ជ្រុលចិត្តស្រឡាញ់មនុស្សដែលមានសង្សារហើយ គួររៀនដកខ្លួនតាមវិធីនេះ
- 2018-07-12 04:13:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ្រុលចិត្តស្រឡាញ់មនុស្សដែលមានសង្សារហើយ គួររៀនដកខ្លួនតាមវិធីនេះ
មិនមែនស្នេហាសុទ្ធតែសមបំណងទេ អ្នកខ្លះមិនស្រឡាញ់ទេអ្នកដែលស្រឡាញ់ខ្លួន តែបែរទៅជាស្រឡាញ់មនុស្សដែលគ្មានថ្ងៃមកស្រឡាញ់វិញ។ កុំបន្ទោសចិត្តអី ព្រោះការស្រឡាញ់មិនអាចបង្ខំបាននោះទេ ព្រោះវាជាធម្មជាតិ។ បើសិនពេលនេះអ្នកកំពុងជួបវិបត្តិស្រឡាញ់ចំអ្នកមានសង្សារហើយ អ្នកគួរព្យាយាមដកចិត្តមកវិញខ្លះតាមវិធីនេះ៖
១. ដាស់តឿនខ្លួនឯងថាគេមានម្ចាស់ហើយ
គួរតែព្យាយាមប្រាប់ខ្លួនឯងជារឿយៗថាគេមានអ្នកដែលគេស្រឡាញ់ហើយ គេគ្មានថ្ងៃមកស្រឡាញ់អ្នកនោះទេ បែបនេះហើយទោះប្រឹងដល់ស្លាប់ខ្លួនទៀតក៏គេមើលមិនឃើញដែរ។ ការដាស់តឿនគឺដើម្បីកុំឲ្យចិត្តអ្នកងប់ងុលទៅលើគេពេក ហើយវាក៏អាចហេតុផលមួយដែលជំរុញឲ្យអ្នកត្រូវតែដកខ្លួនដែរ។
២. ព្យាយាមនៅឲ្យឆ្ងាយពីគេ
បើអាចគួរតែរក្សាគម្លាតរវាងអ្នក និងគេ ព្រោះបើសិនថ្ងៃក្រោយគេមានរឿងអីបែកបាក់គ្នា អ្នកអាចនឹងត្រូវសង្សារគេចោទថាអ្នកជាដើមហេតុក៏ថាបាន។ គេចពីគេបានគួរតែគេច ឬបើអ្នកជាមិត្តភក្តិនឹងគ្នានោះ គួរតែទាក់ទងគ្នាត្រឹមតែជាមិត្តបានហើយ កុំឲ្យមានអីពិសេសលើសនេះ។
៣ ព្យាយាមឃាត់អារម្មណ៍ពេលដែលនឹក
ទោះយ៉ាងណាក៏ដោយបើអ្នកមានអារម្មណ៍នឹកគេខ្លាំងមិនអាចទ្រាំបាននោះអ្នកត្រូវរកជំនួយ ដូចជាចែករំលែកវាទៅមិត្តល្អរបស់អ្នក ឬចេញក្រៅដើម្បីបន្លប់អារម្មណ៍នេះ។ លើសពីនេះអ្នកត្រូវគ្រប់គ្រងខ្លួនឯងឲ្យបាន ធ្វើម៉េចកុំជ្រុលទៅបំផ្លាញទំនាក់ទំនងគេអី។
៤. កុំប្រៀបធៀបខ្លួនឯងទៅនឹងសង្សាររបស់គេ
កុំគិតថា ប្រហែលជានាងស្អាតជាងអ្នក ឬនាងមានអីពិសេសជាងអ្នក ព្រោះមនុស្សមិនដូចគ្នាទេ អ្នកល្អជាអ្នក គេល្អជាគេ ដូច្នេះវាមិនជាបញ្ហាសម្រាប់អ្នកដែលត្រូវគិតនោះទេ។ ការប្រៀបធៀបអាចធ្វើឲ្យអ្នកកាន់តែមិនអាចដកខ្លួនបាន ឬអាចឲ្យអាចផ្លាស់ប្ដូរខ្លួនឯងដោយសារចង់ឲ្យគេចាប់អារម្មណ៍ទៀតផង។
៥. សាកបើកចិត្តចំពោះមនុស្សប្រុសដទៃទៀត
គួរតែសាកល្បងឈានជើងចូលទៅក្នុងសង្គមឲ្យបានច្រើន ហើយបើកឱកាសឲ្យខ្លួនឯងមើលពីមនុស្សជុំវិញខ្លួន មិនមែននៅងប់ងុលជាមួយមនុស្សតែម្នាក់ទេ។ ពេលខ្លះវាអាចជាពេលដែលធ្វើឲ្យអ្នកជួបមនុស្សល្អជាងគេក៏ថាបាន ហើយម្យ៉ាងទៀតអ្នកត្រូវចាំថា គេគ្រាន់តែជាមនុស្សប្រុសដែលអ្នកមានអារម្មណ៍ស្រឡាញ់ទី ១តើ ហើយទៅមុខទៀតនឹងមានអារម្មណ៍បែបនេះទៀត ដូច្នេះមិនចាំបាច់អិតែម្នាក់ហ្នឹងទេ។
រឿងខ្លះបើមានសង្ឃឹមសឹមប្រឹងបន្ត តែបើមើលឃើញថាទោះប្រឹងទៅមុខទៀតក៏អត់ន័យនោះ បោះបង់គឺជាជម្រើសដ៏ល្អបំផុត៕
ចុចអាន៖បន្ទាប់ពីបែកគ្នាហើយ មនុស្សស្រីត្រូវចាំរឿងប៉ុន្មាននេះជាចាំបាច់
កូនស្រី៖ កុំដើររាយមន្តស្នេហ៍ពេក បើស្រឡាញ់គឺស្រឡាញ់ មិនស្រឡាញ់គឺបដិសេធន៍