ត្រួសៗ តម្លៃកាបូបស្ពាយ & ខ្សែក្រវាត់របស់តួឯកស្រី Baifern Phimchanok មកសម្ពោធរឿង Friend Zone នៅកម្ពុជា
- 2019-04-02 08:21:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រួសៗ តម្លៃកាបូបស្ពាយ & ខ្សែក្រវាត់របស់តួឯកស្រី Baifern Phimchanok មកសម្ពោធរឿង Friend Zone នៅកម្ពុជា
វត្តមានកំពូលតារាសម្ដែងជួរមុខរបស់ប្រទេសថៃ Baifern Phimchanok មកដល់កម្ពុជាហើយនាព្រឹកមិញនេះ ពិតជាមានអ្នកគាំទ្រយ៉ាងច្រើនមែនទែន ដែលរងចាំទទួលស្វាគមន៍តារាស្រីរូបនេះនៅឯព្រលានយន្តហោះភ្នំពេញ។
ជាក់ស្តែងការបង្ហាញខ្លួននៅកម្ពុជាជាលើកដំបូងរបស់តួស្រីក្នុងរឿង “វង្វេងភ្លើង” គឺមកក្នុងកម្មវិធីសម្ពោធរឿង “Friend Zone”នៅថ្ងៃនេះគ្រប់រោងភាពយន្តទំនើបក្នុងប្រទេសកម្ពុជាផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងក្រៅពីសម្លៀកបំពាក់យ៉ាងសាមញ្ញា នោះគឺខ្សែក្រវាត់ និងកាបូបស្ពាយដ៏ស្រស់ស្អាតរបស់ Baifern Phimchanok ដែលមានម៉ាកល្បី GG ទាំងកាបូប និងខ្សែក្រវាត់តែម្តង។ ចំណែកឯតម្លៃវិញសម្រាប់កាបូបស្ពាយ " Marmont medium metelasse shoulder bag" មានតម្លៃ ២, ៤៩០ ដុល្លារអាមេរិកគិតជាលុយបាត ប្រមាណ ៧៩,១៥៥.២៩ បាត និងខ្រែក្រវាត់ GG " Wild leatherbelt" មានតម្លៃ ១,០៥០ ដុល្លារអាមេរិក គិតជាលុយបាតតម្លៃ ៣៣,៣៧៩.៤៧ បាត៕
ចង់ដឹងតម្លៃពិតយ៉ាងមើលរូបភាពខាងក្រោម៖