១០ ចំណុច​ជួយ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ស្រី​រីករាយ​ពិត​ប្រាកដ

  • 2019-04-22 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាព​រី​ក​រាយ​និង​ក្ដី​សុខ​ គឺ​ជា​របស់​ដែល​មនុស្ស​គ្រប់​គ្នា​តែង​តែ​ចង់​បាន​ហើយ​និង​ខំ​ប្រឹង​ស្វែង​រក​ក្នុង​ជីវិត​។​ ដូច្នេះ​តើ​វា​ងាយ​ស្រួល​ស្វែង​រក​ដែរ​ទេ?​ តើ​យើង​ស្វែង​រក​វា​បាន​យ៉ាង​ដូច​ម្ដេច​ទៅ​?​ ​ក្ដី​សុខ​ពិត​ប្រាកដ​មិន​មែន​ពឹង​ផ្អែក​លើ​តើ​អ្នក​ជា​អ្នក​ណា​ មាន​ទ្រព្យ​សម្បត្តិ​អ្វី​ខ្លះ​ជាប់​ខ្លួន​ ប៉ុន្តែ​វា​ពឹង​ផ្អែក​លើ​អាកប្បកិរិយា​របស់​អ្នក​ទៅ​វិញ​ទេ​។​

អ្នក​ចិត្ត​សាស្ត្រ​​បាន​ប្រាប់​ពី​ ១០​ វិធី​ ជួយ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​រីករាយ​បាន​៖

១. ត្រូវ​តែ​ធ្វើ​ខ្លួន​ឲ្យ​​មាន​ហេតុ​មាន​ផល​ មិន​មែន​ខឹង​ម្ដង​ៗ​ដូច​មនុស្ស​ឆ្កួត​ទេ​។​ ឧទាហរណ៍​ ការ​ដើរ​ទិញ​ឥវ៉ាន់​មិន​អាច​ធ្វើ​ឲ្យ​ចិត្ត​អ្នក​ស្កប់​ស្កល់​ ហើយ​អាច​រីករាយ​បាន​នោះ​​ទេ​ ពិត​ណាស់​ការ​បាន​ធ្វើ​ជា​ម្ចាស់​លើ​របស់​ដែល​យើង​ស្រលាញ់​អាច​ធ្វើ​ឲ្យ​យើង​ផ្គាប់​ចិត្ត​ខ្លួន​ឯង​បាន​ ប៉ុន្តែ​ភាព​រីក​រាយ​នេះ​មាន​ត្រឹម​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​។​

២. នៅ​ក្បែរ​មនុស្ស​ដែល​តែង​តែ​ធ្វើ​ឲ្យ​អ្នក​សើច​ ប៉ុន្តែ​ត្រូវ​ផ្ដល់​ភាព​ស្ងៀម​ស្ងាត់​ឲ្យ​ខ្លួន​ឯង​ខ្លះ។​ ជួន​កាល​យើង​ត្រូវ​ការ​ភាព​ស្ងៀម​ស្ងាត់​ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​យើង​ស្ងប់​ យើង​ត្រូវ​ការ​គម្លាត​ពី​អ្នក​ដទៃ​ដើម្បី​ប្រាប់​ខ្លួន​ឯង​ពី​អ្វី​ដែល​យើង​ត្រូវ​ការ​និង​អ្វី​ដែល​យើង​ចង់​បាន​។

៣. គិត​វិជ្ជមាន​ ប៉ុន្តែ​ត្រូវ​តែ​មាន​ភាព​ប្រាកដ​និយម កុំ​គិត​​អ្វី​មិន​សម​ហេតុផល​។​ កុំ​ឲ្យ​អ្នក​ផ្សេង​មើល​មក​អ្នក​ដោយ​ភាព​អាណិត​អាសូរ​ក្នុង​ភ្នែក​របស់​គេ​។​ ចូរ​ធ្វើ​ឲ្យ​សុបិន​ក្លាយ​ជា​ការ​ពិត​ ដោយ​សុបិន​ចំពោះ​អ្វី​ដែល​អាច​កើត​ឡើង​ក្នុង​ជីវិត​ពិត​ទៅ​បាន​ហើយ​។

៤. កុំ​បញ្ចេញ​កំហឹង​តាម​អារម្មណ៍​ខ្លួន​ឯង​ដាក់​នរណា​ម្នាក់​ឲ្យ​សោះ​ ត្រូវ​បញ្ចេញ​អារម្មណ៍​តាម​វិធី​ផ្សេង​វិញ​។​

៥. ជួយ​អ្នក​ដទៃ​គឺ​ជា​រឿង​ល្អ​ ប៉ុន្តែ​ត្រូវ​តែ​ជួយ​ដោយ​ចេះ​គិត​ កុំ​ជួយ​រហូត​ដល់​ខ្លួន​ឯង​អស់​កម្លាំង​។

៦. ចំណាយ​ពេល​ដើម្បី​សម្រាក​ខ្លះ ប្រសិន​បើ​អ្នក​មាន​បញ្ហា​ដែល​អ្នក​មិន​ទាន់​ស្វែង​រក​ដំណោះ​ស្រាយ​ឃើញ​នៅ​ឡើយ​។

៧. នៅ​ក្នុង​ជីវិត​ពិត​កុំ​បង្ខំ​ខ្លួន​ឯង​ឲ្យ​ជាប់​ចិត្ត​នឹង​អ្វី​មួយ​ដល់​ថ្នាក់​ងប់ងុល​ឲ្យ​សោះ​។

៨. ត្រូវ​តែ​ចង់​ចេះ​ចង់​ដឹង​អ្វី​ដែល​ថ្មី​ មិន​មែន​ចង​ខ្លួន​ឯង​ទុក​ជា​មួយ​រូបមន្ត​ដែល​បាន​កំណត់​ហើយ​ទេ។

៩. រៀន​ដោះ​លែង​មនុស្ស​និង​រឿង​ដែល​មិន​ចាំ​បាច់​ចេញ​ឲ្យ​ឆ្ងាយ​ពី​ជីវិត​ខ្លួន​ឯង។

១០. រៀប​ចំ​ខ្លួន​ឯង​ឲ្យ​ចេះ​ប្រើ​ពេល​វេលា​ឲ្យ​ត្រូវ​នឹង​ទីកន្លែង​ មិន​ត្រូវ​ធ្វើ​ទាំង​បង្ខំ​ទេ​៕

ចុចអាន៖

ប្រភព៖ bestie ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម