“ក្មួយស្រី អ៊ំមានអ្វីចង់ប្រាប់!” ពាក្យទូន្មានល្អៗ ១៥ចំណុចពីអ៊ំស្រី ដែលគ្រប់គ្នាគួរចាំទុក
- 2018-11-10 06:04:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“ក្មួយស្រី អ៊ំមានអ្វីចង់ប្រាប់!” ពាក្យទូន្មានល្អៗ ១៥ចំណុចពីអ៊ំស្រី ដែលគ្រប់គ្នាគួរចាំទុក
ខាងក្រោមនេះគឺជាពាក្យទូន្មានរបស់អ៊ំស្រីម្នាក់ដែលបានកត់ត្រាទុកដើម្បីចែករំលែកដល់កូនចៅជំនាន់ក្រោយៗរបស់គាត់។ ចង់ដឹងថាមានអ្វីខ្លះ សូមតាមដានជាមួយ កញ្ញា ដូចតទៅ៖
១. ក្មួយត្រូវធ្វើការរកលុយដោយខ្លួនឯងខ្លះ កុំគិតថាការរំពឹងចាយប្រាក់ពីគេជារឿងងាយ។
២. ពេលក្មួយខឹង មិនចាំបាច់ស្រែក រអ៊ូរទាំគ្រប់ពេលនោះទេ។ ត្រូវស្ងៀមខ្លះ កុំឲ្យអ្នកដទៃឆាប់ដឹងចិត្ត។
៣. ចង់បានអ្វីត្រូវរកលុយទិញខ្លួនឯង កុំចាំតែទាមទារឲ្យអ្នកដទៃទិញឲ្យ ព្រោះទោះបីក្មួយបានវាមក ក្មួយក៏គ្មានមោទនភាពអ្វីដដែល។
៤. និយាយតិច តែធ្វើឲ្យបានច្រើន។
៥. កុំគិតតែរកប្ដីជាអ្នកមានដើម្បីឲ្យជីវិតរស់ស្រួលដូចឡើងឋានសួគ៌ (ក្មួយអត់ទាន់ដឹងទេថាវាជាឋានសួគ៌ ឬក៏ជាឋាននរកឲ្យប្រាកដ)។
៦. បើក្មួយមិនពេញចិត្តការងារដែលកំពុងធ្វើនៅពេលនេះ ដាក់ពាក្យលាឈប់ហើយទៅធ្វើការកន្លែងថ្មីទៅ។ បើមិនដូច្នេះទេ កុំនិយាយដដែលៗ។
៧. ក្មួយមិនបាច់យល់ស្របតាមអ្នកដទៃរហូតទេ ប៉ុន្តែកុំមើលងាយការគិតរបស់គេ។
៨. បើមានអ្វីមួយដែលក្មួយសម្រេចចិត្តមិនទាន់បានក្នុងពេលនេះ សូមទុកឲ្យពេលវេលាគឺជាអ្នកសម្រេចជំនួសទៅ ហើយបើមិនទាន់សម្រេចបានទៀត គួរចាប់ផ្ដើមធ្វើហើយចាំសម្រេចចិត្តតាមក្រោយតែម្ដង។ សុខចិត្តខុសព្រោះបានធ្វើ ប្រសើរជាងមិនបានធ្វើហើយមានអារម្មណ៍ថាខុស។
៩. ក្មួយត្រូវធ្វើខ្លួនឲ្យសមជាមនុស្សមានការអប់រំ កុំឲ្យអ្នកដទៃមកនិយាយបានថាឪពុកម្ដាយមិនប្រដៅ។
១០. កុំបន្ថែមសម្រស់តែលើមុខមាត់ តែចិត្តគំនិតរបស់ក្មួយក៏ត្រូវឲ្យស្អាតដែរ។
១១. កុំកំណាញ់ទឹកចិត្តខ្លាំងពេក បើជួយបានគួរជួយ បើជួយមិនបានទេប្រាប់គេតាមសម្រួល។ បញ្ហាអាចកើតឡើងចំពោះគ្រប់គ្នា គ្រាន់តែម្ដងគេ ម្ដងយើង បើយើងជួយគេបានល្អ ពេលយើងមានបញ្ហាគេនឹងជួយយើងដោយល្អវិញដូចគ្នា។
១២. កុំធ្វើខ្លួនជាលំពែងដែលចាំតែចាក់ដោតអ្នកនៅជុំវិញខ្លួន។ ត្រូវផ្ដល់កម្លាំងចិត្តឲ្យបានច្រើនជាងចាំតែរិះគន់។
១៣. នៅពេលមានតំណែងខ្ពស់ៗ កុំងើយ ក រហូតមើលលែងឃើញអ្នកដទៃ ព្រោះបើថ្ងៃមួយក្មួយធ្លាក់ខ្លួនមកវិញ ត្រូវចាំថាគេនៅតែជាគេ តែអ្នកដែលអាប់ឱនជាងគេនោះគឺក្មួយ (ចំណុចនេះអ៊ំផ្ញើជូនប្រុសៗដែរ)។
១៤. រឿងដែលកន្លងផុតក៏ឲ្យវាកន្លងទៅចុះ កុំខំសើរើវាមកវិញ។
១៥. បើទោះបីក្មួយចាញអ្វី តែសូមកុំចាញ់ចិត្តខ្លួនឯង ស្នាមញញឹមជារបស់ក្មួយ ដូច្នេះត្រូវញញឹមទុកមុនជានិច្ច!
ចុចអាន៖