ស្តង់ដារ​មិត្ត​ស្រី ៥ ប្រភេទ​ដែល​បុរស​ស្រលាញ់​ហើយ មិន​អាច​ដក​ចិត្ត​បាន

  • 2018-05-09 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ឈ្មោះ​ជា​សង្សារ​នឹង​គ្នា មនុស្ស​ស្រី​គួរតែ​មាន​វិធីសាស្ត្រ​ចង់​ចិត្ត​មិត្ត​ប្រុស​កុំ​ឲ្យ​ងាក​មើល​ស្រី​ផ្សេង​ខ្លះ។ ដូចនេះ កញ្ញា នឹង​ប្រាប់​លក្ខណៈ​សម្បត្តិ​នារី​ដែល​បុរស​ស្រលាញ់​ដក​ចិត្ត​មិន​បាន ៥ ប្រភេទ ហើយ​មិត្ត​នារី​អាច​ធ្វើ​តាម​បាន ដោយ​មិន​មាន​អ្វី​ពិបាក​ឡើយ៖

១.ដើរ​ទាន់​សម័យ​កាល

បុរស​ៗ​ពិតជា​ស្រលាញ់​ណាស់ ចំពោះ​នារី​ណា​ដែល​អាច​ដើរ​តាម​ទាន់​សម័យ​កាល​នឹង​គេ។ អ្នក​គួរតែ​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​អាច​ដឹង​ឮ​អ្វី​គេ​កំពុង​ពេញ​និយមសព្វថ្ងៃ មាន​ចំណេះដឹង​ទូលំទូលាយ​ ស្គាល់​កន្លែង ឬ​បុគ្គល​ថ្មី​ទាំង​មិន​បាន​ជួប​ផ្ទាល់។ សង្សារ​បែបនេះ ទើប​ប្រុស​ៗ​មាន​មោទនភាព​នឹង​ដើរ​អួត​ប្រាប់​គេ​ឯង។

២.រូប​សម្រស់​សម​រម្យ

គ្មាន​បុរស​ណា​មិន​ស្រលាញ់​ស្រី​ស្អាត​ សិចស៊ី ឡូយឆាយ​ឡើយ ប៉ុន្តែ​មាន​សង្សារ​ដែល​មាន​រូប​សម្រស់​សមរម្យ​ គឺ​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ។ ព្រោះ​អ្នក​ដែល​ស្អាត​ល្មម​ៗ ពេល​តែង​ខ្លួន​ទៅ​សម្រស់​រឹតតែ​លេចធ្លោ​មួយ​កម្រិត​ថែម​ទៀត ដែល​នេះ​ជា​ស្តង់ដារ​មួយ​ត្រឹមត្រូវ​បំផុត​សម្រាប់​ប្រុស​ៗ។

រូបតំណាង

**៣.ដឹង​ពី​មនុស្ស​ប្រុស​ច្រើន**

នរណា​ក៏​ស្រលាញ់​ខ្លាំង​ណាស់​ដែរ បើ​សង្សារ​ដឹង​ច្បាស់​ពី​ភាព​ចាំបាច់​របស់​ប្រុស​ៗ។ អ្នក​គួរតែ​ជា​មិត្ត​ស្រី​ដែល​ស្គាល់​ច្បាស់​ពី​ស្ថានភាព​គ្រួសារ មិត្តភ័ក្ដិ និង​ចំណង់ចំណូលចិត្ត​របស់​ដៃគូ ដូចនេះ​ទើប​មិន​អាច​ដាក់​សម្ពាធ​គាត់​បាន។ ឧទាហរណ៍​ថា បើ​អ្នក​ដឹង​សង្សារ​មាន​ម្ដាយ​កាច​មិន​អាច​ទៅ​មើល​កុន​ដល់​យប់​បាន អ្នក​នឹង​ដឹង​ពី​ម៉ោង​ណា​ដែល​គួរ​ទៅ ហើយ​បើ​ដឹង​ថា​មិត្ត​ប្រុស​ចូលចិត្ត​លេង​បាល់ នោះ​អ្នក​នឹង​មិន​រំអុក​គេ​ឲ្យ​ជូន​អ្នក​ដើរលេង ទាំង​កំពុង​ជាប់​លេង ឬ​មើល​កីឡា​មួយ​ប្រភេទ​នោះ​ឡើយ។

៤.ឆ្នាស តែ​មិនមែន​ត្រួតត្រា

ប្រុស​ៗ​ស្រលាញ់​សង្សារ​ណា​ដែល​មាន​ចរិត​ឆ្នាស​ៗតិច​ៗ ហើយ​ទន់ភ្លន់ ពូកែ​យក​ចិត្ត តែ​មិនមែន​ឆ្នាស​ហើយ​មក​ត្រួតត្រា​ជីវិត​គេ​ទេ ព្រោះ​ការ​ត្រួតត្រា បញ្ជា​លិច​បញ្ជា​កើត ជា​សត្រូវ​ធំ​បំផុត​របស់​មនុស្ស​ប្រុស។ មួយ​វិញ​ទៀត​គាត់​អាច​នឹង​ត្រូវ​អ្នក​ដទៃ​សើច​ចំអក ព្រោះ​ត្រូវ​មិត្ត​ស្រី​គ្រប់គ្រង​បាន។

៥.អាច​សម្រប​ខ្លួន​ជាមួយ​អ្នក​ជំនិត​គាត់

ពេល​មាន​សង្សារ​បុរស​ៗ​នឹង​អួត​ប្រាប់​មិត្ត ហើយ​ពេល​ណា​មួយ​នឹង​​យក​ទៅ​ជួប​សំណេះសំណាល​គ្នា​ជាក់ជា​មិន​ខាន។ បើ​អ្នក​អាច​ចុះ​សម្រុង​ជាមួយ​មិត្តភ័ក្ដិ​គាត់​បាន នោះ​អ្នក​ពិតជា​ទាក់ចិត្ត​មិត្ត​ប្រុស​បាន​មួយ​កម្រិត​ទៀត ព្រោះ​បើ​អ្នក​មិន​អាច​សម្រប​ខ្លួន​ជាមួយ​អ្នក​ជំនិត​គាត់ អាច​ជា​រឿង​ធ្វើឲ្យ​គាត់​មិន​សូវ​ស្រណុក​ចិត្ត៕

រូបតំណាង

ចុចអាន៖មួយ​ឆ្នាំ​មាន Anniversary ម្ដង គូស្នេហ៍​គួរ​ធ្វើ​រឿង ៦ យ៉ាង​នេះ ទើប​សាង​ភាព​ផ្អែមល្ហែម​អស់​ពី​ចិត្ត

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម