មនុស្ស​រឹងមាំ​តាំងពី​កំណើត​មាន​សញ្ញា ៦ យ៉ាង​នេះ

  • 2018-06-28 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​មនុស្ស​ដែល​មាន​បុគ្គលិកលក្ខណៈ​រឹងមាំ គឺ​ធ្វើ​អ្វី​មិន​ចេះ​ចាញ់​ច្រាប​គេ​ឡើយ ហើយ​តាំងពី​តូច​រហូត​ដល់​ធំ នៅ​ជាប់​ខ្លួន​មាន​សញ្ញា​ទាំងនេះ។ មនុស្ស​បែបនេះ មិន​អាច​ឲ្យ​នរណា​ធ្វើ​បាប​ងាយ​ៗ​ទេ ហើយ​ក៏​មិន​ចេះ​ប្រចណ្ឌ និង​ឈ្លានពាន​នរណា​ផ្ដេសផ្ដាស​ដែរ។ មាន ៦ សញ្ញា​ខាងក្រោម​នេះ បញ្ជាក់​ថា អ្នក​ជា​មនុស្ស​មាន​ភាព​រឹងមាំ​ពី​កំណើត​តែ​ម្ដង៖

១.អ្នក​តែងតែ​និយាយ​អ្វី​ដែល​ចេញ​ពី​ចិត្ត

មនុស្ស​នេះ​មាត់​រហ័ស​បន្តិច ហើយ​សម្ដី​មួយ​ម៉ាត់​ៗ​អាច​ធ្វើឲ្យ​អ្នក​ដទៃ​ពិបាក​ស្ដាប់ ប៉ុន្តែ​នោះ​គឺ​មកពី​ភាព​ទៀងត្រង់។ ប្រសិនបើ​គេ​យល់​ថា ទង្វើ​ដែល​អ្នក​ដទៃ​ធ្វើ​មិន​ត្រូវ​ហើយ​នោះ ការ​ប្រឆាំង​នឹង​កើត​ឡើង​ភ្លាម​ដោយ​មិន​បង្អង់​យូរ។

២.មិន​ងាយ​ជឿ​អ្នក​ដទៃ

គ្មាន​នរណា​អាច​ទៅ​បោកប្រាស់​មនុស្ស​បែបនេះ​បាន​ងាយ​ៗ​នោះ​ទេ ព្រោះ​គេ​មាន​ការ​គិតគូរ​បាន​ច្បាស់លាស់ និង​ល្អិតល្អន់​ណាស់។ អ្វី​ដែល​ធ្វើឲ្យ​គេ​មាន​ជំហរ​បែបនេះ ក៏​ព្រោះតែ​ការ​សិក្សា និង​ឆ្លងកាត់​រឿងរ៉ាវ​ជាច្រើន។

៣.មើល​ឃើញ​ដំណោះស្រាយ ខណៈ​ដែល​អ្នក​ផ្សេង​មើល​ឃើញ​បញ្ហា

អ្នក​ដទៃ​បែរជា​ព្យាយាម​រត់គេច ព្រោះ​គិត​ថា​នោះ​ជា​បញ្ហា​ធំ តែ​សម្រាប់​មនុស្ស​រឹងមាំ​អាច​រក​ឃើញ​ដំណោះស្រាយ​ផ្សេង​ៗ​នៅ​ក្នុង​នោះ។

៤.ដោះស្រាយ​បញ្ហា​តែឯង

ពេល​ជួប​បញ្ហា អ្នក​មិន​ដែល​រុញ​ទម្លាក់​ឲ្យ​អ្នក​ដទៃ​ឡើយ អ្នក​មាន​តែ​ព្យាយាម​ធ្វើ​វា​តែ​ម្នាក់ឯង ដើម្បី​កុំឲ្យ​អ្នក​ជុំវិញ​ខ្លួន​ត្រូវ​មក​ពិបាក​ដែរ។ ជាពិសេស​ពេល​អ្នក​ដទៃ​មាន​កំហុស អ្នក​ខិតខំ​ជួយ​ការពារ។

៥.អ្នក​ស្រលាញ់​អ្វី​ថ្មី​ៗ

មនុស្ស​បែបនេះ​មិន​ចូលចិត្ត​ធ្វើ​អ្វី​នៅ​មួយ​កន្លែង​ឡើយ ព្រោះ​គេ​គិត​ថា​មិន​អាច​ជួយ​អ្វី​ឲ្យ​រីកចម្រើន​បាន។ អ្នក​រឹងមាំ​មិន​ខ្លាច​ការ​បរាជ័យ ការ​ផ្លាស់ប្ដូរ​ឡើយ ការ​ផ្សងព្រេង។

៦.ជីវិត​ពេញ​ដោយ​ការ​តស៊ូ

បើ​ទោះ​ជា​អ្នក​កើត​ក្នុង​គ្រួសារ​ដែល​មាន​លទ្ធភាព​ផ្គត់ផ្គង់​ក៏​ដោយ តែ​មនុស្ស​នេះ​នៅតែ​ជម្នះ​ធ្វើ​រឿង​ផ្សេង​ៗ​​ខ្លួនឯង ដោយ​មិន​ចាំបាច់​ពឹង​លើ​នរណា៕

ចុចអាន៖អាច​ឆ្លងកាត់​ដំណាក់កាល​លំបាក​ៗបាន ទាល់តែ​មនុស្ស​ម្នាក់ៗ​​ចេះ​គិត​បែបនេះ

ប្រភព៖ hackspirit ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម