ទោះស្រលាញ់ប្ដីយ៉ាងណាក៏ដោយ មនុស្សស្រីកុំធ្វើបាបខ្លួនឯងទ្រាំនឹងរឿង៣នេះ

  • 2018-10-28 07:43:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​នាម​ជា​នារី​ម្នាក់ ទោះ​បី​ជា​ស្រឡាញ់​​ប្តី​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​គួរ​ទ្រាំ​នឹង​ទង្វើ​ទាំង​៣​ខាង​ក្រោម​នេះ​ឱ្យ​សោះ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

១- ​ពេល​​គេ​លួច​មាន​ស្រី

អ្នក​មិន​គួរ​ចិត្ត​ទន់ ហើយ​អធ្យាស្រ័យ​ឲ្យ​គេ​ទេ ព្រោះ​គេ​អាច​ក្បាត់​នឹង​អ្នក​ម្តង​ទៀត​ក្នុង​ថ្ងៃ​ណា​មួយ​​មិន​ខាន។ គេ​នឹង​គិត​ថា ទោះ​បី​ជា​គេ​មាន​ស្រី​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ឲ្យ​តែ​គេ​ទទួល​ស្គាល់​កំហុស​នៅ​ចំពោះ​មុខ​អ្នក អ្នក​នឹង​អធ្យាស្រ័យ ​ហើយ​មិន​ចេញ​ពី​គេ​នោះ​ទេ។ ដូចនេះ គេ​នៅ​តែ​បន្ត មិន​កែ​ចរិត​នេះ​ចោល​ឡើយ។

ចុចអាន៖ មនុស្ស​ស្រី​ដូច​បាន​ឡើង​ឋានសួគ៌​បើ​បាន​ស្វាមី​ចេះ​គិត​គូរ​ដូច​លោក​ប៉ា​ម្នាក់​នេះ

២- អ្នក​មិន​គួរ​អត់​ទ្រាំ​ឲ្យ​គេ​វាយ​​ទេ

ព្រោះ​អំពើ​ហិង្សា​នេះ​អាច​កើត​ឡើង​ម្តង​ហើយ​ម្តង​ទៀត នៅ​ពេល​ដែល​អ្នក​មិន​បញ្ចេញ​​ប្រតិកម្ម​តប​ ហើយ​នៅ​ស្ងៀម​ឲ្យ​គេ​ធ្វើ​បាប។ គេ​នឹង​រឹត​តែ​បាន​ដៃ ព្រោះ​គេ​គិត​ថា អ្នក​ជា​មនុស្ស​ដែល​ងាយ​ធ្វើ​បាប ឲ្យ​គេ​វាយ​តាម​ចិត្ត​ចង់។ ដូច​នេះ គេ​នឹង​តែង​តែ​យក​អ្នក​មក​បញ្ចេញ​កំហឹង នៅ​ពេល​​គេ​មិន​សប្បាយ​ចិត្ត​មិន​ខាន​។ គួរ​​អនុវត្ត​តាម​ច្បាប់ ដោយ​ឲ្យ​សមត្ថកិច្ច​ដោះស្រាយ ហើយ​មិន​ត្រូវ​ទៅ​ដោះ ឬ​រំសាយ​ពាក្យ​បណ្ដឹង​ដោយ​មិន​ទាន់​បាន​ដោះ​ស្រាយ​ឡើយ មិន​ដូច្នោះ​ទេ គេ​នៅ​តែ​បាន​ចិត្ត​ប្រព្រឹត្ត​ដដែលៗ។​​

ចុចអាន៖ ១ ចំណុច​ បញ្ជាក់​ពី​ភាព​ខុស​គ្នា​ រវាង​បុរស​តាម​ញ៉ែ​មួយ​គ្រា និង​បុរស​ចង់​រៀបការ​ជាមួយ

៣- អ្នក​មិន​គួរ​អត់​ទ្រាំ​នឹង​ភាព​មិន​ទុក​ចិត្ត​របស់​គេ​ចំពោះ​អ្នក​ឡើយ

ការ​មិន​ទុក​ចិត្ត​នេះ មិន​អាច​រក្សា​មនោសញ្ចេតនា​របស់​អ្នក​បាន​យូរ​នោះ​ទេ។ អ្នក​ទាំង​ពីរ​នឹង​អាច​ដើរ​ដល់​ផ្លូវ​បំបែក បើ​គ្មាន​ជំនឿ​ចិត្ត​ចំពោះ​គ្នា។ ជន​ទី​៣​នឹង​អាច​បំបែក​អ្នក​បាន​យ៉ាង​ងាយ បើ​អ្នក​សង្ស័យ​គ្នា​ច្រើន។

ដូចនេះ បើ​មាន​ចំណុច​៣​ខាង​លើ​នេះ​កើត​ឡើង​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក អ្នក​គួរ​តែ​រក​មធ្យោបាយ​ដើម្បី​ដោះ​ស្រាយ ដោយ​មិន​គួរ​ទុក​យូរ​នោះ​ទេ ព្រោះ​អ្នក​ដែល​រង​គ្រោះ​គឺ​មាន​តែ​អ្នក​ និង​កូនៗ​ប៉ុណ្ណោះ៕

អត្ថបទ៖ សរ សុគន្ធី