សេរ៉ូម​បំបាត់​ជាំ​មុខ​ អាចម៍រុយ​ អាច​ផ្សំ​ដោយ​ខ្លួន​ឯង​ ចំណាយ​លុយ​អស់​តិច​​ តែ​ប្រសិទ្ធភាព​ខ្ពស់

  • 2019-01-20 05:42:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​មាន​បញ្ហា​មុខ​ជាំ​​ ឬ​អាចម៍រុយ​លើ​មុខ​អាច​សាកល្បង​ធ្វើ​សេរ៉ូម​នេះ​បាន​ដោយ​ខ្លួន​ឯង​ហើយ​ប្រើ​រយៈ​ពេល​ ៣​ ថ្ងៃ​នឹង​អាច​ដឹង​ពី​ការ​ល្អ​ប្រសើរ​ឡើង​វិញ​នៃ​ផ្ទៃ​មុខ។​ សេរ៉ូម​បំបាត់​ជាំ​មុខ​នេះ ចំណាយ​ប្រាក់​ធ្វើ​អស់​តិច​មែនទែន ហើយ​​គ្រឿង​ផ្សំ​អាច​រក​បាន​នៅ​ផ្សា​ទំនើប៖

គ្រឿង​ផ្សំ៖

១.​ ប្រទាល​កន្ទុយ​ក្រពើ ២.​ គ្រាប់​វីតាមីន​ E ៣.​ ប្រេង​អូលីវ​

វិធី​ធ្វើ​៖

១.​ លាយ​ជេល​ប្រទាល​កន្ទុយ​ក្រពើ​ ១​ ស្លាបព្រា​បាយ​ទៅ​ក្នុង​ចាន​លាយ

២.​ ច្របាច់​ទឹក​វីតាមីន​ E​ ៣​ ទៅ​ ៤​ គ្រាប់​ចូល

៣.​ លាយ​ប្រេង​អូលីវ​ ១​ ស្លាបព្រា​បាយ​ចូល​លាយ​ឲ្យ​សព្វ

៤.​ លាប​លើ​មុខ​ តែ​លាប​ឲ្យ​ច្រើន​បន្តិច​ត្រង់​កន្លែង​ជាំ​មុខ

៥.​ ទុក​ ១​ ម៉ោង​កន្លះ​សឹម​លាង​ចេញ

វីតាមីន​ E​ មាន​តួ​នាទី​សំខាន់​ក្នុង​ល្បាយ​នេះ​ ព្រោះ​វា​ជួយ​ការពារ​ស្បែក​ពី​​ការ​ជ្រាប​ចូល​កាំ​រស្មី​ UV​ ពី​ព្រះ​អាទិត្យ​​ ដែល​ធ្វើ​ឲ្យ​ជាំ​ និង​ឡើង​អាចម៍រុយ​លើ​មុខ​។​ ចំណែក​ប្រទាល​កន្ទុយ​ក្រពើ​ជួយ​ព្យាបាល​ និង​បណ្ដុះ​កោសិកា​ពី​ខាង​ក្នុង​ ហើយ​ប្រេង​អូលីវ​ជួយ​ឲ្យ​ស្បែក​មុខ​ទន់​រលោង​មាន​ជាតិ​សំណើម​ផង​ដែរ៕​

ចុចអាន៖ចង់​ឲ្យ​មុខ​គ្មាន​មុន​ ហើយ​ស​ដូច​បណ្ដូល​ចេក​ សាកល្បង​ម៉ាស់​មុខ​ផ្សំ​ពី​ម្សៅ​រមៀត​នេះ

ប្រភព៖ blushybabe.com ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម