រឿងស្នេហា មនុស្សស្រីខ្លាចបំផុតពេលមនុស្សប្រុសអស់ចិត្ត តែមាត់នៅប្រកែក

  • 2019-04-22 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បីជា​ចិត្ត​អស់​ក្ដី​ស្រលាញ់​ហើយ​ក្ដី តែ​មនុស្ស​ប្រុស​មួយ​ចំនួន​មិន​ហ៊ាន​ទទួល​ការ​ពិត​ឡើយ ដោយ​នៅ​តែ​ស្រែក​ក្ដែង​ៗ​ថា​នៅ​ស្រលាញ់​គេ ឲ្យ​គេ​មាន​ក្ដី​សង្ឃឹម ហើយ​ចុង​ក្រោយ​ក៏​បញ្ចប់​ទាំង​អស់​នៅ​ពេល​គេ​មាន​អ្នក​ថ្មី។

ក្នុង​រឿង​មនោសញ្ចេតនា មនុស្ស​ស្រី និង​មនុស្ស​ប្រុស​ប្រៀប​ដូច​ប៉ូល​២​បញ្ច្រាស់​គ្នា ដោយ​គ្រា​ដំបូង មនុស្ស​ប្រុស​តែង​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​យក​ចិត្ត​មនុស្ស​ស្រី។ ​ទទួល​រាល់​កំហុស​ទាំង​អស់​ជា​របស់​ខ្លួន រាល់​ពេល​មាន​រឿង​កើត​ឡើង គេ​ចាត់​ទុក​មនុស្ស​ស្រី​ដូច​រាជិនី។

ក៏​ជា​មនុស្ស​ប្រុស​ដដែល​នោះ​ដែរ តែ​នៅ​ពេល​ស្រលាញ់​គ្នា​បាន​មួយ​រយៈ​ហើយ គេ​ចាប់​ផ្ដើម​លែង​សូវ​រវល់ ក៏​ដូច​ជា​យក​ចិត្ត​ទៀត ឬ​រហូត​ដល់​ថ្នាក់​ នៅ​ពេល​មនុស្ស​ស្រី​យំ​ដោយ​សារ​អន់​ចិត្ត គេ​នឹង​បង្ហាញ​ពី​ភាព​ធុញ​ទ្រាន់​ភ្លាម។ គួរ​ឲ្យ​សោកស្ដាយ មនុស្ស​ស្រី​បែរ​ជា​ផ្ទុយ​ពី​មនុស្ស​ប្រុសវិញ ព្រោះ​នៅ​ពេល​ដែល​គេ​ចាប់​ផ្ដើម​លែង​រវល់​នេះ​ហើយ ដែល​ជា​ពេល​ដែល​មនុស្ស​ស្រី​បាន​ដាក់​អារម្មណ៍​ទាំង​ស្រុង​លើ​មនោសញ្ចេតនា​មួយ​នេះ​ហើយ​ដក​ខ្លួន​លែង​រួច។

គេ​ថា​ស្នេហា​កាន់​តែ​យូរ កាន់​តែ​យល់​គ្នា នឹង​ឈាន​ដល់​មង្គលការ។ តែ​មួយ​ចំនួន​ទៀត នៅ​ពេល​ដែល​កាន់​តែ​យូរ​ទៅ​ នឹង​ដើរ​ទៅ​កាន់​ច្រក​ទាល់ ទៅ​មុខ​លែង​រួច។ នោះ​គឺ​ជា​ពេល​ដែល​ខាង​ស្រី ចង់​ឈាន​ដល់​មង្គល​ការ​ តែខាង​ប្រុស​រក្សា​ភាព​ស្ងៀមស្ងាត់។ គេ​រក​លេស​មួយ​ពាន់​ហេតុ​ផល​ដើម្បី​ពន្យារ​ពេល​ដូច​ជា សេដ្ឋកិច្ច​មិន​ទាន់​រឹង​មាំ នៅ​ក្មេង​មិន​ទាន់​គិត​ដល់​រឿង​គ្រួសារ ឬ​ចាំ​មាន​អី​ជា​ដុំ​កំ​ភួន​សិន​ជា​ដើម។

តាម​ការ​ពិត បើ​ស្រលាញ់​ពិត ហេតុផល​ទាំង​នេះ​គឺ​អាច​ជម្នះ​បាន​ទាំង​អស់ ខ្លាច​តែ​អស់​ចិត្ត​ទេ ទើប​យក​លេស​នោះ។ មនុស្ស​ប្រុស​មិន​ចង់​និយាយ​ពាក្យ​បែក​ព្រោះ​ខ្លាច​ខូច​ឈ្មោះ ជាប់​ដាន​ទៅ​ថ្ងៃ ក្រោយ។ គេ​សុខ​ចិត្ត​ធ្វើ​ឲ្យ​មនុស្ស​ស្រី​អស់​ចិត្ត​ខ្លាំង​មែន​ទែន​ដោយ​ខ្លួន​​ឯង ហើយ​សុំ​បែក​មុន។

សម្រស់​ និង​យុវវ័យ​មនុស្ស​ស្រី​សុទ្ធ​តែ​មាន​កំណត់ បើ​ជ្រុល​ជា​អស់​ស្រលាញ់​ហើយ សូម​ស្ដី​តែ​មួយ​ម៉ាត់ ដើម្បី​គេ​រក​មនុស្ស​ដែល​ល្អ​ជាង​យើង។ កុំ​ចង​គេ​ដោយ​ភាព​មិន​ច្បាស់​លាស់ ហើយ​ចុង​បញ្ចប់​អ្នក​ខាត​គឺ​ខាង​ស្រី ៕

ចុចអាន៖ លេចចេញ១០សញ្ញានេះ បង្ហាញថាអ្នកចង់បញ្ចប់មនោសញ្ចេតនា តែមិនហ៊ាននិយាយ

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម