ខ្នងកោង អាចប្រែជាត្រង់ស្អាតដូចដើមវិញ ដោយក្បាច់ហាត់ប្រាណសាមញ្ញៗទាំងនេះ
- 2018-06-25 08:41:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្នងកោង អាចប្រែជាត្រង់ស្អាតដូចដើមវិញ ដោយក្បាច់ហាត់ប្រាណសាមញ្ញៗទាំងនេះ
បញ្ហាខ្នងកោង ឬខ្នងគមភាគច្រើនគឺកើតមានចំពោះអ្នកអង្គុយធ្វើការអូហ្វីសច្រើនម៉ោងជាប់ៗគ្នា។ បើសិនជាអ្នកសង្កេតឃើញថាខ្នងរបស់ខ្លួនចេះតែកោងទៅៗមិនត្រង់ដូចមុន អ្នកគួរក្រឡេកមើលទម្លាប់អង្គុយរបស់ខ្លួនថាតើអ្នកអង្គុយត្រង់ខ្លួន ឬក៏អត់ បើអ្នកអង្គុយកោងខ្នងគ្រប់ពេល ច្បាស់ណាស់ឆ្អឹងខ្នងរបស់អ្នកនឹងមានបញ្ហាតាមនោះ។ ក្រៅពីការផ្លាស់ប្ដូរទម្លាប់អង្គុយឲ្យត្រង់ ខាងក្រោមនេះគឺជាក្បាច់ហាត់ប្រាណខ្លះៗដែលយើងអាចអនុវត្តបានដើម្បីឲ្យមានខ្នងត្រង់ស្អាតឡើងវិញ៖
១. ឈរផ្អែកជញ្ជាំង
នេះជាវិធីមួយដើម្បីពត់ខ្នងកោងឲ្យត្រង់ឡើងវិញ ដោយឈរផ្អែក ធ្វើយ៉ាងណាឲ្យផ្នែកខាងក្រោយទាំងអស់ចាប់ពីក្បាល ស្មា ខ្នង ត្រគាក និងភ្នែកគោល ជាប់នឹងជញ្ជាំង ហើយដកដង្ហើមចេញចូលយឺតៗ។ ព្យាយាមធ្វើយ៉ាងនេះ ឲ្យបានយ៉ាងហោច ១៥ទៅ២០នាទីក្នុងមួយថ្ងៃ។
២. សំពះមកក្រោយ
នេះជាកាយវិការដែលរាងពិបាកបន្តិចនៅពេលធ្វើដំបូង ជាពិសេសសម្រាប់អ្នកដែលទម្លាប់ឈ្ងោកមុខយូររហូតដល់កោងខ្នង។ ត្រូវព្យាយាមធ្វើយ៉ាងណាឲ្យបាតដៃប៉ះគ្នាស្និទ្ធតាមដែលអាចធ្វើបាន។ ធ្វើបែបនេះមួយថ្ងៃ ១០ទៅ១៥នាទីដើម្បីពត់ខ្នងឲ្យត្រង់វិញ។
៣. អ៊ែនខ្នង
ក្បាច់នេះអាចធ្វើបានដោយលុតជង្គង់ចុះ យកដៃចាប់កែងជើង ដោយខំប្រឹងអ៊ែនខ្នងទៅខាងក្រោយ។ សម្រាប់ស្រីៗដែលពិបាកក្នុងការលុតជង្គង់ អាចហាត់ឈរបាន ដោយយកដៃច្រត់ចង្កេះទៅក្រោយ ហើយអ៊ែនខ្នងទៅក្រោយ។
៤. ក្បាច់អាវ៉ង់ជញ្ជាំង
ក្បាច់នេះអាចនឹងហត់នឿយបន្តិច។ ស្រីៗអាចធ្វើបានដោយបែរមុខទៅជញ្ជាំង ហើយយកដៃទាំងពីរផ្ចុចអាវ៉ង់នឹងជញ្ជាំងយឺតៗ ដូចជាគេអាវ៉ង់លើឥដ្ឋដែរ។ គួរហាត់មួយថ្ងៃ ២០នាទី។ ក្បាច់នេះនឹងជួយកសាងសាច់ដុំស្មា និងខ្នង ជួយឲ្យខ្នងកាន់តែត្រង់។
៥. ម៉ាស្សាស្មា
ក្បាច់ម៉ាស្សានេះនឹងជួយឲ្យសាច់ដុំបរិវេណស្មាមានភាពធូរស្រាល ដែលនឹងជួយឲ្យស្មា និងខ្នងរបស់យើងត្រង់វិញដែរ។ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការម៉ាស្សា អាចប្រើគ្រាប់ប៉េងប៉ុងជំនួយបាន។ ក្បាច់នេះគួរអនុវត្តមួយថ្ងៃ ២នាទី ៕
ចុចអាន៖
មើលតែរូប និងហាត់តាម ៧ ក្បាច់នេះ អ្នកអាចមានគូទស្អាតបានយ៉ាងងាយ
ឲ្យតែចេះឆ្លៀត ៥ ទៅ ១០ នាទី ហាត់ប្រាណរបៀបនេះ អង្គុយធ្វើការសុខៗក៏អាចស្រកទម្ងន់បានដែរ