​​​ដើរ​លេង​ហាល​​​​​​​ថ្ងៃ​​​​​រហូត​​​​​​ដល់​​​​​​​​​​​​​​​ស្បែក​​​ខ្មៅ​​​​ខ្លោច​​​​​​ គួរ​​ដឹង​ពី​​​វិធី​​កែ​​ខៃ​​​​​​​​​​​​​​​​​​ឡើង​​វិញ

  • 2019-04-18 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​រាង​​កាយ​​​មនុស្ស​​​​យើង​​​ត្រូវ​​​​​​ប៉ះ​​​​​នឹង​​​ពន្លឺ​​ថ្ងៃ​​​​​ខ្លះ​​​ ដើម្បី​​​ស្រូប​​យក​​​​​​​វីតាមីន​​​ D ចូល​​ក្នុង​​ខ្លួន ប៉ុន្តែ​​​​​​បើ​អ្នក​​​​​បណ្តែត​​បណ្តោយ​​នៅ​​ហាល​​ថ្ងៃ​​​យូរ​ពេក​​​​​ នោះ​​​​ស្បែក​​​របស់​​អ្នក​​​​​​នឹង​​​ប្រែ​​ក្លាយ​ទៅ​​ជា​​​​​ខ្មៅ​​​​​ខ្លោច​​មិន​​ខាន​។ ​​​​​ជា​ពិសេស​​ពេល​​​​​ទៅ​​ដើរ​​​លេង​​​​​​​ក្នុង​​អំឡុង​ពេល​មេឃ​​ក្តៅ​​ខ្លាំង​​​​​​​ កាំ​​រស្មី​​​​​ព្រះ​​​អាទិត្យ​​​​​​​នឹង​​​បំផ្លាញ​​​​​​ស្បែក​​​​ ត្រង់​​ផ្នែក​​​​​ណា​​​​​មួយ​​​​​​។ ​​​​​​​​បើ​​​អ្នក​​​ជួប​​​ប្រទះ​​​​​​​​​បញ្ហា​​​​​​​​​​​​​ទាំង​នេះ​ អាច​​​សាក​​ល្បង​​​តាម​​​វិធី​​​ខាង​​ក្រោម ដើម្បី​​​ជួយ​ឲ្យ​ស្បែក​​​ឆាប់​​បាន​​ធូរ​​ស្រាល​ ដូច​​​​ដើម​​​ឡើង​​វិញ​៖

​សម្រាប់​​​​​​​​​​ស្បែក​​​​​​​​​​ខ្មៅ​​​​​​​ខ្លោច​​​​​​​​​​​ដោយ​​​​​​កម្តៅ​​​​​ព្រះ​​អាទិត្យ​​​​ ក្នុង​​​កម្រិត​​ស្រាល​​​ល្មម

​​ទឹក​ដោះ​គោ​​

​​​​​​​លាង​​សម្អាង​​​មុខ​​​​​ ​​ខ្លួន និង​​គ្រប់​ផ្នែក​​​​​ទាំង​​អស់​​ដែល​​​ខ្មៅ​​​ខ្លោច​​​​​​​​​​​​​​ពី​​ពន្លឺ​​​​​​​​ថ្ងៃ​​​​​​​​​​​ជា​មួយ​នឹង​​ទឹក​​​​​​ធម្មតា​ ទុក​​ឲ្យ​ស្ងួត​មុន​​​លាប​ទឹក​​​ដោះ​គោ​​​​​​​​​​​​លើ​​ស្បែក​​។ ​​​​​​​​​​​​​​​​​​​​​​​យក​​​ទឹក​​​​ដោះ​គោ​​​​​​​​​​​ក្លាសេ​​​​​​​​​​​​​​​​​​​​​​​​ឲ្យ​​​​ត្រជាក់​​​​​​​​​​​​​​​​​ បន្ទាប់​​មក​​​​​ចាក់​​ចូល​​​ក្នុង​​ចាន ទុក​​​ចោល​​​​​​​​​​​​​​​​​៥​​នាទី​។ ​​​​​​​​​​​​​យក​​​​សំឡី​​​​​​​ទៅ​​ជ្រលក់​ទឹក​​​ដោះ​គោ លាប​​​ត្រង់​​កន្លែង​​​​ស្បែក​​​​​​​​​​​​ដែល​​​​​​មាន​បញ្ហា ទុក​​ចោល​​​រហូត​​​ដល់​ទឹក​​​​ដោះគោ​ស្ងួត ឲ្យ​​​​​បាន​​​​​​​២-៣​​ម៉ោង​​​​ សឹម​​លាង​​​​ទឹក​​ចេញ ហើយ​​​​​​​​​​​​​ធ្វើ​​​បែប​​​នេះ​ម្តង​ទៀត​​​​​។​​​​​​

​​​​ចំណាំ​៖ ​​​គួរ​​ប្រើ​ទឹក​​​ដោះ​ស្រស់​គ្មាន​​បន្ថែម​ជាតិ​​​ស្ករ ព្រោះ​​​ទឹក​​​គោ​​​​កែ​ច្នៃ​​​​​ អាច​​ធ្វើ​ឲ្យ​​​​​អ្នក​មាន​​​​អារម្មណ៍​ថា មាន​​​ខ្លាញ់​លើ​​​​ស្បែក​​។​​

