៦​ចំណុច​​បង្ហាញ​ថា គេ​អត់​បាន​ស្រឡាញ់​អ្នក​ទេ គេគ្រាន់​ប្រើប្រាស់​អ្នក​ប៉ុណ្ណោះ

  • 2018-09-08 01:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុំរំពឹងខ្ពស់ពេក​លើ​ស្នេហា​ដែល​អ្នក​មានព្រោះគេ​អាច​នឹង​មិន​ពិត​ប្រាកដ​ជាមួយ​អ្នក​។ អ្នក​ខ្លះ​ចូលមក​ក្នុង​ជីវិត​យើង​គ្រាន់​តែ​​ជា​ការលេងសើច​កំដរអារម្មណ៍​របស់​គេ​តែ​ប៉ុណ្ណោះ ។ បើ​មាន​ចំណុច​ខាង​ក្រោម​នេះច្រើន អាច​បញ្ជាក់ថា​គេ​ទុក​អ្នក​គ្រាន់ជា​របស់​ដែល​គេ​ប្រើ​ប្រាស់​​ប៉ុណ្ណោះ ៖

១. អ្នក​សំខាន់​តែ​ពេល​គេ​ត្រូវ​ការ

ពេល​គេ​ពិបាក​ចិត្ត អផ្សុក​គេ​តែង​មក​រក​អ្នក​ហើយ តែ​បើ​គ្មាន​រឿង​អី​វិញ​ប្រហែល​ជា​មិន​ទំនេរ​មក​រក​អ្នក​ប៉ុន្មាន​ទេ។ ម្យ៉ាង​ទៀត​គេ​អាច​មក​រក​អ្នក​ពេល​គេ​ត្រូវ​ការ​អី​ឲ្យ​អ្នក​ជួយ ឬ​ពេល​ដែល​អ្នក​មាន​សារៈសំខាន់​សម្រាប់​គេតែ​ប៉ុណ្ណោះ។

២. មិន​ដែល​ណែនាំអ្នក​ឲ្យ​អ្នក​ណា​ស្កាល់

ទំនាក់ទំនាក់អ្នក​ទាំង​ពីរ​គឺបិទ​ជិត គេ​មិន​ដែល​ឲ្យ​គ្រួសារ បង​ប្អូន​ ឬ​មិត្តភ័ក្ដិ​ជិតស្និទ្ធ​គេ​ដឹង​ឡើយ។ គេ​តែ​ងតែ​លាក់បាំង គេច​មុខ​គេច​ក្រោយ​នៅ​ពេល​ដែល​មាន​អ្នក នេះ​អាច​និយាយ​ថា​គេ​មិន​ដែល​មាន​បំណង​គិត​ពី​អនាគត​ជាមួយ​អ្នក​ទេ គ្រាន់​តែ​ប្រើប្រាស់​អ្នកបន្ទាប់​មក​ក៏​លែង​ទៅ​វិញ។

៣. មិន​ដែល​និយាយ​ពី​រឿង​អនាគត​ជាមួយ​គ្នា​

កុំ​ថា​ឡើយ​គម្រោង​បង្កើត​គ្រួសារ​ជាមួយ​អ្នក សូម្បី​ដែល​និយាយ​ក៏​គេ​មិន​ដែល​និយាយ​ផង ឬ​ពេល​ខ្លះ​ទៀត​ឲ្យ​តែ​និយាយ​ដល់​រឿង​ហ្នឹង​គេ​បង្វែរ​ប្រធាន​បទ ឬ​មិន​និយាយ​តែ​ម្ដង។ និយាយ​ទៅ​អ្នក​មិន​មែន​ជា​មនុស្ស​ដែល​គេ​នឹក​ដល់​ថ្ងៃ​រៀប​ការ​ឡើយ។

រូបតំណាង

៤. គេ​មិន​ដែល​ណាត់​ជួប​អ្នកមុន ឬ​ឲ្យ​អំណោយ​អី​ពិសេសៗឡើយ

មនុស្ស​ស្រឡាញ់​គ្នា​ហើយ​អ្នក​ណា​ណាត់​អ្នក​ណា​មុន​ក៏​បាន​ដែរ ប៉ុន្តែ​បើ​ចេះ​តែ​អ្នក​ជា​អ្នក​ចាប់​ផ្ដើម​គ្រប់​ពេល​នោះ​វា​ពិត​ជា​តែម្ខាង​ពេក​ហើយ។ ម្យ៉ាង​ទៀត​គេ​មិន​ដែល​នឹកនា​ឲ្យ​អំណោយ​អី​ដល់​អ្នក​ឡើយ បើ​មនុស្ស​ស្រឡាញ់​គ្នា​មែន ការ​យកចិត្តទុកដាក់ ការ​ខ្វល់ខ្វាយ ការ​បារម្ភ​នឹង​កើត​ឡើង​ដោយ​មិន​បាច់​ទាមទារ។

៥. គេ​ខ្វល់​តែ​អារម្មណ៍​គេ

ភាព​រីករាយ​របស់​គេ​គឺ​ជា​រឿង​សំខាន់​បំផុត ទោះបី​អ្នក​មិន​សប្បាយ​ចិត្ត​ក៏​ដោយ។ គេ​មិន​សូវ​ជា​ខ្វល់​ពី​អ្នក​ប៉ុន្មាន​ឡើយ​ ពេល​មាន​រឿង​ម្ដង​ៗ គេ​ទុក​អ្នក​ចោល​ដោយ​មិន​រវល់ ឬ​ព្យាយាមផ្សះផ្សា​គ្នា​នោះទេ គឺ​ទុក​រហូត​ដល់​អ្នក​ទៅ​រក​គេ​មុន ឬ​ពេល​គេ​អស់​អ្នក​នៅ​ជាមួយ​ទើប​គេ​មក​រក​អ្នក​វិញ។

៦. មិិនចង់ឲ្យ​អ្នក​ដឹង​ពី​គេ

គេ​ចង់​បាន​ពេល​ផ្ទាល់​ខ្លួន​ច្រើន ហើយ​មិន​ចង់​ឲ្យ​អ្នក​រញ៉េរញ៉ៃ ឬ​សួរ​ច្រើន​នោះ​ទេ។ ទៅ​ណា​មក​ណា​ក៏​គេ​មិន​ដែល​ប្រាប់​អ្នក ហើយ​គេ​តែ​មាន​ពេល​សម្រាប់​អ្នក​ផ្សេង​ ប៉ុន្តែ​សម្រាប់​អ្នក​វិញ​គឺ​គេ​គ្មាន​ឡើយ។

រូបតំណាង

បើកំពុង​មាន​មនុស្ស​បែប​នេះ​នៅ​នឹង​ទ្រូង គួរ​តែ​ព្យាយាម​ដក​ខ្លួន​ទៅ ព្រោះ​វា​ជា​សញ្ញា​នៃ​ការ​លេងសើច​របស់​គេ​ប៉ុណ្ណោះ៕

ចុចអាន៖បុរស​ដែល​មាន​ភ្នែក​មុត​តែង​ចាប់​អារម្មណ៍​លើ​មនុស្ស​ស្រី​ ៥​ប្រភេទ​នេះ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម