ញ៉ាំបាយល្ងាចរួចភ្លាម ហាមធ្វើរឿងទាំងនេះដាច់ខាត ព្រោះអាចគ្រោះថ្នាក់ដល់សុខភាព
- 2018-12-18 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញ៉ាំបាយល្ងាចរួចភ្លាម ហាមធ្វើរឿងទាំងនេះដាច់ខាត ព្រោះអាចគ្រោះថ្នាក់ដល់សុខភាព
មានរឿង៨យ៉ាង ដែលអ្នកត្រូវដឹងនិងមិនត្រូវធ្វើបន្ទាប់ពីញ៉ាំបាយល្ងាចរួចភ្លាម។ បើពុំដូច្នោះទេ វានឹងបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាព។ សូមអានដោយយកចិត្តទុកដាក់ ដើម្បីថែរក្សាសុខភាពទាំងអស់គ្នា។
១. ហាមញ៉ាំផ្លែឈើភ្លាមៗ
ក្រុមអ្នកស្រាវជ្រាវផ្នែកអាហារូបត្ថម្ភនិងចំណីអាហារ នៅមន្ទីរពេទ្យកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបញ្ជាក់ថា ជាតិអាស៊ីដនៅក្នុងផ្លែឈើមានតួនាទីជួយរំលាយអាហារ ក៏ប៉ុន្តែបើអ្នកញ៉ាំវាបន្ទាប់ពីបាយល្ងាចហើយភ្លាម ជាតិអាស៊ីដនឹងចូលទៅលាយឡំជាមួយអាហារ ធ្វើក្រពះពិបាកកិន ឡើងជាតិហ្គាស និងអាចបង្កទៅជាដំបៅទៀតផង។ ហេតុនេះ គួររង់ចាំ ១-២ ម៉ោង ឲ្យស្រកពោះបន្តិចសិន សឹមញ៉ាំផ្លែឈើតាមក្រោយ។
២. ហាមអង្គុយធ្វើការ
ទើបតែញ៉ាំបាយរួច ឈាមរត់ទៅកាន់សាច់ដុំនិងខួរក្បាលតិចបំផុត បើអ្នកទៅអង្គុយធ្វើទៀតនោះ រាងកាយនឹងនឿយហត់ ឆាប់ទ្រុឌទ្រោម។
៣. ហាមផឹកតែ
តែ ស្រូបយកជីវជាតិនានានៅក្នុងរាងកាយ ជាតិពិសេសជាតិដែក ជាហេតុបណ្តាលឲ្យអ្នកប្រឈមមុខខ្ពស់នឹងជំងឺបេះដូង។
៤. ហាមហាត់ប្រាណ
ក្រពះនឹងមិនអាចកិនអាហារបានល្អ រាងកាយមិនអាចស្រូបយកជីវជាតិ ងាយនឹងរមួលក្រពើ។
៥. ហាមញ៉ាំពេលមិនទាន់បន្ធូរខ្សែក្រវាត់ ពាក់ខ្សែក្រវាត់តឹង មុនឬក្រោយពេលញ៉ាំអាហារ ធ្វើឲ្យពោះវៀនបត់ មានដំណើរការមិនប្រក្រតី រាំងស្ទះដល់ការបញ្ជូនអាហារ។
៦. ហាមងូតទឹក
ពេលងូតទឹក ឈាមមានចលនាមិនល្អ និងបង្កផលប៉ះពាល់ខ្លាំងដល់ការកិនអាហារ។
៧. ហាមជក់បារី
ជក់បារីបន្ទាប់ពីបាយរួចមួយដើម ស្មើនឹងជក់១០ដើម ហើយថែមទាំងប្រឈមនឹងការកើតជំងឺស្ទះផ្លូវដង្ហើម និងជំងឺមហារីក។
៨. ហាមដេក
បើដេកភ្លាមៗ ពោះវៀនក្រពះមិនអាចរំលាយអាហារបានទេ។ ក្រពះត្រូវការពេលយ៉ាងហោចណាស់៤ម៉ោងដើម្បីកិនអាហារឲ្យបានម៉ត់ល្អ មុននឹងធ្វើកិច្ចការផ្សេងៗទៀត។
ចុចអានបន្ត៖ ដើម្បីកុំឲ្យឆាប់ចាស់ក្មេងហៅយាយ គួរចោលទម្លាប់អាក្រក់ប្រចាំថ្ងៃទាំងនេះ