ស្ដី​បន្ទោស​កូន​ៗ​​ក្នុង​ពេល​ទាំង​នេះអាច​​ប៉ះ​ពាល់​ផ្លូវ​ចិត្ត​ពួក​គេ​ខ្លាំង​បំផុត

  • 2019-01-24 04:23:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​មែន​ឪពុក​ម្ដាយ​គ្រប់​រូប​សុទ្ធ​តែ​ចង់​ វាយ​ និង​ស្ដី​បន្ទោស​កូន​ខ្លួន​ឯង​ទេ​។ លោកឈឺ​ចាប់​ណាស់​ ពេល​ធ្វើ​បែប​ហ្នឹង​។​ ប៉ុន្តែ​ពេល​ខ្លះ​មិន​អាច​ទប់​អារម្មណ៍​បាន ហើយ​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​អ៊ីចឹង​ តែ​លោកមិន​បាន​ដឹង​ថា​ពេល​ណា​ដែល​គួរ​ធ្វើ​ និង​ពេល​ណា​មិន​គួរ​នោះ​ទេ​។​ ខាង​ក្រោម​នេះ​ជា​កំហុស​ដែល​ម៉ាក់​ប៉ា​គួរ​ជៀស​វាង​ ពេល​ចង់​ស្ដី​បន្ទោស ឬ​ប្រៀន​ប្រដៅ​កូនៗ៖

ពេល​ព្រឹក

​ពេល​ព្រឹក​គឺ​ជា​បរិយាកាស​ដ៏​សំខាន់​មួយ​ដូច​ជា​អាហារ​ពេល​ព្រឹក​របស់​យើង​អ៊ីចឹង​។​ ឪពុក​ម្ដាយ​គួរ​តែ​ធ្វើ​ឲ្យ​កូន​ស្រស់​ស្រាយ​ និង​រីក​រាយ​នឹង​ការ​ស្វាគមន៍​ថ្ងៃ​ថ្មី​ មិន​ត្រូវ​ស្ដី​បន្ទោស​កូន​ទាំង​ព្រឹក​ទេ​ ព្រោះ​ក្មេង​ៗ​ឆាប់​មាន​អារម្មណ៍​អន់​ចិត្ត​ណាស់​ វា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្ត​ពួក​គេ​ពេញ​មួយ​ថ្ងៃ​ដោយ​សារ​តែ​ការ​ស្ដី​បន្ទោស​នេះ​ឯង​។​

ពេល​ញ៉ាំ​បាយ

ម្ដាយ​ឪពុក​ជា​ច្រើន​តែង​តែ​មាន​ទម្លាប់​​ប្រដៅ​​​​កូន​ខ្លួន​ឯង​ពេល​ញ៉ាំ​បាយ​។ នេះ​មិន​មែន​ត្រឹម​តែ​ធ្វើ​ឲ្យ​បរិយាកាស​ពេល​ញ៉ាំ​បាយ​អួ​អាប់​ទេ​ ថែម​ទាំង​ធ្វើ​ឲ្យ​ក្មេង​ញ៉ាំ​អាហារ​មិន​បាន​ល្អ​ ហើយ​វា​អាច​ក្លាយ​ជា​ទម្លាប់​ធ្វើ​ឲ្យ​ពួក​គេ​មិន​សប្បាយ​ចិត្ត​ពេល​ញ៉ាំ​បាយ​ម្ដង​ៗ​ ឬ​ឈាន​ទៅ​ដល់​មាន​បញ្ហា​ក្រពះ​ទៀត​ផង។​

ពេល​​ឪពុក​ម្ដាយ​អត់​សប្បាយ​ចិត្ត​ ហើយ​ខឹង​​អ្វី​មួយ

ពេល​ដែល​មិន​សប្បាយ​ចិត្ត​ មួម៉ៅ​ ខឹង​ ឪពុក​ម្ដាយ​ចូល​ចិត្ត​ប្រើ​ពាក្យ​ខ្លាំង​ៗ​ មិន​ពីរោះ​ថា​ឲ្យ​កូន​ ធ្វើ​ឲ្យ​ពួក​អន់​ចិត្ត​ខ្លាំង​ មិន​តែ​ប៉ុណ្ណោះ​អ្នក​នឹង​ក្លាយ​ទៅ​ជា​គំរូ​មិន​ល្អ​ក្នុង​ភ្នែក​របស់​កូន​ៗ​ទៀត​ផង​។​

​ក្រៅ​ពី​ពេលវេលា​ខាង​លើ នេះក៏​ជា​ពេល​ទាំង​៧​ ដែល​ឪពុក​ម្ដាយ​មិន​គួរ​ស្គី​បន្ទោស​កូន​៖

ពេល​នៅ​ចំពោះ​មុខ​អ្នក​ដទៃ​

ពេល​ពួក​គេ​ដឹង​ពី​កំហុស​ខ្លួន​ឯង​

ពេល​ពួក​គេ​ងងុយ​គេង​ពេល​យប់​

ពេល​ពួក​គេ​សប្បាយ​ចិត្ត

ពេល​ពួក​គេ​កើត​ទុក្ខ​

ពេល​ពួក​គេ​ឈឺ​

ការ​បង្រៀន​ និង​ស្ដី​បន្ទោស​កូន​ៗ​គឺ​ជា​សិទ្ធិ​របស់​ម្ដាយ​ឪពុក​គ្រប់​រូប​ តែ​មិន​មែន​គ្រប់​ពេល ​គ្រប់​កន្លែង​ដែល​អ្នក​ចង់​ធ្វើ​នោះ​ទេ​៕

ចុចអាន៖ ទង្វើ​១០​យ៉ាង​ ឪពុក​ម្ដាយ​ច្រើន​តែ​ស្ដាយ​ក្រោយ​ ពេល​ចាស់​ទៅ

ប្រភព៖ bestie ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម