ចេះ​អរគុណ ចេះ​​ឲ្យ​តម្លៃ​មនុស្ស ៩​នាក់​នេះ​ ជីវិត​អ្នក​នឹង​មាន​ពន្លឺ​ជានិច្ច

  • 2018-11-05 06:21:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រោះ​ជីវិត​យើង​កើត​មក​មិន​មែន​ដើម្បី​រស់​នៅ​តែ​ម្នាក់​ឯង​នោះ​ឡើយ ដូច្នេះ​គួរ​ព្យាយាម​រក្សា​ទំនាក់ទំនង​ឲ្យ​បាន​ល្អ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន។ ជា​ពិសេស​បើ​អ្នក​ចេះ​អរគុណ និង​ផ្ដល់​តម្លៃ​ឲ្យ​មនុស្ស​ចំនួន ៩​នាក់​ខាង​ក្រោម​នេះ ឲ្យ​សម​នឹង​តម្លៃ​របស់​ពួក​គេ ជីវិត​អ្នក​នឹង​មាន​ពន្លឺ​ជានិច្ច៖

១. អរគុណ​មនុស្ស​ដែល​ផ្ដល់​កំណត់​អ្នក និង​ចិញ្ចឹម​មើល​ថែ​អ្នក

លោក​គឺ​ជា​អ្នក​ផ្ដល់​ជីវិត ផ្ដល់​ក្ដី​ស្រលាញ់ និង​ញើស​ឈាម​ដើម្បី​ចិញ្ចឹម​មើល​ថែ​អ្នក​តាំង​ពី​ដូច​ដល់​ធំ។ ទោះ​បី​មេឃ​ដី​រលំរលាយ ក៏​លោក​ទាំង​ពីរ​នៅ​តែ​នៅ​ក្បែរ​អ្នក និង​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​អ្នក​តស៊ូ​បន្ត​ជានិច្ច។

រូបតំណាង

២. អរគុណ​កូន​ប្រុស និង​កូន​ស្រី

ពួក​គេ​ធ្វើ​ឲ្យ​អ្នក​ដឹង​ថា ក្ដី​ស្រលាញ់​ដ៏​ធំធេង​គឺ​ក្ដី​ស្រលាញ់​​ដែល​ស្ថិត​ក្នុង​រង្វង់​ដៃ​របស់​ឪពុក​ម្ដាយ ហើយ​ក្ដី​សុខ​ដ៏​ធំធេង​គឺ​ក្ដី​សុខ​ដែល​បាន​ឃើញ​កូន​ៗ ធំធាត់​ឡើង​រៀងរាល់​ថ្ងៃ ទោះបៅ​ត្រូវ​ជួប​ការ​លំបាក​បែប​ណា​ក៏​អ្នក​ជា​ឪពុក​ម្ដាយ​សុខចិត្ត។

៣. អរគុណ​បង​ប្អូន​

ពួក​គេ​ធ្វើ​ឲ្យ​អ្នក​ដឹង​ថា​ឈាម​រត់​រក​ឈាម​គឺ​យ៉ាង​ណា។ ចំណង​រវាង​បង​​ប្អូន​គឺ​ប្រៀប​បាន​នឹង​ពពក​និង​ព្រះច័ន្ទ ទោះបី​​មិន​បង្ហាញ​ឲ្យ​ឃើញ​រៀងរាល់​ថ្ងៃ ប៉ុន្តែ​អ្នក​ក៏​ដឹង​ថា​​វា​នៅ​តែ​​នៅ​ជាមួយ​គ្នា​ជានិច្ច។

៤. អរគុណ​មនុស្ស​ដែល​ស្រលាញ់​អ្នក​​ដោយ​ចិត្ត​ស្មោះ

គាត់​ឬ​នាង​បាន​ផ្ដល់​ក្ដីស្រលាញ់​ឲ្យ​អ្នក​ដោយ​គ្មាន​លក្ខខណ្ឌ។ ទោះ​បី​គេ​ចូល​មក​ក្នុង​រយៈ​ពេល​ខ្លី ប៉ុន្តែ​ការ​បារម្ភ​របស់​គេ​នឹង​ធ្វើ​ឲ្យ​អ្នក​​ដឹង​ថា​លើ​លោក​នេះ​ក៏​​នៅ​មាន​ពន្លឺ និង​ភាព​កក់ក្ដៅ​សម្រាប់​អ្នក​ខ្លះ​ដែរ។

៥. អរគុណ​មនុស្ស​ដែល​អ្នក​ធ្លាប់​ស្រលាញ់

មនុស្ស​ដែល​អ្នក​ធ្លាប់​ផ្ដល់​ឲ្យ​គេ​នូវ​អ្វី​គ្រប់​យ៉ាង​ដោយ​មិន​នឹកនា​ដល់​ខ្លួន​ឯង។ គាត់​ឬ​នាង​ធ្វើ​ឲ្យ​អ្នក​ស្គាល់​ថា​ស្នេហា​គឺ​ជា​អ្វី ធ្វើ​ឲ្យ​អ្នក​​បាន​ស្គាល់​រស​ជាតិ​នៃ​ការ​រង់ចាំ និង​ភាព​អស់​សង្ឃឹម ធ្វើ​ឲ្យ​អ្នក​​ដឹង​ថា​

៦. អរគុណ​​អ្នក​ផ្ដល់​ចំណេះ និង​បង្ហាញ​ផ្លូវ​ដល់​អ្នក​នៅ​ពេល​អ្នក​ជួប​ឧបសគ្គ

ពាក្យ​សម្ដី​របស់​គេ ទោះ​បី​ពេល​ខ្លះ​ងាយ​ៗ ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​បញ្ហា​ជីវិត និង​ភាព​វង្វេង​​គោលដៅ​របស់​អ្នក​ត្រូវ​បាន​កាត់​បន្ថយ​ទៅ​ច្រើន​ដែរ។

៧. អរគុណ​មិត្ត​ដែល​យល់​ចិត្ត

មិត្ត​ដែល​ធ្វើ​ឲ្យ​អ្នក​ញញឹម​បាន ទោះ​បី​កំពុង​យំ ទោះ​បី​ពេល​ខ្លះ​គេ​និយាយ​សម្ដី​អាក្រក់​ដាក់​អ្នក ប៉ុន្តែ​ចំណង​មិត្តភាព​គឺ​មិន​ដែល​ប្រេះស្រាំ​នោះ​ឡើយ។ មិន​ថា​ពេល​សុខ​ ទុក្ខ សប្បាយ ឬ​ទឹក​ភ្នែក មិត្ត​គឺ​ជា​មនុស្ស​ម្នាក់​ដែល​តែង​នៅ​ក្បែរ​អ្នក​រហូត។

៨. អរគុណ​មនុស្ស​ដែល​ធ្លាប់​ធ្វើ​បាប និង​ក្បត់​អ្នក

ពួក​គេ​ធ្វើ​ឲ្យ​អ្នក​ភ្លឺ​ភ្នែក យល់​ថា​លោក​នេះ​មិន​មែន​​មាន​តែ​ផ្នែក​ភ្លឺ ឬ​ផ្នែក​​វិជ្ជមាន ប៉ុន្តែ​ក៏​មាន​​ផ្នែក​ងងឹត និង​​ផ្នែក​អវិជ្ជមាន​​នៅ​បង្កប់​ខ្លួន​ក្បែរ​ៗ​គ្នា។ ពួក​គេ​បង្រៀន​ឲ្យ​អ្នក​កាន់​តែ​រឹង​មាំ ចេះ​ប្រុងប្រយ័ត្ន និង​យល់​ច្បាស់​ពី​សន្ដាន​មនុស្ស។

៩. អរគុណ​មនុស្ស​ដែល​ចាប់​​ដៃ​អ្នក​ដើរ​មួយ​ជីវិត

ព្រោះ​គាត់​ឬ​នាង​តែង​នៅ​ក្បែរ​អ្នក​ដូច​ស្រមោល​អន្ទោល​តាម​ប្រាណ មិន​បណ្ដោយ​​ឲ្យ​រាល់​ថ្ងៃ​របស់​អ្នក​ក្លាយ​ជា​ឯកោ ឬ​រសាត់​អណ្ដែត​ត​ទៀត​ឡើយ។ គេ​នឹង​ជា​មនុស្ស​ដែល​រួម​សុខ​ និង​ទុក្ខ​ជាមួយ​អ្នក ធ្វើ​ឲ្យ​ជីវិត​អ្នក​កាន់​តែ​រឹង​មាំ និង​កាន់​តែ​ពេញលេញ ៕

រូបតំណាង

ចុចអាន៖

ប្រភព៖ NusonBooks ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម