ស្រលាញ់​​គេ​តែ​ម្នាក់ឯង មើល​ទៅ​ស្ងប់​ស្ងាត់ តែ​វា​កំពុង​បំផ្លាញ​បេះដូង​យ៉ាង​សាហាវ

  • 2019-02-20 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រលាញ់​នរណា​ម្នាក់​តែ​ម្ខាង បើ​មើល​ពី​ខាង​ក្រៅ ដូច​ទឹក​នៅ​ក្នុង​បឹង​ដែរ គឺ​ស្ងប់ស្ងាត់​ល្អ​ខ្លាំង​ណាស់ តែ​ធាតុ​ពិត​វិញ វា​គឺ​ជា​មហាសមុទ្រ​ដ៏​ធំធេង រលក​បោកបក់​គ្មាន​ពេល​ឈប់ អាច​ធ្វើ​ឲ្យ​គេ​ឈឺចាប់​ដល់​កំពូល។ ប្រសិនបើ​អ្នក​ធ្លាប់​ស្រលាញ់​នរ​ណា​ម្នាក់​តែ​ម្ខាង អ្នក​ប្រាកដ​ជា​ធ្លាប់​ឆ្លង​កាត់​អារម្មណ៍​ទាំង​នេះ​ហើយ។

. គ្រាន់​តែ​ចេញ​ក្បាល​ដំបូង​មក គឺ​ស្នេហា​មួយ​នេះ​គ្មាន​ពន្លឺ​ក្ដី​សង្ឃឹម​បាត់​ទៅ​ហើយ ព្រោះ​ពី​ដើម​ដល់​ចប់ វា​គឺ​ជា​អាថ៌កំបាំង​មួយ។ ខ្លាច​គេ​ដឹង​ថា​យើង​ស្រលាញ់​គេ ហើយ​ក៏​ខ្លាច​ថា​គេ​មិន​ដឹង​ថា​យើង​ស្រលាញ់​គេ តែ​អ្វី​ដែល​ខ្លាច​បំផុត​នោះ​គឺ ពេល​គេ​ដឹង​ហើយ បែរ​ជា​ធ្វើ​មិន​ដឹង​ទៅ​វិញ។

. ផែន​ដី​​ធំ​ទូលាយ​យ៉ាង​នេះ គេ​លួច​មើល​អ្វី​ៗ​គ្រប់​យ៉ាង​នៅ​ជុំ​វិញ​ខ្លួន តែ​បែរ​ជា​រំលង​យើង​ទៅ​វិញ។ នោះ​គឺ​ជា​អារម្មណ៍​មួយ​ដែល​យើង​សង្កេត​ឃើញ​ថា គេ​ហាក់​បើក​ចិត្ត​ចំពោះ​មនុស្ស​គ្រប់​គ្នា អត់​តែ​យើង។

. អារម្មណ៍​ដែល​ឈឺចាប់​បំផុត​នោះ​គឺ​មិន​មែន​ប្រចណ្ឌ​ទេ តែ​គឺ​គ្មាន​សិទ្ធិ​ប្រចណ្ឌ។ ពេល​ខ្លះ​ចង់​ច្រណែន ចង់​ខឹង​ឲ្យ​គេ​ដឹង ពេល​គេ​ស្និទ្ធិស្នាល​នឹង​នរ​ណា​ម្នាក់​ខ្លាំង តែ​ចុង​ក្រោយ​ក៏​បាន​ត្រឹម​តែ​ស្ងប់ស្ងាត់ ព្រោះ​យើង​យក​សិទ្ធិ​អី​ទៅ​ប្រចណ្ឌ?

. យើង​មិន​ចង់​សារភាព​ព្រោះ​មិន​មែន​គ្មាន​ភាព​ក្លាហាន​នោះ​ទេ តែ​មក​ពីដឹង​ពី​ចម្លើយ​នៅ​ក្នុង​ចិត្ត​រួច​ទៅ​ហើយ នៅ​ចង់​បំបាក់​មុខ​ខ្លួន​ឯង​ធ្វើ​អី​ទៀត?

. អ្នក​មាន​ធ្លាប់​យល់​​អារម្មណ៍​ពេល​ចូល​ហាង​ភ្លៅ​មាន់ តែ​ចង់​ញ៉ាំ​សាច់​ទា​ដែរ​ឬ​ទេ? នោះ​គឺ​ជា​អារម្មណ៍​ស្រលាញ់​គេ​តែ​ម្ខាង។ ដឹង​ច្បាស់​ហើយ​ថា​ពេល​ចាប់​ផ្ដើម​នឹង​មិន​ទទួល​បាន​លទ្ធផល​ដែល​ខ្លួន​ចង់​បាន តែ​នៅ​តែ​បង្ខំ​ចិត្ត​រំពឹង​វា​ឲ្យ​ទាល់​តែ​បាន។

. ស្នេហា​តែ​ម្ខាង​គឺ​ពេល​ចាប់​ផ្ដើម​​គ្មាន​អ្នក​យល់​ព្រម ហើយ​ពេល​បញ្ចប់​ក៏​គ្មាន​អ្នក​ណា​ខ្វល់។ អ្វី​គ្រប់​យ៉ាង​គឺ​ខ្លួន​ឯង​ជា​អ្នក​ផ្ដើម​ហើយ​បញ្ចប់​ទាំង​អស់។ ប្រៀប​ដូច​ជា​ឆាក​ល្ខោន​មួយ​ដែល​គ្រប់​ឈុត​ឆាក​ទាំង​អស់​យើង​ជា​អ្នក​សម្ដែង តែ​គ្រាន់​តែ​គ្មាន​ទស្សនិកជន៕

ចុចអាន៖ច្បាស់​ដូច​ថ្ងៃ ៥​ សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​លង់​ស្រលាញ់​គេ​មែន​ទែន​ហើយ

ប្រភព៖ Spiceee អត្ថបទ៖Caramel

អត្ថបទពេញនិយម