មិនស្អាតយ៉ាងណា កុំវះកាត់៤ចំណុចនេះឲ្យសោះ ប្រយ័ត្នស្ដាយក្រោយមួយជីវិត

  • 2019-04-22 06:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​វះកាត់​កែ​សម្ផស្ស​កន្លែង​ណា​ក៏​បាន តែ​ចំណុច​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ​ កុំ​ប៉ះ​ឲ្យ​សោះ ព្រោះ​ភ្លាត់​តែ​បន្តិច អ្នក​អាច​ទឹក​ភ្នែក​ជូត​ក្បាល​ជង្គង់​មួយ​ជីវិត ព្រោះ​ចំណុច​ទាំង​នេះ​សុទ្ធ​តែ​សំខាន់ និង​ងាយ​រង​ការ​ប៉ះ​ទង្គិច​បំផុត។

១. បូម​ដើម​ទ្រូង

ហានិភ័យ​ខ្ពស់​បំផុត​នៅ​ពេល​បូម​ដើម​ទ្រូង​នោះ​គឺ​មក​ពី​សម៉ី​ខ្លួន​មិន​ច្បាស់​ថា​ ចំនួន​សីលីកូន​ដែល​បូម​នោះ​គឺ​ប៉ុន្មាន ដោយ​តែង​លោភលន់ បូម​ជ្រុល​ជាង​តម្រូវការ​​ ដែល​អាច​បណ្ដាល​​ឲ្យ​ទ្រូង​តឹង​ជ្រុល ងាយ​ឈាន​ដល់​ការ​ផ្ទុះ​បែក។

២. ពន្លូត​ជើង

កើត​មក​កម្ពស់​មិន​ត្រូវ​ចិត្ត មនុស្ស​ជា​ច្រើន​ ហ៊ាន​លះ​បង់​គ្រប់​យ៉ាង​ដើម្បី​ធ្វើ​ការ​វះ​កាត់​ពន្លូត​ឆ្អឹង។ អាច​និយាយ​បាន​ថា ការ​វះ​កាត់​នេះ គឺ​ទាមទារ​ជំនាញ​ខ្ពស់​បំផុត ដោយ​ភ្លាត់​តែ​បន្តិច អ្នក​ជម្ងឺ​អាច​ពិការ​មួយ​ជីវិត។ តាម​នោះ​ដែរ អត្រា​ជោគជ័យ​នៃ​ការ​វះកាត់​នេះ​គឺ​ទាប​ជាង​ការ​វះកាត់​ដទៃ​ឆ្ងាយ​ខ្លាំង​ណាស់។

៣. ពង្រីក​ត្រគៀក​

ទោះ​បី​ជា​បច្ចេកវិទ្យា​នៅ​ពេល​នេះ​មាន​ភាព​ជឿនលឿន និង​ការ​វះកាត់​បូម​ត្រគៀក​ឲ្យ​ទយ​ មាន​ភាព​សាមញ្ញ​ជាង​មុន​ក៏​ដោយ តែ​នេះ​ក៏​នៅ​តែ​ជា​ការ​វះកាត់​ដ៏​គ្រោះ​ថ្នាក់​មួយ។ ត្បិត​កញ្ចប់​ស៊ីលីកូន​ដែល​ត្រូវ​យក​មក​ប្រើ​នេះ​គឺ​មាន​ពេល​កំណត់។ ដល់​ពេល​ណា​មួយ ពេល​អស់​សុពល​ភាពកញ្ចប់​នេះ​នឹង​រលាយ ធ្វើ​ឲ្យ​រលួយ​ស្បែក​ជុំ​វិញ បើ​ចាត់​វិធានការ​មិន​ទាន់​ពេល។

៤. ចាក់​សាក់

ត្បិត​មិន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​វះកាត់​ក៏​ដោយ តែ​ការ​ចាក់​សាក់​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ស្ដាយ​ក្រោយ​ដូច​គ្នា។ បន្ថែម​ពី​នេះ ទោះ​បី​នៅ​ពេល​នេះ​ ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ជា​ច្រើន​មាន​សេវា​កម្ម​លុប​សាក់​ហើយ​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​ថា​មិន​អាច​លុប​ជ្រះ​ទាំង​ស្រុង​ឡើយ គឺ​នៅ​ព្រាល​ៗ៕

ចុចអាន៖ តួ​ខ្លួន​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា នៅ​ពេល​វះកាត់​កែ​សម្ផស្ស​អស់​ដឺឡេ

ប្រភព៖ webtretho ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម