ស្រឡាញ់​គ្នា បើ​ឈាន​ដល់​ដំណាក់​កាល​នេះ​ហើយ គួរ​លែង​ដៃ​គ្នា​ទៅ

  • 2018-09-18 09:10:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះជា​ស្រឡាញ់​មនុស្ស​ម្នាក់​នោះ​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ ​ត្រូវ​តែ​ព្យាយាម​ដក​ខ្លួន​ចេញ​ពី​​គេ​ទៅ ព្រោះ​បើ​ទ្រាំ​នៅ​វា​ក៏​គ្មាន​បាន​ការ​ដែរ។ បើ​អ្នក​កំពុង​តែ​ជួប​ស្ថានភាព​បែប​នេះ អ្នក​ត្រូវ​ដឹង​ថា​អ្នក​បាន​ចំណាយ​ពេល​ឥត​ប្រយោជន៍​ជាមួយ​បុរស​នោះ​ហើយ ៖

១. ពិបាក​ចិត្ត​ស្ទើរ​តែ​រាល់​ថ្ងៃ

សួរ​ខ្លួន​ឯង​មើល​ថា​យក​ស្នេហា​មក​ដើម្បី​អី? ដើម្បី​យំ​មែន​ទេ? បើ​មិន​មែន​ទេ​ហេតុអី​អ្នក​ត្រូវ​ទ្រាំ​រហូត​ដល់​ដំណាក់​កាល​នេះ? ស្នេហា​អាច​មាន​ការ​ឈឺចាប់​ខ្លះ ប៉ុន្តែ​មិន​មែន​ស្រក់​ទឹក​ភ្នែក​សឹង​រាល់​ថ្ងៃ​​បែបនេះ​ទេ។

រូបតំណាង

**២. មិន​ដែល​មាន​អារម្មណ៍​ល្អ​​ជាមួយ​គ្នា**

ស្រឡាញ់​គ្នា​តែ​អារម្មណ៍​វិញ​មិន​ដែល​ល្អ​ជាមួយ​គ្នា​ឡើយ។ អារម្មណ៍​កាន់​តែ​អស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គ្មាន​អារម្មណ៍​រីករាយ គ្មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មាន​សេរីភាព​ដូច​មុន ហើយ​រវាង​អ្នក​ និង​គេគឺ​តឹង​តែង​ជាមួយ​គ្នា​ជាង​អ្នក​ដទៃ​ទៅ​ទៀត។

៣. មាន​គាត់​ក៏​ដូច​ជា​អត់​

ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​មាន​គាត់​ក៏​ដូច​ជា​គ្មាន ព្រោះ​ភាព​ឯកា​ជា​អ្នកនៅ​ជាមួយ​ឡគ្រប់​ពេល​ ហើយ​មាន​គេរឹត​តែ​ពិបាក​ចិត្ត​ជាង​ពល​មិន​ទាន់​ស្គាល់​ទៀត។

៤. លះបង់​ច្រើន​ពេក​ទៅ​លើ​គេ

គ្រប់​យ៉ាង​អ្នក​ធ្វើ​ដើម្បី​គេតែ​ម្នាក់​ឯង ដោយសារ​មិន​ចង់​មាន​បញ្ហា​។ អ្នក​សុខចិត្ត​ចាញ់ សុខចិត្ត​ពិបាក​ចិត្ត​តែឯង ទាំង​គេមិន​ដែល​ដឹង ហើយ​ពេល​ខ្លះ​គេមិន​ទទួល​អំពើ​ល្អ​របស់​អ្នក​ទៀត។

រូបតំណាង

៥. គេ​ទុក​អ្នក​ចោល​ច្រើន​ ជាង​ការស្រលាញ់

គេអាច​និយាយ​ថា​ស្រលាញ់អ្នក​បាន តែ​កាយវិកា និង​ទង្វើ​មិន​ដែល​ខ្វល់ខ្វាយ​ពី​អ្នក​ឡើយ។ ត្រូវ​ចាំ​ថា​មនុស្ស​ដែល​ស្រលាញ់​​គ្នា​ គេ​មិន​ទុក​ដៃគូ​ចោល​​ឲ្យ​នៅ​ម្នាក់​ឯង​គ្រប់​ពេល​នោះ​ទេ ទោះ​បី​គេ​រវល់​យ៉ាង​ណា​ក៏​គេ​ឆ្លៀត​ដែរ។

មិន​ដឹង​ថា​អ្នក​នៅ​ទ្រាំ​ដើម្បី​អី​ទៀត​នោះ​ទេ ស្នេហា​បើ​ដល់​ដំណាក់​កាល​នេះ​ទៅ​ហើយ​វា​គ្មាន​តម្លៃ​ឲ្យ​ទ្រាំ​ចាំ​ទៀត​ឡើយ៕

ចុចអាន៖ក្រោយ​បែក​គ្នា​ ស្រីៗ​មិន​គួរ​បង្ហាញ​អារម្មណ៍​ទាំង​នេះ​​ក្នុង​បណ្ដាញ​សង្គម​

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម