កុំ​ឆោត​ទៀត​អី! មនុស្ស​ស្រី​កាន់​តែ​លះបង់​ម្នាក់​ឯង នឹង​​កាន់​តែ​ត្រូវ​គេ​បន្ទាប​តម្លៃ

  • 2018-12-17 02:28:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ចាញ់​ប្រៀប​មនុស្ស​ប្រុស​ក្នុង​រឿង​មនោសញ្ចេតនា​នោះ​គឺ ពួក​គេ​តែង​លះបង់​ច្រើន​ជាង​ភាគី​ខាង​ប្រុស​ជា​និច្ច។ តែ​​កុំ​ភ្លេច​ថា ការ​លះបង់​របស់​យើង​បើ​ធ្វើ​ត្រូវ​ពេល​វេលា នឹង​​ត្រូវ​គេ​តប​ស្នង តែ​បើ​នៅ​បន្តលះបង់​រហូត គេ​នឹង​គិត​ថា​យើង​រស់​ខ្វះ​គេ​មិន​បាន ចាប់​ផ្ដើម​បែក​ចិត្ត។

រូបតំណាង

សួរ​ថា​ហេតុអ្វីនៅ​រាល់​ចំណង​មនោសញ្ចេតនា​ពេល​ដំបូង មនុស្ស​ប្រុស​តែង​តែ​ថ្នម​តាម​ចិត្ត​មនុស្ស​ស្រី​គ្រប់​បែប​យ៉ាង? ព្រោះ​នៅ​ពេល​នោះ នាង​នៅ​មិន​ទាន់​ដាក់​ចិត្ត​ដាក់​កាយ​ស្រលាញ់​បុរស​រូប​នោះ​ទាំង​ស្រុង ហើយ​ក៏​មិន​ទាន់​លះបង់​អ្វី​លើ​គេ​ទាំង​អស់ ធ្វើ​ឲ្យ​បុរស​នោះ​​មានះ​ចង់​បាន​យើង​ជា​របស់​ខ្លួន​ជា​ខ្លាំង។ យ៉ាងណាក្ដី ដូច​គេ​និយាយ​មិនខុស ប្រុស​ស្រលាញ់​ស្រី​ពី​១០០ ទៅ​០ ហើយ​មនុស្ស​ស្រី​ស្រលាញ់​ពី​០​ទៅ ១០០​គឺ​គ្មាន​ខុស​បន្តិច​សោះ។

នៅ​ពេល​ដែល​គេ​មិន​ទាន់​បាន​យើង​ពេញ​សិទ្ធិ គេ​នឹង​ព្យាយាម​គ្រប់បែប​យ៉ាង​ដើម្បី​យក​យើង​ឲ្យ​បាន។ តែ​ពេល​បាន​ហើយ ហើយ​ដឹង​ថា​យើង​​ស្រលាញ់​គេ​វិញ​ហើយ គេ​នឹង​ចាប់​ផ្ដើម​ដក​ចិត្ត​ពី​អ្នក​ខ្លះ។ ឯ​មនុស្ស​ស្រី​វិញ ពេល​ស្រលាញ់​អ្នកណា​ម្នាក់​ហើយ គឺ​មាន​តែ​លង់​ជ្រៅ​ទៅ​ៗ។ ខណៈ​ពេល​នេះ​ដែរ នៅ​ពេល​ដឹង​ថា គេ​ឡើង​ដាក់​ចិត្ត​លើ​ខ្លួន​ទាំង​ស្រុង មនុស្ស​ស្រី​ក៏​ចាប់​ផ្ដើម​ប្រើ​ដល់​វិធីសាស្ត្រ​ដែល​ខាត​សម្រាប់​ខ្លួន​ឯង នោះ​គឺ​លះបង់។ លះបង់​នៅ​ទី​នេះ មាន​ន័យ​ដល់​ទាំង​ផ្លូវ​អារម្មណ៍ ទាំង​ផ្លូវកាយ។ តែ​កុំ​គិត​ថា ការលះបង់​របស់​យើង​ត្រូវ​បាន​គេ​ចងចាំ​ឲ្យ​សោះ គេ​គ្រាន់​តែ​កាន់​តែ​បាន​ចិត្ត​ជាង​មុន​ប៉ុណ្ណោះ។ គេ​គិត​ថា​វា​ជាធម្មតា​ដែល​មនុស្ស​ស្រី​បន្ទាប​ខ្លួន​ចំពោះ​មនុស្ស​ប្រុស។ នៅ​ទីបញ្ចប់ អ្នក​ដែល​ខាត​ខ្លាំង​ជាង​គេ​ គឺ​ជា​មនុស្ស​ស្រី​ដដែល។ នៅ​ពេល​ដែល​សូម្បី​តែ​ការលះបង់​ក៏​ជួយ​សង្គ្រោះ​មនោសញ្ចេតនា​លែង​បាន​ទៀត​នោះ មនុស្ស​ប្រុស​នឹង​ចាប់​ផ្ដើម​ប្រើ​ជា​លេស​ម្ដែង។ នោះ​ក៏​ជា​ដំណាក់កាល​ចុង​ក្រោយ​នៃ​ស្នេហា​មួយ​ដូច​គ្នា។ ដើម្បី​រក្សា​បាន​តម្លៃ​របស់​ខ្លួន​ដូច​កាល​ស្រលាញ់​គ្នា​ដំបូង មនុស្ស​ស្រី​ត្រូវ​ចេះ​លះបង់​មាន​កម្រិត មាន​ទៅ​មាន​មក។ បើ​យើង​ទៅ​តែ​ម្ខាង​រហូត មុន​ក្រោយ អ្នក​នឹង​អស់​ចិត្ត ឯ​គេ​កាន់​តែ​បាន​ចិត្ត រឿង​បែក​គ្នា​គ្រាន់​តែ​យូរ​ហើយ និង​ឆាប់​ប៉ុណ្ណោះ៕  

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម