សេដ្ឋីនី​ថៃ​ វ័យ​ ៦០​ឆ្នាំ មាន​ប្ដី​ ១៤​ នាក់ កែ​សម្រស់​​ឡើង​មើល​លែង​ចង់​ស្គាល់

  • 2019-01-16 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ឆ្លង​កាត់​ការ​វះកាត់​កែសម្ផស្ស​ជា​ច្រើន​សារ បច្ចុប្បន្ន​នេះ សេដ្ឋី​នី​ថៃ Leena Jungjanya បាន​ពេញ​ចិត្ត​នឹង​សម្រស់​របស់​ខ្លួន​ហើយ។

រូបមុនពេលកែ

កាល​ពី​ពេល​ថ្មី​ៗ​នេះ សេដ្ឋី​នី​ល្បី​ឈ្មោះ​ថៃ ជំនាញ​ខាង​មាន​ប្ដី​ច្រើន Leena Jungjanya បាន​​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ទម្លាយ​លទ្ធផល​កែ​សម្រស់​បាន​សម្រេច​របស់ខ្លួន។ តាម​នោះ​ដែរ ក្រោយ​ពេល​បាត់​មុខ​ប៉ុន្មាន​ខែ ដើម្បី​ថែ​របួស​ក្រោយ​កែ​សម្ផស្ស​នោះ នៅ​ពេល​នេះ​អ្នក​មេម៉ាយ​ស្ដុក​បាន​ត្រលប់​មក​ជួប​អ្នក​គាំទ្រ​លើ​បណ្ដាញ​សង្គម​វិញ​ហើយ។ ជាមួយ​គ្នា​នេះ​ដែរ ទស្សនិកជន​ជា​ច្រើន​បាន​លាន់​មាត់​ថា លទ្ធផល​កែ​មុខ​នេះ គឺ​ធ្វើ​ឲ្យ​នារី​វ័យ ៦០ ឆ្នាំ​មើល​ទៅ​ស្អាត និង​ក្មេង​ជាង​មុន​ច្រើន​ណាស់។

រូបក្រោយពេលកែ

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន នៅ​ពេល live លើ​បណ្ដាញ​សង្គម​របស់​ខ្លួន លោក​ស្រី Leena បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ព្រើត​នៅ​ពេល​បង្ហាញ​មុខ​ឡើង​ហើម ភ្នែក​បើក​សឹង​មិន​រួច​ដោយ​សារ​តែ​កែ​សម្ផស្ស៕

រូបពេលកែ

ចុចអាន៖outuber ថៃអាចត្រូវជាប់គុកព្រោះហ៊ានរិះគន់រ៉ូបបវរកញ្ញាប្រទេសខ្លួន

ប្រភព៖ Eva អត្ថបទ៖Caramel

អត្ថបទពេញនិយម