ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ជា​មនុស្ស​មាន​មន្តស្នេហ៍​ខ្ពស់ និង​​​វិជ្ជមានតាម​វិធី​​​ស្រួល​ៗ​ទាំង​នេះ

  • 2019-03-29 08:14:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ទោះ​បី​បញ្ហា​នានា​ជា​ច្រើន​ចូល​មក​ក្នុង​ជីវិត ប៉ុន្តែ​ក៏​មាន​​មនុស្ស​ជា​ច្រើន​ដែល​អាច​​ពុះពារ​ប្រឈម​មុខ​នឹង​បញ្ហា​ទាំង​នោះ​បាន​យ៉ាង​គួរ​ឲ្យ​សរសើរ ព្រម​ទាំង​អាច​ធ្វើ​ជា​មនុស្ស​ដែល​មាន​អារម្មណ៍​ល្អ ដែល​អ្នក​ណា​ៗ​ក៏​ចង់​ចូល​ជិត និង​ចាប់​អារម្មណ៍។ តើ​ពួក​គេ​ធ្វើ​មាន​អាថ៌កំបាំង​អ្វី​ខ្លះ បាន​អាច​ធ្វើ​បាន​បែប​នេះ? មនុស្ស​ស្រី​​ដែល​ឆាប់​​តប់ប្រមល់​ពិបាក​ចិត្ត អាច​អាន​អត្ថបទ​ខាង​ក្រោម​នេះ ដោយ កញ្ញា នឹង​បង្ហាញ​ពី​វិធី​មួយ​ចំនួន​ដែល​អាច​ឲ្យ​​ផ្លាស់​ប្ដូរ​​ខ្លួន​​ឯង​ជា​មនុស្ស​ស្រី​គិត​វិជ្ជមាន និង​មាន​មន្ត​ស្នេហ៍​ទ្វេ​ដង៖

១៩. ក្រោក​ពី​ព្រលឹម​​ស្វាគមន៍​ថ្ងៃ​​ថ្មី ​ដើម្បី​បាន​បង្កើត​ទម្លាប់​ល្អ រឿង​ល្អ​ៗ​ឲ្យ​បាន​ច្រើន

១៨. សម្លឹង​មើល​ពិភពលោក​ក្នុង​ផ្លូវ​វិជ្ជមាន​​មុន​ជានិច្ច

១៧. ស្វែង​រក​សកម្មភាព​កម្សាន្ត​តូច​តាច ដែល​ខ្លួន​ចូលចិត្ត ដើម្បី​កែប្រែ​អារម្មណ៍​ឲ្យ​ស្រស់ស្រាយ​ឡើង​វិញ

១៦. ញ៉ាំ​ឆ្អែត សប្បាយ​ចិត្ត! កុំ​បង្អត់​អាហារ​ខ្លួន​ឯង ទោះ​កំពុង Diet ក៏​ដោយ

១៥. មាន​ក្ដី​សុខ​បាន​ទោះ​ជាមួយ​​អ្វី​តូច​តាច

១៤. មិន​គិត​ស្មុគស្មាញ​ច្រើន​ចំពោះ​ពាក្យ​សម្ដី​អ្នក​ដទៃ

១៣. ឈប់​តាមដាន ស៊ើប​អង្កេត ត្រាវ រឿង​រ៉ាវ​ជីវិត​អ្នក​ដទៃ ដើម្បី​យក​ពេល​មក​ធ្វើ​រឿង​ល្អ​ៗ​ឲ្យ​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ច្រើន​វិញ

១២. សើច​ឲ្យ​បាន​ញឹកញាប់ នោះ​នឹង​មាន​អារម្មណ៍​ល្អ!

១១. ហាត់​ប្រាណ​ញឹកញាប់ ឲ្យ​មាន​សុខភាព​រឹង​មាំ​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត

១០. ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍ កុំ​ចេះ​តែ​ឆេវឆាវ​គ្រប់​ពេល​គ្រប់​វេលា

៩. ទាញ​រក​​ចំណុច​ល្អ​​ក្នុង​រឿង​នានា ទោះ​បី​តិចតួច​ក៏​ដោយ

៨. ពេញ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​ឯង​មាន មិន​យក​ខ្លួន​ឯង​ប្រៀបធៀប​ជាមួយ​អ្នក​ដទៃ

៧. មើល​កុន ស្ដាប់​ចម្រៀង (តែ​កុំ​មើល​រឿង​បែប​​ដ្រាម៉ា​ជ្រុល​ប្រយ័ត្ន​កាន់​តែ​ស្ត្រេស)

៦. រំសាយ​អារម្មណ៍​មិន​ល្អ​ជាមួយ​មិត្តភ័ក្ដិ ឬ​បើ​គ្មាន​អ្នក​ណា​ទាល់​តែ​សោះ អាច​សរសេរ​ក្នុង​ក្រដាស​ណាមួយ​ក៏​ល្អ

៥. ជ្រើសរើស​សង្គម​ដែល​ធ្វើ​ឲ្យ​យើង​​អាច​ក្លាយ​ជា​មនុស្ស​វិជ្ជមាន

៤. ផ្ដល់​ការ​សម្រាក និង​រង្វាន់​ឲ្យ​ខ្លួន​ឯង​ឲ្យ​ទៀងទាត់

៣. ជឿជាក់​លើ​ចំណុច​ល្អ​ៗ​របស់​ខ្លួន​ឯង

២. គិត​មុន​និយាយ... កុំ​និយាយ​មុន​គិត

១. មិន​ច្រណែន​អ្នក​ណា

វិធី​ងាយ​ៗ មិន​ស្មុគស្មាញ​ទាំង​នេះ នឹង​អាច​ជួយ​ឲ្យ​ប្រិយមិត្ត​ដែល​មាន​អារម្មណ៍​សោកសៅ ឬ​សម្លឹង​មើល​ពិភពលោក​ក្នុង​ផ្លូវ​អវិជ្ជមាន​ផ្លាស់​ប្ដូរ​ការ​គិត​បាន ដោយ​គ្រាន់​តែ​អ្នក​ទាំង​អស់​គ្នា​បើក​ចិត្ត​សាក​ល្បង​ធ្វើ​វា មួយ​ថ្ងៃ​មួយ​ចំណុច ឬ​ពីរ​ចំណុច​ប៉ុណ្ណោះ ធានា​ថា​ជីវិត​អ្នក​នឹង​កាន់​តែ​ប្រសើរ និង​ផ្លាស់​ប្ដូរ​ជាក់ជា​មិន​ខាន ៕

ចុចអាន៖

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម