១០វិធី​​សាស្រ្ត​យក​ឈ្នះ​ចិត្ត​មនុស្ស​បាន​យ៉ាង​​ស័ក្ដិសិទ្ធិ

  • 2019-02-15 09:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ម្នាក់​ៗ ត្រូវ​ជួប​ប្រទះ​នឹង​មនុស្ស​ម្នា​​ជា​ច្រើន​ដែល​​មាន​មុខ​មាត់​ខុស​គ្នា ចរិត​ខុស​គ្នា និង​ការ​គិត​ខុស​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់។ ប៉ុន្តែ​អ្វី​ដែល​គេ​មិន​អាច​បដិសេធ​បាន​នោះ​គឺ គ្រប់​យ៉ាង​អាច​ដំណើរ​ការ​ទៅ​ល្អ​បាន​ក៏​ដោយ​សារ​ការ​រួមដៃ​គ្នា​របស់​បុគ្គល​ច្រើន​ដែរ។ ដូច្នេះ​ហើយ​វា​គួរ​តែ​ជា​រឿង​ល្អ បើ​សិន​ជា​យើង​អាច​ភ្ជាប់​ទំនាក់ទំនង​ ឬ​យក​​ឈ្នះ​ចិត្ត​អ្នក​ដទៃ​បាន។ ខាង​ក្រោម​នេះ​គឺ​ជា​គោលការណ៍​ចំនួន ១២​សម្រាប់​ការ​យក​​បាន​ចិត្ត​អ្នក​ដទៃ៖

១. ត្រូវ​ជៀសវាង​​ការ​ឈ្លោះ​ប្រកែក ព្រោះ​ទោះបី​ជា​យើង​អាច​​ឈ្នះ​គេ ប៉ុន្តែ​វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​បាត់បង់​មិត្តភាព។

២. ត្រូវ​បង្ហាញ​ការ​គោរព​ដល់​ការ​យល់​ឃើញ​របស់​គេ កុំ​ឆាប់​និយាយ​ថា​គេ​ខុស​ ដោយ​សារ​តែ​គេ​គិត​ខុស​ពី​យើង។

៣. បើ​សិន​ជា​យើង​ខុស ត្រូវ​ទទួល​ស្គាល់​ខុស​ភ្លាមៗ។

៤. ត្រូវ​ចាប់​ផ្ដើម​ដោយ​ភាព​ជា​មិត្ត និយាយ​ស្ដី​ពីរោះពិសា កុំ​នាំ​រឿង​ទាស់ទែង​ខ្វែង​គំនិត​មក​ឲ្យថ្នាំងថ្នាក់​ចិត្ត​គ្នា។

៥. បើ​មាន​បញ្ហា ចូរ​បណ្ដោយ​ឲ្យ​គេ​និយាយ បញ្ចេញ​អារម្មណ៍​ឲ្យ​អស់សិន កុំ​ព្យាយាម​រក​រឿង​មក​ដណ្ដើម​គេ​និយាយ ឬ​និយាយ​កាត់​គេ។

៦. ចូរ​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា “ការគិត​នោះ” គឺ​ជា​របស់​គេ ដូច្នេះ​​គេ​នឹង​បត់បែន​តាម​យើង​ដោយ​ងាយ ទាំង​ដែល​នោះ​ជា​គំនិត​របស់​យើង។

៧. ចូរ​ព្យាយាម​សម្លឹង​មើល​បញ្ហា​​ផ្សេង​ៗ ដោយ​គិត​ថា​​​បើ​សិន​​អ្នក​​ជា​គេ ឬ​យក​ចិត្ត​គេ​ដាក់​ក្នុង​ចិត្ត​ខ្លួន​ឯង។

៨. ចូរ​បង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​ការ​គិត​របស់​គេ ឬ​បង្ហាញ​ការ​ឯកភាព​ចំពោះ​តម្រូវ​ការ​របស់​គេ។

៩. ចូរ​និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​មាន​មោទនភាព ឬ​ជា​ចំណុច​ខ្លាំង​របស់​គេ ដូច​ជា​សមត្ថភាព ទឹក​ចិត្ត​ គុណធម៌... ហើយ​កុំ​និយាយ​ពី​ចំណុច​អវិជ្ជមាន​របស់​គេ ឬ​អ្វី​ដែល​គេ​មិន​ចង់​និយាយ។

១០. បង្ហាញ​ថា​អ្វី​ដែល​គេ​និយាយ​មក​គឺ​ជា​ពាក្យ​ដែល​យើង​ចង់​ស្ដាប់ ចង់​ឮ និង​ត្រូវ​ចិត្ត​មែនទែន ៕

ចុចអាន៖

ប្រភព៖ newsworldss ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម