ហាញទំនាក់ទំនងពួកគេលើបណ្ដាញសង្គម ហើយនារីជាច្រើននៅពេលមានសង្សារ ក៏ចង់ឲ្យខាងប្រុសបង្ហាញដូចគ្នា។ តែពេលខ្លះ គាត់ចង់បានជីវិតស្នេហាស្ងប់ស្ងាត់ ដែលមិនចាំបាច់ត្រូវបង្ហាញគ្រប់រឿងឲ្យអ្នកដទៃដឹងទាំងអស់នោះទេ ។ ទោះគាត់មិន Show off ក៏ពិតមែន មិនបានន៏យថា គាត់ស្រលាញ់មិត្តស្រីមិនស្មោះ ឬទុកឱកាសខ្លួនឯងញ៉ែអ្នកផ្សេងនោះឡើយ
៥. ខឹងអីតិច បង្ហោះពេញ Facebook
នារីចេះអត់ធ្មត់ ទើបមនុស្សប្រុសវក់ស្រលាញ់ខ្លាំង។ មនុស្សប្រុសមិនចូលចិត្ត ពេលឃើញសង្សារខ្លួន បង្ហោះតែរឿងដាមដៀមស្នេហា ខឹងអីតិចបង្ហោះប្រាប់គេឯងគ្មានសល់នោះទេ ព្រោះធ្វើឲ្យអ្នកដទៃមើលឃើញចំណុចខ្សោយស្នេហារបស់ពួកគេ។