សំបុត្រយន្តហោះ និងវាលីស Brand Brand ចុះតម្លៃច្រើនណាស់! ណាត់គ្នាមកកម្មវិធីនេះទាំងអស់គ្នាមក៎
- 2019-04-12 08:08:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំបុត្រយន្តហោះ និងវាលីស Brand Brand ចុះតម្លៃច្រើនណាស់! ណាត់គ្នាមកកម្មវិធីនេះទាំងអស់គ្នាមក៎
ដំណឹងល្អសម្រាប់អ្នកចូលចិត្តដើរលេងមកដល់ទៀតហើយ ព្រោះពិព័រណ៍ទេសចរណ៍ Travel Fair រដូវកាលថ្មីនឹងរៀបចំឡើងនាពេលឆាប់ៗនេះ ដើម្បីផ្ដល់ដំណឹងថ្មីៗពីកន្លែងកម្សាន្តនានាតាមតម្រូវការអ្នកចិត្តធ្វើដំណើរកម្សាន្តគ្រប់ប្រភេទ។
នេះគឺជាពិព័រណ៍មួយដែលនឹងនាំអ្នកឲ្យស្គាល់ ពីទិសដៅទេសចរណ៍នានាមិនថាជិត ឬឆ្ងាយ ទាំងក្នុងនិងក្រៅស្រុក រួមជាមួយព័ត៌មានពីសេវាកម្មទេសចរណ៍ដ៏គួរឲ្យចាប់ចិត្ត និងការលក់សម្ភារៈជាច្រើនរួមមានសំបុត្រយន្តហោះ វាលីស ស្បែកជើង វ៉ែនតាការពារកម្ដៅថ្ងៃ និងសម្ភារៈសម្រាប់ធ្វើដំណើរជាច្រើនទៀត សរុបជាង ៣០ ស្ដង់ក្នុងពេលតែមួយ។
Travel Fair Cambodia នឹងរៀបចំឡើងនៅថ្ងៃទី ៣-៤-៥ ឧសភា ២០១៩ នៅ Daylight Plaza ជាន់ផ្ទាល់ដីនៃផ្សារទំនើប Aeon Mall Phnom Penh ចាប់ពីម៉ោង ១០ ព្រឹក ដល់ ៩ ល្ងាច។ ជាមួយកម្មវិធីនេះ អ្នកនឹងអាចរីករាយទិញទំនិញ និងកញ្ចប់សេវាទេសចរណ៍ជាមួយការបញ្ចុះតម្លៃជាច្រើនក្នុងរយៈពេល ៣ ថ្ងៃពេញ។ មើលការសម្ដែងសិល្បៈ ការបង្ហាញម៉ូដ ការចាប់ឆ្នោតយករង្វាន់ និងការធ្វើដំណើរ Free ទៅទីតាំងនៃកម្មវិធី។
នេះក៏ជាឱកាសល្អសម្រាប់ម្ចាស់ពាណិជ្ជករនានា ដែលមានអាជីវកម្មទាក់ទងនឹងសេវាកម្មទេសចរណ៍ផងដែរ ព្រោះអ្នកនឹងអាចឆក់ឱកាសថ្មីៗជាច្រើនដូចជា៖
បើមានចំណាប់អារម្មណ៍ជួលស្ដង់លក់ក្នុងកម្មវិធី សូមទាក់ទង៖