ម៉ូដ​សក់​ច្រើន​ជម្រើស​សម្រាប់​អ្នក​សក់​វែង​ ជួយ​ឱ្យ​មើល​ទៅ​​​ស្អាត​​ឥត​ខ្ចោះ

  • 2018-06-23 12:26:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្ងៃ​នេះ​ កញ្ញា​ នឹង​បង្ហាញ​​ម៉ូដ​សក់​ជា​​ច្រើន​ប្រភេទ ងាយ​ស្រួល​ធ្វើ​ហើយ​ស្អាត​សម្រាប់​​អ្នក​​មាន​សក់​វែង។ អត់​ស្មុគ​ស្មាញ ស៊ី​ពេល​ធ្វើ​យូរ​ៗ​ឡើយ ព្រោះ​ខាង​ក្រោម​នេះ​សុទ្ធ​សឹង​តែ​ជា​ម៉ូដ​សក់ ស្អាត​ៗ​ដែល​អាច​ធ្វើ​ខ្លួន​ឯង​នៅ​ផ្ទះ​បាន ថែម​ទាំង​ជួយ​លើក​សម្រស់​ឲ្យ​ឃើញ​​ក្មេង​ទៀត​ផង។

ប៉ុន្តែ​ស្រីៗ​យើង​​ត្រូវ​​ចាំ​ថា​ សក់​ដែល​រង​កម្ដៅ​ម៉ាស៊ីន​កិប កៀប ឬ​មូរ​ច្រើន ងាយ​នឹង​ខូច​​យ៉ាង​ឆាប់​រហ័ស​។ ដូច្នេះ​អ្នក​គួរ​តែ​ថែរក្សា​សក់​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយ​​​​ប្រើ​ក្រែម​​បន្ទន់​សក់ Dove Intense Repair ​រាល់​ពេល​កក់​សក់​ ព្រោះ​មាន​តែ​ក្នុង​ក្រែម​បន្ទន់​សក់​នេះ​ប៉ុណ្ណោះ​ដែល​មាន​រូបមន្ត Viber active និង Micro sheet 100% ជួយ​នាំ​យក​សារ​ធាតុ​បំប៉ន​បាន​យ៉ាង​ជ្រៅ​ចាប់​ពី​ចុង រហូត​ដល់​គល់​សក់ អាច​​ព្យាបាល​សក់​ខូច​ឲ្យ​ប្រែ​ស្រស់​ស្អាត​មាន​សុខភាព​ល្អ​យ៉ាង​មាន​ប្រសិទ្ធភាព។

​ប្រើប្រាស់​ក្រែម​បន្ទន់​សក់​នេះ​ជា​ប្រចាំ​ហើយ​ ធានា​ថា​មិន​បាច់​បារម្ភ​ពី​បញ្ហា​សក់​ខូច​​ទៀត​ឡើយ ទោះ​ធ្វើ​សក់​​ញឹក​ញាប់​យ៉ាង​ណា​ក៏​ដោយ។

តោះ​!​មើល​ម៉ូដ​សក់ ១៩ ប្លែក​ៗ​គ្នា​ខាង​ក្រោម​៖

១. លើក​បួង​ពាក់​កណ្តាល​ មូរ​​ទឹក​រលក

២. ពុះ​ពាក់​​កណ្តាល ក្រង​ទីទុយ

៣. បួង​ឡើង​ ទម្លាក់​ដឺមី

៤. ពុះ​វែក​ចំហៀង ចង​ទីទុយ មូរ​ពោះវៀន​​ជ្រូក

៥. លើក​បួង​ពាក់​កណ្តាល ពុះ​ជា​ពីរ​សក់​ខាង​មុខ

៦. ទម្លាក់​ត្រង់​​ចុះ​ក្រោម ហើយ​ចង​ជា​ក្លែប​នៅ​ខាង​លើ

៧. លើក​សក់​ក្រង​ឲ្យ​អស់

៨. លើក​ចង​ឡើង​ខ្ពស់

៩. ​ចង​ក្របួច​ ឲ្យ​ស្រលះ​មុខ

១០. ចូក​បូ​នៅ​ពី​លើ​ថ្ងាស

១១. មូរ​ភ្លី​ធំ ហើយ​ថែម​ដង្កៀប​តូចៗ

១២. បួង​ទីទុយ

១៣. ចង​ក្របួច​ពាក់​កណ្តាល​ រាង​ទម្លាក់​ម​ក​ក្រោយ​បន្តិច

១៤. លើក​ចង​ខ្ពស់ ទម្លាក់​ខាង​មុខ​តិចៗ

១៥. លើក​ចង​ខ្ពស់ រាង​វៀច​បន្តិច 

១៦. ពុះ​កណ្តាល ចង​ក្លែប​នៅ​ខាង​មុខ

១៧.​ មូរ​ភ្លី​ធំ ក្រង​តូច​នៅ​ចំហៀង

១៨. ក្រង​ធំ​មួយ​ចំហៀង

១៩. មូរ លើក​ចង​ខ្ពស់​ពាក់​កណ្តាល

ប្រភព៖ Sanook ប្រែសម្រួល៖ ដេត ឈុនអ៊ី

អត្ថបទពេញនិយម