ការសិក្សា៖ យកប្តីកម្ពស់ទាបជាងខ្លួន មនុស្សស្រីនឹងមានសុភមង្គល ទ្រព្យ​សម្បត្តិ​ច្រើន

  • 2019-04-12 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​តាម​ការ​ពិសោធ​មួយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ បុរស​ដែល​មាន​កម្ពស់​មិន​លេច​ធ្លោ មាន​ទំនោរ​រក្សា​មង្គលការ​បាន​យូរ​អង្វែង​ជាង។ ពួក​គេ​តែង​ប៉ះ​ប៉ូវ​ឲ្យ​ដៃ​គូ​របស់​ខ្លួន​វិញ ដោយ​ការ​រក​លុយ​ឲ្យ​បាន​ច្រើន។

វិទ្យាសាស្រ្ត​​បានប​ញ្ជាក់​យ៉ាង​ច្បាស់​ថា មនុស្ស​ប្រុស​ខ្ពស់ មាន​អត្រា​ឆាប់​រៀបការ​ច្រើន តែ​មង្គលការ​របស់​ពួក​គេ​មាន​រយៈ​ពេល​ខ្លី​ជាង​បុរស​ដែល​មាន​កម្ពស់​ទាប។ បន្ថែម​ពី​នេះ​ដែរ លទ្ធផល​នេះ​បាន​បង្ហាញ​ថា បុរស​​តឿ​តែង​រៀបការ​ជាមួយ​ដៃ​គូ​ដែល​មាន​អាយុ​ក្មេង​ជាង និង​មាន​លទ្ធភាព​រក​លុយ​បាន​ច្រើន​ជាង​ប្រពន្ធ។

នៅ​ក្នុង​ការ​ពិសោធ​ដដែល គេ​បាន​សង្កេត​ឃើញ​ថា​ បុរ​ស​ខ្ពស់​តែង​យក​ចំណុច​ខ្លាំង​របស់​ខ្លួន​គឺ​រូប​សម្បត្តិ​ដើម្បី​ទាក់ទាញ​គូ​ភាគី។ ដោយ​ឡែក បុរស​ទាប​តែង​មាន​ទំនោរ​មាន​ការ​សិក្សាអប់​រំ​បាន​ខ្ពស់​ជាង​ដៃ​គូ និង​ប៉ះ​ប៉ូវ​ឲ្យ​ដៃ​គូ​របស់​ខ្លួន​វិញ​ដោយ​ផ្គត់ផ្គង់​នាង​បាន​ល្អ​ជាង​អ្នក​ខ្ពស់។ សាស្ត្រាចារ្យ​២​រូប​នៃ​សកលវិទ្យាល័យ New York គឺ​លោក Abigail Weitzman និង Dalton Conley បាន​ឲ្យ​ដឹង​ថា ប្រការ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​រក​ចំណូល​គឺ​មាន​ការ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​កម្ពស់។ តាម​នោះ​ដែរ បុរស​ខ្ពស់​តែង​យក​រូបរាង​របស់​ខ្លួន​ដើម្បី​ទាក់ទាញ​ដៃ​គូ​ដែល​មាន​លុយ​ច្រើន​ជាង​ខ្លួន។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ភាព​ទាក់ទាញ​ពី​កម្ពស់​ខ្ពស់ តែង​ធ្វើ​ឲ្យ​គេ​ឆាប់​ស្រលាញ់​គ្នា​ជាង តែ​កត្តា​ហិរញ្ញវត្ថុ​ទើប​ជា​ចំណុច​ដែល​រក្សា​មនោសញ្ចេតនា​បាន​យូរ៕

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម