Nana តារា​កូរ៉េ​ស្លៀក​សម្លៀកបំពាក់​ម៉ាក​ល្បី តែ​ដូច​ឈុត Davika ស្លៀក​ក្នុង​រឿង "Pee Mak”

  • 2019-03-21 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Nana តែងតែ​ទទួល​បាន​ចំណាប់អារម្មណ៍​ពេល​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​រាល់​ពេល ហើយ​ថ្មី​ៗ​នេះ​ក៏​ដូច​គ្នា​ដែរ នាង​បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​មិន​តិច​ទេ​ទាំង​នៅ​កូរ៉េ និង​ថៃ​ភ្ញាក់ផ្អើល ពេល​ចូល​រួម​កម្មវិធី​សន្និសីទកាសែត ​រឿង​ថ្មី​​ខ្លួន ព្រោះ​ឈុត​ដែល​ស្លៀក​ស្រដៀង​ទៅ​នឹង​រឿង Davika ក្នុង​រឿង “Pee Mak”។

ចូលរួម​ក្នុង​សន្និសីទកាសែត ដើម្បី​ផ្សព្វផ្សាយ​រឿង​ថ្មី​ខ្លួន​មាន​ចំណងជើង​ថា "Kill It" ដែល​នាង​បាន​សម្ដែង​ជា​តួ​ប៉ូលិស​ស្រី ជាមួយ​តួឯក​ប្រុស​គឺ​លោក Jang Ki-yong បាន​ស្លៀក​ពាក់​អាវ​ និង​សំពត់​​ពណ៌​ត្នោត គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ឈុត​របស់ Mai Davika ស្លៀក​ក្នុង​រឿង “Pee Mak” កាលពី​ឆ្នាំ ២០១៣ ហើយ​ម៉ូដ​សក់​ទម្លាក់​ពុះ​កណ្ដាល​ទៀត រឹតតែ​ធ្វើឲ្យ​ឲ្យ​អ្នក​ទាំងពីរ​មើល​ទៅ​ដូច​គ្នា។ អ្វី​ដែល​អ្នក​គាំទ្រ​ហួស​ចិត្ត​បំផុត​នោះ គឺ​អាវ និង​សំពត់​របស់ Nana គឺ​ជា​ម៉ាក​ដ៏​ល្បី​ពី​អ៊ីតាលី Max Mara ។

ទោះ​ជា​ស្ទីល​ដែល Nana ស្លៀក​នោះ​វា​ស្រដៀង​នឹង​សម្លៀកបំពាក់​ថៃ ប៉ុន្តែ​ក្រុម​អ្នក​គាំទ្រ​កូរ៉េ​បាន​កោត​សរសើរ និង​ការ​តុបតែង​ខ្លួន​របស់ ធ្វើឲ្យ​មើល​ទៅ​ស្រស់​ស្អាត និង​ទាន់​សម័យ​ទំនើប។ បូក​រួម​នឹង​សក់​ពណ៌​ត្នោត ធ្វើឲ្យ​នាង​កាន់តែ​លេចធ្លោ​មួយ​កម្រិត​ទៀត។

គ្រាន់តែ​មួយ​តួ​ខ្លួន​ដែល​នាង​គ្រង​ទៅ​​កម្មវិធី​នោះ សរុប​ទៅ​ក្បែរ ១ ពាន់​ដុល្លារ ដោយ​ស្បែក​ជើង Stuart Weitzman Nudistsong Sandals មាន​តម្លៃ ៣៩៨ ដុល្លារ អាវ​យឺត​រលោង​ដៃ​មួយ​ចំហៀង​ម៉ាក Max Mara knot front midi skirt ៣៧៤ ដុល្លារ និង​សំពត់ Max Mara Zuppa shirt មាន​តម្លៃ ២២៤ ដុល្លារ៕

Nana និង Jang Ki-yong
ម៉ូដអាវរបស់ Max Mara
ម៉ូដសំពត់របស់ Max Mara
ស្បែកជើងម៉ាក Stuart Weitzman Nudistsong Sandals

ចុចអាន៖មក​មើល​ស្ទីល​ស្លៀក​ពាក់​ពេល​ពពោះ​ឡូយ​កប់​សារី​របស់​ Margie

ប្រភព៖ praew ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម