Youtuber ថៃអាចត្រូវជាប់គុកព្រោះហ៊ានរិះគន់រ៉ូបបវរកញ្ញាប្រទេសខ្លួន

  • 2018-12-22 05:11:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកធ្វើវីដេអូ youtube ថៃម្នាក់ឈ្មោះ Wanchaleom Jamneanphol បានជួបបញ្ហាធំ ឬអាចដល់ត្រូវជាប់គុកដោយសាររិះគន់រ៉ូបស្រមោសរបស់បវេកញ្ញាខ្លួនស្លៀក ដែលច្នៃឡើងដោយព្រះនាងប្រទេសថៃ។

យោងតាមបណ្ដាញព័ត៌មាន The Guardian ក្នុងរយៈពេលប្រលងបវរកញ្ញា Miss Universe 2018 តំណាងរបស់ប្រទេសថៃ Sophida Kanchanarin បានស្លៀករ៉ូបពណ៌ខៀវមួយ ដែលត្រូវបានច្នៃឡើងដោយព្រះនាង Sirivannavari Nariratana។ យ៉ាងណាក្ដី អ្នកធ្វើវីដេអូ youtube ល្បីឈ្មោះប្រទេសនេះឈ្មោះ Wanchaleom បានបង្ហោះវីដេអូរិះគន់រ៉ូបមួយនេះថាអាក្រក់មើល។

សកម្មភាពនេះបានធ្វើឲ្យនាងទទួលរងការរិះគន់ជាខ្លាំងពីមហាជន ហើយត្រូវបានគេចាត់ទុកថាប៉ះពាក់ដល់រាជវង្សថៃ។ ក្រោយពេលហេតុការណ៍នេះកើតឡើង នាងបានលុបវីដេអូរបស់ខ្លួនហើយសុំទោសជាសាធារណៈ។ “ខ្ញុំគ្មានបំណងប៉ះពាល់ដល់រាជវង្សនោះទេ។ ខ្ញុំមិនដឹងថានឹងមានលទ្ធផលដូចនេះទេ” នារីនេះឲ្យដឹង។

យោងតាម The Guardian ដដែល សំណើរស្នើរសុំឲ្យកាត់ទោស Wanchaleom ត្រូវបានបញ្ជូនទៅដល់តុលាការថៃហើយ កំពុងរង់ចាំត្រួតពិនិត្យ។ បើសិនជាពិនិត្យឃើញថា មានទោសពិតមែន ស្រីស្អាតកែភេទរូបនេះអាចត្រូវជាប់គុកដល់៣ឆ្នាំ។ ផ្អែកតាម lèse-majesté របស់ថៃ គ្រប់បុគ្គលទាំងអស់ដែលហ៊ានបំពាន ប្រមាថ ឬគំរាមព្រះមហាក្សត្រ ម្ចាស់ក្សត្រី ឬរាជវង្សថៃ នឹងត្រូវពិន័យឲ្យជាប់គុកពី៣ ទៅ១៥ឆ្នាំ។

គួរបញ្ជាក់ផងដែរថា Wanchaleom គឺជា youtuber កែភេទម្នាក់ដែលមានរហស្សនាមថា Mixy Bigmouth។ នាងចាប់ផ្ដើមល្បីឈ្មោះខ្លាំងក្រោយពេលចែករំលែកវីដេអូផាត់មុខដោយស្បែកជើងរបស់ខ្លួន៕

ចុចអាន៖តារា​ស្រី​កូរ៉េញៀន​កែ​សម្ផស្ស ទទួល​មរណភាព​នៅ​អាយុ​៥៧​ឆ្នាំ

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម