ហេតុអីពិបាកចិត្ត​ច្រើន​បើរឿងអនាគតអ្នកមើលមិនឃើញផង?

  • 2018-09-23 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​មិន​តិច​នាក់​ទេ​កំពុង​ព្រួយ​បារម្ភ​ជាមួយ​អនាគត​ដែល​មិន​ទាន់​មក​ដល់​។ មិន​សំដៅ​ថា​មិន​ឱ្យ​អ្នក​គិត​ពី​វា​ទេ ​ព្រោះ​ដំណើរ​ជីវិត​ទាម​ទារឱ្យ​មាន​ការ​រៀបចំ​គោល​ដៅ​ពី​បច្ចុប្បន្ន​ទុក​មុន ​ព្រម​ទាំង​ប្រមើល​មើល​លទ្ធផល​ដែល​អាច​កើត​ឡើង​ក្នុង​ពេល​អនាគត ​គ្រាន់​ថា​បើ​សិន​អ្នក​ច្របូក​ច្របល់​ព្រោះ​តែអ្វី​ដែល​មិន​ទាន់​កើត​នោះ​ខ្លាំង​ពេក​ក៏​មិន​មែន​ជា​ការ​ល្អ​ប៉ុន្មាន​ដែរ​។ ខាង​ក្រោម​នេះ​ជា​ហេតុ​ផល​​ដាស់​ស្មារតី​មួយចំនួន ឱ្យអ្នក​ឈប់​ពិបាក​ចិត្ត​ព្រោះ​រឿង​រ៉ាវ​ដែល​មិន​ទាន់​កើត​ឡើងនោះ​៖

រូបតំណាង

**១. បច្ចុប្បន្ន​ទើប​ជា​អ្វី​ដែល​ពិត​ប្រាកដ​៖** ស្ថាន​ភាព​នៅ​ចំពោះ​មុខ​ពេល​នេះ​គឺ ​«បច្ចុប្បន្ន» វា​ជា​អ្វី​ដែល​អ្នក​កំពុង​ប្រឈម​មុខ​ពិត​ប្រាកដ។ អ្នក​អាច​ទទួល​ដឹង​អារម្មណ៍​គ្រប់​រសជាតិ​ស្រប​ជាមួយ​នឹង​អ្វី​ដែល​កំពុង​កើត​ឡើង ​ចំណែក​ឯ​អនាគត​វិញ​គ្រាន់​តែ​ជា​ការ​ស្រមើល​ស្រមៃ​ ប្រឌិត​ឡើង​តាម​គំនិត​របស់​អ្នក​តែ​ប៉ុណ្ណោះ ​ទោះ​បី​អ្នក​មាន​អារម្មណ៍​សប្បាយ​ឬ​កើត​ទុក្ខ​ព្រោះ​តែ​រឿង​អនាគត​ក៏​ដោយ​ វា​ក៏​មិន​មែន​ជា​អារម្មណ៍​ពិត​ដែរ​។ អារម្មណ៍​បែប​នោះ​លេច​ឡើង​ស្រប​តាម​គំនិត​ដែល​អ្នក​រំពឹង​ទុក មិន​ដូច​ជា​អារម្មណ៍​ដែល​បាន​មក​ពី​ស្ថាន​ភាព​ពិត​ទេ​។

២. ពេល​វេលា​ជា​អ្នក​នាំ​ផ្លូវ​៖ អាច​និយាយ​បាន​ថា​អនាគត​ជា​រឿង​កើត​ឡើង​ដោយ​អព្ភូតហេតុ​ក៏​បាន ​ព្រោះ​វា​មិន​បាន​ផ្ញើ​សារ​ឱ្យ​ដំណឹង​ជា​មុន​ទេ ​ហើយ​អ្នក​ក៏​មិន​អាច​ដឹង​មុន​ដែរ ​ប៉ុន្តែ​ពេល​វេលា​នឹង​ធ្វើ​ជា​អ្នក​នាំ​ផ្លូវ​ទៅ​កាន់​អ្វី​ដែល​មិន​ទាន់់​កើត​ឡើង​នោះ​។ អ្វី​ដែល​គួរ​កើត​វា​គង់​នឹង​កើត​ប្រសិន​បើ​ពេល​វេលា​សម​គួរ​មក​ដល់ ​យ៉ាង​ណា​ក្តីយើង​ក៏​មិន​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​ដេក​ចាំ​អព្ភូត​ហេតុ​ដោយ​យក​ពេល​វេលា​ធ្វើ​ជា​លេស​រហូត​ដែរ។

រូបតំណាង

៣. បារម្ភ​ច្រើន​ធ្វើ​ឱ្យ​ច្របូក​ច្របល់​៖ នរណា​ៗ​ក៏​ប្រាថ្នា​ចង់​ឱ្យ​អនាគត​ខ្លួន​ត្រចះ​ត្រចង់​ដែរ​ ហើយ​ហេតុផល​បែប​នោះ​ហើយ​ដែល​ធ្វើ​ឱ្យ​អ្នក​ច្របូក​ច្របល់ ​និង​បារម្ភ​ច្រើន​។ ដូច​ដែល​បាន​រៀប​រាប់​នៅ​ចំនុច​ទីមួយ​អ៊ីចឹង​ អនាគត​គ្រាន់​តែ​ជា​ការ​ស្រមើល​ស្រមៃ​ដែល​បំភាន់​ភ្នែក​ប៉ុណ្ណោះ​ បើ​អ្នក​រវល់​តែ​ខ្វល់​ខ្វាយ​ពី​អនាគត​ពេក​ធ្វើ​ម្តេច​នឹង​អាច​កសាង​បច្ចុប្បន្ន​ភាព​បាន​ល្អ​ទៅ​ ម្យ៉ាង​ទៀត​អ្នក​ក៏​មិន​មែន​ជា​ទេវតា​ទាយ​ដឹង​ពី​អនាគត​ច្បាស់​ដូច​ការ​រំពឹង​ទុក​មួយ​រយ​ភាគ​រយ​ដែរ៕​

ចុចអាន៖ហេតុផលដែល​ធ្វើឲ្យ​មនុស្ស​ម្នាក់​ៗ​ ចាំបាច់​ខំ​ប្រឹង​ធ្វើ​អ្វី​​ថ្មី​ៗជា​រៀងរាល់ថ្ងៃ

ចុចអាន៖តារាស្រី ៥ ដួងខំតស៊ូតាំងពីក្មេងទម្រាំល្បីឈ្មោះដូចពេលនេះ

ប្រភព៖ goalcast ប្រែសម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម