ចង់​ឲ្យ​មុខ​គ្មាន​មុន​ ហើយ​ស​ដូច​បណ្ដូល​ចេក​ សាកល្បង​ម៉ាស់​មុខ​ផ្សំ​ពី​ម្សៅ​រមៀត​នេះ

  • 2018-05-17 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រមៀត​គឺ​ជា​មើម​ដែល​ងាយ​ស្រួល​រក​បំផុត​នៅ​ប្រទេស​កម្ពុជា​។​ ក្រៅ​ពី​យក​ទៅ​ធ្វើ​ម្ហូប​រមៀត​ មាន​ប្រយោជន៍​ខ្លាំង​ចំពោះ​សម្រស់​ជា​ពិសេស​ស្បែក​តែ​ម្ដង ​ដោយ​អាច​យក​ទៅ​ធ្វើ​ជា​ម៉ាស់​បិទ​មុខ​បាន​។​ អត្ថប្រយោជន៍​ម៉ាស់​គឺ​ បំបាត់​មុន​ ​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​សរ​ខ្ទី​ បង្ការ​កុំ​ឲ្យ​រលាក​ស្បែក​មុខ​ និង​ជាំ​ជា​ដើម។​ របៀប​ធ្វើ​គឺ​ងាយ​ស្រូល​ហើយ​ធ្វើ​បាន​២​របៀប​ដោយ​៖

របៀប​ទី​១:

គ្រឿង​ផ្សំ៖ ម្សៅ​រមៀត​មួយ​ស្លាបព្រា​បាយ​ យៅអួ​សុទ្ធ​អត់​ផ្អែម​ (Yogurt) មួយ​កំប៉ុង​ ។​

វីធី​ប្រើ៖​

-លាយ​គ្រឿង​ទាំង​អស់​ចូល​គ្នា​ឲ្យ​សព្វ​ដូច​ក្នុង​រូប​ រួច​ទុក​ក្លាសេ​ ៥​នាទី​ឲ្យ​ត្រជាក់​។​

-លាង​សម្អាត​មុខ​ជា​មួយ​ទឹក​ឲ្យ​ស្អាត​

-លាប​ល្បាយ​ដែល​លាយ​ហើយ​នោះ​ រួច​ទុក​១៥​នាទី​ សឹម​លាង​មុខ​ជា​មួយ​ទឹក​ត្រជាក់។​

-ធ្វើ​ ២ ទៅ​ ៣​ ដង​ក្នុង​មួយ​អាទិត្យ​ អ្នក​នឹង​ទទួល​បាន​ផល​ជា​ទី​គាប់​ចិត្ត។​

របៀប​ទី​២

គ្រឿង​ផ្សំ​៖ ពងមាន់​១​គ្រាប់​ (យក​តែ​ពង​ក្រហម) ,​ ម្សៅ​រមៀត​ ១.៥​ស្លាបព្រា​កាហ្វេ​ លាយ​ចូល​គ្នា​ឲ្យ​សព្វ។

របៀប​ប្រើ​៖

-លាង​មុខ​ឲ្យ​ស្អាត​ជា​មួយ​ទឹក​ក្តៅ​អ៊ុន​ៗ​ ជូត​ឲ្យ​ស្ងួត​។​

-លាប​ល្បាយ​ដែល​លាយ​រួច​លើ​មុខ​ឲ្យ​សព្វ​ដូច​រូប។​

-ទុក​៣០​នាទី​ សឹម​លាង​ចេញ។​

-ធ្វើ​បែប​នេះ​ ២​ទៅ​៣​ ដង​ក្នុង​មួយ​អាទិត្យ​និង​ទទួល​បាន​លទ្ធផល។

ចុចអាន៖ខឹងតិចអី! ប្រឹងថែមុខប៉ុណ្ណឹងដែរ នៅតែឡើងមុន អាចមកពីមូលហេតុស្មាន​មិន​ដល់​​នេះ

ប្រភព៖ Eva ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម