មន្ត​ស្នេហ៍ ​៤ យ៉ាង​ ធ្វើ​ឲ្យ​​បុរសលង់​​ស្នេហ៍​​ជ្រាលជ្រៅ​ជាមួយ​​​​ស្រីៗ​​​ពូកែ​​​​អៀន

  • 2019-02-20 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​​ដែល​​​ពូកែ​អៀនប្រៀន​ ​​មិន​​សូវ​ចូល​ចិត្ត​​និយាយ​​ច្រើន ហើយ​​​​សឹង​តែ​ធ្វើ​​ឲ្យ​អ្នក​ជុំវិញ​ខ្លួន មិន​​ដឹង​​ថា​ត្រូវ​ចាប់​ផ្តើម​ការ​សន្ទនា​​​ដោយ​របៀប​ណា។ ​​​ពេល​​ខ្លះ​សូម្បី​តែ​​ខ្លួន​នាង​​ផ្ទាល់ ក៏​បារម្ភ​ខ្លាច​គេ​វាយ​តម្លៃ​​ថា​នាង​​វាយឫក​ដែរ។ តាម​​ពិត​​វា​គ្រាន់​​តែ​ជា​​​ចរិត​ធម្មជាតិ​​​របស់​​នាង​​​​ប៉ុណ្ណោះ ចូល​ចិត្ត​​​​​​​អឹម​​​អៀន​តាំង​​ពី​​​​ដើម​​​​​​មក​​។ ​​​​​​​ចរិត​​បែប​នេះ​​ហើយ​ ​​ទើប​ធ្វើ​​ឲ្យ​នាង​កាន់​​តែ​​​​មាន​មន្ត​​ស្នេហ៍​​​​​​​ ​​និង​មាន​បុរស​​ជា​ច្រើន​​​​​​​លង់​​ស្រលាញ់​​​ជ្រាលជ្រៅ ចង់​​ចូល​​ទៅ​​ក្បែរ​​កាន់​តែ​​ខ្លាំង​ជាង​មុន។ តើ​អ្នក​​​​ដឹង​ថា​​មក​ពី​មូលហេតុ​អ្វី​​​​អត់?

​​​​​១. អៀន​​កាន់​​តែ​​​ខ្លាំង គាត់​​​​រឹតតែ​ចង់​​ដឹង​ពី​នាង​​​​​

មនុស្ស​​​ស្រី​​ដែល​​អៀន ​​មិន​​សូវ​​​និយាយ​សាំញ៉ាំ និង​​មិន​ចូល​​ចិត្ត​​បង្ហាញ​​​​​​​​អ្វី​ដែល​​ទាក់​ទង​​នឹង​​រឿង​​​​ផ្ទាល់​ខ្លួន​របស់​​នាង ​​ជា​ហេតុ​ធ្វើ​​ឲ្យ​​​​​មនុស្ស​​ប្រុស​​ អន្ទះសា​​​​​​​​ចង់​​​ស្គាល់​​​នាង​​​ឲ្យ​បាន​​ច្បាស់​​​​​​​​ជាង​មុន​ ចង់​​​បង្កើន​ភាព​​ស្និទ្ធស្នាល​ ដើម្បី​​​​ស្ទាបស្ទង់​​​ដឹង​ថា​នាង​​ជា​មនុស្ស​​ប្រភេទ​ណា។ ​​​​​​​​​​ស្ងៀម​ស្ងាត់​​​​ខ្លាំង​​ប៉ុនណា​ គាត់​​​​កាន់​​តែ​​ចង់​​​ចូល​​​ជិត​ខ្លាំង​​​​​លើស​ពី​នោះ​។

​​​​​២. ​​​គាត់​​មាន​​​អារម្មណ៍​​​​ថា​​ខ្លួន​​​ឯង​ជា​​​វីរបុរស​​​​​

ច្បាស់​ណាស់​ប្រុសៗ​​​​ មាន​អារម្មណ៍​ថា​​​​​ខ្លួន​​ឯង​​​ដូច​ជា​វីរ​បុរស​​អីចឹង​​​ បើ​​​​​​​មនុស្ស​​ស្រី​​ពូកែ​​អៀន​ព្រម​​ទទួល​​យក​​​ស្នេហា​របស់​​​គាត់​ ព្រោះ​​​នាង​​​មិន​ងាយ​​​​​​​ប្រគល់​​ក្តី​​​ស្រលាញ់​​ឲ្យ​​​​នរណា​​​​​​​​ស្រួលៗ​​​ឡើយ។ ​​​​​​​ហេតុ​នេះ​​​ហើយ ទើប​ប្រុសៗ​​គិត​ថា​​​ខ្លួន​​សំណាង​​​​ជាង​គេ ពេល​​បាន​នាង​​មក​ធ្វើ​ជា​គូ។

​​​​​៣. នាង​ពោរពេញ​​ដោយ​ភាព​ទន់​ភ្លន់​​​​​

​​មនុស្ស​​ស្រី​​​បែប​នេះ គឺ​ពោរពេញ​​ដោយ​ភាព​ទន់​ភ្លន់​​មាន​មន្ត​​ស្នេហ៍ និង​ធ្វើ​ឲ្យ​មនុស្ស​ប្រុស យល់​​ថា​​នាង​​​​​​​មាន​​​​ភាព​​​ផ្អែមល្ហែម ​​​ស្រួល​​និយាយ​​​គ្នា។

​​​​​៤. គាត់​​​គិត​ថា​ស្នេហា​នឹង​​​​​​​ថិតថេរ​បាន​យូរ​អង្វែង​​​​​

គាត់​គិត​​​ថា​​មនុស្ស​​​ស្រី​ដែល​ពូកែ​អៀន មិន​​​​​​​​​​​​​​ចចេស​រឹង​រូស​ និង​​មិន​សូវ​​​ចេះ​​​រក​​​​រក​​ធ្វើ​​ឲ្យ​គាត់​​​​​​​​ឈឺ​ក្បាល មិន​​សូវ​​មាន​​ជម្លោះ​​​ធុំដុំ ហើយស្នេហា​នឹង​អាច​​​​​​​​ថិតថេរ​បាន​យូរ​អង្វែង៕​

ចុចអានបន្ត៖ ​រៀបការ​ហើយ​ចង់​បាន​សុភមង្គល​ ទាល់​តែ​យល់​​ដឹង​ពី​រឿង​ទាំង​នេះ ​​​​​​​​ ​​​​​​

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម