ស្រីៗ​ច្រឡំថា បុរស​ចង់​ញ៉ែពេល​ឃើញឫកពា​ទាំង ៥ នេះ តែ​ការពិតគ្រាន់តែ​ជាការ​​ចៃដន្យ​ប៉ុណ្ណោះ

  • 2018-05-29 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​កុំ​ចេះ​តែ​ច្រឡំ​ឲ្យ​សោះ​ថា រឿង​ទាំង ៥ ដែល​បុរស​បាន​ធ្វើ​នេះ គឺជា​ចេតនា​ញ៉ែ​អ្នក តែ​វា​ត្រឹម​ជា​រឿង​ចៃដន្យ​ប៉ុណ្ណោះ។ កញ្ញា សូម​បង្ហាញ​នូវ​រឿង​ដែល​ស្រី​ច្រលំ​ថា​បុរស​តាម​ញ៉ែ​ដូច​ខាងក្រោម​នេះ៖

១.គាត់​ប៉ះ​អ្នក

ការ​ប៉ះ​គ្នា​ទៅវិញទៅមក ខណៈ​ពេល​ដែល​អ្នក​ទាំងពីរ​បាន​ចូលរួម​កម្មវិធី ឬ​នៅ​ក្បែរ​គ្នា ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ព្រោះ​មនុស្ស​ច្រើន​ងាយ​នឹង​ជួប​បញ្ហា​នេះ។ គ្រាន់តែ​ប៉ះ មិន​មែន​ចាត់​ទុក​ថា ជា​ការ​ចែចង់​ទេ។

២.កែវ​ភ្នែក​សម្លឹង​មក​អ្នក

នេះ​ក៏​ជា​រឿង​ដ៏​អស់​សំណើច​ដែរ ដោយ​អ្នក​ខ្លះ​គ្រាន់តែ​ឃើញ​បុរស​ណា​ម្នាក់ ហើយ​អ្នក​ងាក​ចំ​ខ្សែ​ភ្នែក​សម្លឹង ក៏​គិត​ថា​ប្រុស​ៗ​ចង់​ញ៉ែ​បាត់​ទៅ​ហើយ។ ពេល​ខ្លះ អ្នក​អាច​ស្លៀកពាក់ ឬ​តុបតែង​ខ្លួន​ស្អាតបាត ធ្វើឲ្យ​អ្នក​ដទៃ​ចង់​មើល។ នោះ​ក៏​ព្រោះ​តែ​បុរស​ណា​ក៏​ចូលចិត្ត​មើល​ស្រី​ស្អាត​ដែរ តែ​មិនមែន​ជា​ចេតនា​ញ៉ែងញ៉ង​អី​ទេ។

៣.ញញឹម​ដាក់

នៅ​គ្រប់​ពេល​ដែល​អ្នក​ទាំងពីរ ជួប​គ្នា​គាត់​តែង​ញញឹមញញែម​បែប​ផ្អែមល្ហែម​ដាក់​អ្នក។ តែ​កុំ​គិត​ណា​ថា គ្រាន់តែ​ញញឹម​សោះ គេ​ចង់​ចែចង់​ដែរ​នោះ ព្រោះ​ជួនកាល​គាត់​ជា​មនុស្ស​ប្រុស​ទន់ភ្លន់ រោះរាយ​រាក់ទាក់ ឃើញ​នរណា​ក៏​សើច​ដាក់​បែប​នោះ​ដែរ​ទៅ។

៤.ជួយ​មើល​ការ​ខុសត្រូវ​លើ​អ្នក

គាត់​ជា​មនុស្ស​ម៉ត់ចត់​ម្នាក់ ទើប​ពេល​ឃើញ​អ្នក​មាន​កំហុស​ឆ្គង​តិចតួច​ចេះតែ​ណែនាំ និង​ប្រាប់​ពី​វិធី​កែកុន។ តែ​​បែរជា​យល់​ថា គាត់​ព្យាយាម​នៅ​ក្បែរ និង​តាម​ស្រលាញ់​អ្នក​ទៅ​វិញ។

៥.សួរ​យោបល់​អ្នក

មិន​ប្រាកដ​ថា ការ​សួរនាំ​យោបល់​ពី​អ្នក ជា​ការ​រក​ឱកាស​បាន​នៅ​ក្បែរ​ទេ។ ព្រោះ​មនុស្ស​ប្រុស​ខ្លះ ធ្វើ​បែបនេះ គឺ​ដើម្បី​ឲ្យ​ត្រូវ​ចិត្ត​អ្នក​ទាំង​ឡើយ​រួម​មាន​អ្នក​ដែរ៕

ចុចអាន៖ចង់​ដឹង​ថា​សង្សារ​នឹក ឬ​អត់ សាក ៤ វិធី​នេះ​ទៅ មាន​ប្រសិទ្ធភាព​ភ្លាម​ៗ​ហ្មង!

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម