កំហុស​ ៦​ យ៉ាង​ ដែល​អ្នក​​ធ្វើ​រាល់​ថ្ងៃ​ដូច​កំពុង​បំផ្លាញ​សក់​ខ្លួន​ឯង

  • 2019-02-08 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទាំង​នារី​និង​បុរស​តែង​តែ​ព្រួយ​បារម្ភ​ពេល​កក់​សក់​ម្ដង​ៗ​ ឃើញ​សក់​ខ្លួន​ឯង​ជ្រុះ​ហូរ​តាម​ទឹក​ច្រើន​ទាំង​ដៃ​ៗ​។​ ទោះ​ខំ​ប្រើ​ផលិត​ផល​អី​ក៏​សក់​នៅ​តែ​ស្ដើង​ ហើយ​មិន​ភ្លឺ​រលោង​ដូច​ឃើញ​គេ​ផ្សាយ​ក្នុង​ទូរទស្សន៍​សោះ​។​ មូល​ហេតុ​គឺ​មក​ពី​អ្នក​ទម្លាប់​ធ្វើ​រឿង​ទាំង​នេះ​ ដែល​ធ្វើ​ឲ្យ​សក់​ជ្រុះ​ដោយ​មិន​បាន​ដឹង​ខ្លួន​។​

១. កក់​សក់​ញឹក​ពេក

ជា​ពិសេស​ស្រី​ៗ​ដែល​ហាត់​ប្រាណ​​ តែង​តែ​កក់​សក់​សឹង​តែ​រាល់​ថ្ងៃ​។​​ពេល​ដែល​អ្នក​កក់​សក់​រាល់​ថ្ងៃ​វា​ធ្វើ​ឲ្យ​ស្បែក​ក្បាល​ស្ងួត​ រមាស់​ រលាក​ និង​ជ្រុះ​។

២. សិត​សក់​ខ្លាំង​ៗ​ និង​សិត​សក់​ពេល​សើម

ស្រី​ៗ​ដែល​ចូល​ចិត្ត​ទុក​សក់​វែង​តែង​តែង​តែ​សិត​សក់​ខ្លាំង​ៗ​ ហើយ​សិត​ពេល​សើម​ទៀត​។​ ហើយ​អ្នក​នឹង​មិន​បាន​ដឹង​ទេ​ថា​កំពុង​តែ​បំផ្លាញ​សក់​ខ្លួន​ឯង​ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​សក់​ជ្រុះ​ទាំង​ដៃ​ៗ​។

៣. ប្រើ​ម៉ាស៊ីន​ផ្លុំ​សក់​ញឹក​ពេក

កម្ដៅ​របស់​ម៉ាស៊ីន​ផ្លុំ​សក់​ធ្វើ​ឲ្យ​សក់​ស្ងួត​បាន​លឿន​ ហើយ​ក៏​ងាយ​ធ្វើ​ឲ្យ​សក់​ជ្រុះ​បាន​លឿន​ដែរ​។​ កុំ​ដាក់​វា​ទៅ​ជាប់​នឹង​ស្បែក​ក្បាល​ពេក​ ហើយ​ក៏​កុំ​ប្រើ​វា​យូរ​ពេក​។

៤. ប្ដូរ​ពណ៌​សក់​ញឹក​ញាប់

ក្មេង​ស្រី​ៗ​ចូល​ចិត្ត​ប្ដូរ​ពណ៌​សក់​ណាស់​។​ តែ​ពួក​គេ​មិន​បាន​ដឹង​ថា​ ការ​ប្ដូរ​ពណ៌​សក់​នឹង​ធ្វើ​ឲ្យ​សក់​ដុប​ ឆេះ​ចុង​ និង​ជ្រុះ​ ហើយ​ពិបាក​ណាស់​ពេល​ចង់​បាន​សក់​ស្អាត​មក​វិញ​។​ លើស​ពី​នេះ​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ ហើយ​អាច​ធ្វើ​ឲ្យ​អាឡាក់ស៊ី​រហូត​ដល់​ហើម​ភ្នែក​ទៀត​ផង​។​

៥. ញ៉ាំ​អាហារ​ហឹរ

វា​ហាក់​ដូច​ជា​រឿង​ចម្លែក​​ ដែល​គ្រាន់​តែ​ញ៉ាំ​ម្ហូប​ហឹរ​សោះ​ក៏​ជ្រុះ​សក់​ដែរ​។​ អ្នក​ប្រាកដ​ជា​មិន​ដែល​ដឹង​ទេ​ថា​អាហារ​ហឹរ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ និង​សរសៃ​ឈាម​អន់​ថយ​។​ វា​ធ្វើ​ឲ្យ​សក់​មិន​រឹង​មាំ​។​

៦. ផឹក​គ្រឿង​ស្រវឹង​ និង​ជក់​បារី

នេះ​ជា​រឿង​សំខាន់​ណាស់​។​ ផឹក​គ្រឿង​ស្រវឹង​ និង​ជក់​បារី​បំផ្លាញ​សរីរាង្គ​ខាង​ក្នុង​ជា​ច្រើន​ ថ្លើម​និង​តម្រង​នោម​ជា​ដើម​។​​ វា​ក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ឈាម​រត់​ផង​ដែរ​។​ វា​ធ្វើ​ឲ្យ​ចរាចរ​ឈាម​កាន់​តែ​ពិបាក​ទៅ​ៗ​នៅ​ពេល​ដែល​សរីរាង្គ​ផ្សេង​ៗ​មិន​បាន​ទទួល​ចរន្ត​ឈាម​ហូរ​ ដូច​ដែល​វា​ត្រូវ​ធ្វើ​ក្នុង​កោសិកា​ផ្សេង​ៗ​ ធ្វើ​ឲ្យ​រូប​កាយ​ធ្វើ​សកម្ម​ភាព​កាន់​តែ​យ៉ាប់​ទៅ​ៗ​ កោសិកា​ស្បែក​ និង​រន្ធ​ញើស​មាន​បញ្ហា​ ហើយ​ក៏​ធ្វើ​ឲ្យ​សក់​ជ្រុះ​ផង​ដែរ​​៕

ចុចអាន៖ ចង់​​​ឲ្យ​​កូន​​​សក់​​ក្រាស់​តាំង​ពី​កំណើត ពេល​​មាន​​ផ្ទៃ​​ពោះ​​​​​គួរ​ញ៉ាំ​​របស់​ទាំង​នេះ

ប្រភព៖ Sanook ប្រែ​សម្រួល៖ ឃួន​ សុលីកា