​ប៉េងប៉ោះ​

​​​​​​​​ប៉េង​​ប៉ោះ​​​​​​​​​​​​​​សម្បូរ​​​​​លីកូពីន ដែល​ជា​​​សារធាតុ​​​ប្រឆាំង​​​អុកស៊ីតកម្ម អាច​ជួយ​​​ព្យាបាល​​ស្បែក​​ដែល​​ខូច​ខាត ឲ្យ​​មាន​ភាព​​ប្រសើរ​​​​​ឡើង​​វិញ​។ វិធី​​​ងាយ​​ៗ​​​គឺ​គ្រាន់​​តែ​ ផឹក​​ទឹក​​ប៉េង​​​ប៉ោះ​​​​​​​​ឲ្យ​បាន​​​ច្រើន​​​ រហូត​​​ទាល់​​​​​​​តែ​​ស្បែក​​​ខ្មៅ​ខ្លោច​​បាន​​​​ធូរ​​ស្រាល​​​​។ ជា​​ពិសេស​​​​​​ ​គួរ​​ជ្រើស​​រើស​​មុខ​​ម្ហូប​​ណា​ដែល​មាន​​បន្ថែម​​ប៉េង​ប៉ោះ ហើយ​កុំ​​ភ្លេច​​​​​ផឹក​​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​​ផ្តល់​​​​​​​សំណើម​ជួយ​ឲ្យ​​ស្បែក​​​ឆាប់​ជា​​សះ​​​ស្បើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្រាប់​​​​​​​​​​ស្បែក​​​​​​​​​​ខ្មៅ​​​​​​​ខ្លោច​​​​​​​​​​​ដោយ​​​​​​កម្តៅ​​​​​ព្រះ​​អាទិត្យ​​​​ ក្នុង​​​កម្រិត​​​ធ្ងន់​

បើ​​ស្បែក​​របស់​អ្នក​​​​​ឡើង​ក្រហម​​​​​​​​ខ្លាំង​​​​​​ប៉ះ​​​​​ទៅ​​​​មាន​អារម្មណ៍​​ថា​​ក្រហាយៗ​ គួរ​​សាក​​វិធី​នេះ​៖

​​ទឹក​​​ខ្ទិះ​ដូង​​​​​​​

​​​​​យក​កាក​​​ដូង​​​​​​​​​​​​​ ត្រាំ​​​​​​ជាមួយ​​​​​​​​​​​​​​​​​​ទឹក​​ក្ដៅឧណ្ណៗ​​​​​​​៥​នាទី​​​ បន្ទាប់​​​​មក​​​​​​​​​​​ច្របាច់​​​​​យក​​​តែ​​ខ្ទិះ ដាក់​​ក្លាសេ​ក្នុង​ទូ​ទឹកកក រួច​​​​​យក​លាប​​ត្រង់​​បរិវេណ​​ដែល​មាន​បញ្ហាជា​​ការ​​​ស្រេច​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្រាប់​​​​​​​​​​ស្បែក​​​​​​​​​​ខ្មៅ​​​​​​​ខ្លោច​​​​​​​​​​​ដោយ​​​​​​កម្តៅ​​​​​ព្រះ​​អាទិត្យ​​​​ ក្នុង​​​កម្រិត​​​ធ្ងន់ធ្ងរ​​​​​​​ខ្លាំង​

​​បើ​អ្នក​មាន​អារម្មណ៍​​ថា​​ស្បែក​ក្រហាយ​​រហូត​​ប៉ះ​​​​លែង​​បាន ឬ​មាន​​​របក​​ៗ​ជា​​ដើម​​គួរ​​សាក​​​​វិធី​​​នេះ​​​​៖

​​​​​​​​​ប្រទាល​​កន្ទុយ​​ក្រពើ​​​​

​​​​វា​​​មាន​​តួនាទី​​​​​​​​​ជួយ​​​​ធ្វើ​​​​​ឲ្យ​​​​​​​​ស្បែក​ត្រជាក់​​​​​​​​​​និង​​​កាត់​​បន្ថយ​​​​​​ភាព​​​ឈឺ​​ចាប់​​​​​ ពិសេស​​សម្រាប់​ស្បែក​​​ដែល​​ត្រូវ​បាន​​​ដុត​​បំផ្លាញ​​ដោយកម្តៅ​​ថ្ងៃ​​​​​ខ្លាំង។ ​​​​​​​​​ដំបូង​​ត្រូវ​​យក​​​​ប្រទាល​​​​កន្ទុយ​​ក្រពើ ​ចិត​​​​សំបក​​ខាង​​ក្រៅ​​ចេញ​​​​​​ កិន​​​ឲ្យ​ម៉ដ្ឋ​ ​រួច​​​​​​យក​ទៅ​លាប​ត្រង់​​​​កន្លែង​​​​ស្បែក​​​​​​មាន​​បញ្ហា ទុក​ចោល​​ឲ្យ​យូរ​​តាម​​ដែល​អាច​ធ្វើ​​​ទៅ​​​បាន​។ ​​ត្រូវ​​លាប​​ឲ្យ​បាន​ញឹកញាប់​​។​

ចុចអានបន្ត៖

​​​ ​​​​​​​​​​​ ​

​​​​

​​​​​​​

​​

ប្រភព៖ naturallivingideas ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម