៥​ស្នៀត​នេះ​​នឹង​ជួយ​ឲ្យ Crush ​ងាក​មក​ចាប់​ចិត្ត​លើ​អ្នក​វិញ​​ពេញ​ទំហឹង

  • 2018-02-19 06:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​លួច​ស្រឡាញ់​គេ​តែ​ម្ខាង គ្មាន​បំណង​ប្រាថ្នា​អី​​ក្រៅ​ពី​ចង់​ឲ្យ​គេ​មាន​ចិត្ត​ស្រឡាញ់ ឬ​ចាប់​អារម្មណ៍​មក​លើ​ខ្លួន​ឯង​វិញ​ទេ។ ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ម្នាក់​បាន មិន​មែន​ត្រឹម​តែ​ការ​រៀប​ចំ​ខ្លួន​ឲ្យ​ទាក់​ភ្នែក​គេ​នោះ​ទេ ប៉ុន្តែ​គឺ​ត្រូវ​មាន​សកម្មភាព​មួយ​ចំនួន​ទៀត​ដែល​អ្នក​គួរ​អនុវត្ត​ព្រម​គ្នា​ដែរ។ ដូច្នេះ​ហើយ​ថ្ងៃ​នេះ កញ្ញា នឹង​បង្ហាញ​តិចនិក​មួយ​ចំនួន​ដែល​អាច​ឲ្យ​ប្រិយមិត្ត​សាកល្បង​​អនុវត្ត​បាន​ភ្លាម​ៗ​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ Crush៖

១. សម្លឹង​មើល​កែវ​ភ្នែក Crush (​Eye Contact)

ទំនាក់ទំនង​ខ្សែ​ភ្នែក​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់​ក្នុង​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​បុរស។ ប្រសិន​បើ​អ្នក​ចូលចិត្ត​គេ អ្នក​គួរ​តែ​ឲ្យ​គេ​ដឹង​​ខ្លះ​ពី​អារម្មណ៍​របស់​ខ្លួន​ដោយ​ការ​សម្លឹង​មើល​កែវភ្នែក​របស់​គេ ព្រោះ​ខ្សែភ្នែក​អាច​បង្ហាញ​ន័យ​ច្រើន​ជាង​ពាក្យ​សម្ដី​ទៅ​ទៀត។ ការ​ធ្វើ​ពិសោធន៍​មួយ​បាន​បង្ហាញ​ថា ការ​សម្លឹង​មើល​កែវភ្នែក​គ្នា​ពី​១​ទៅ​២​នាទី​ គឺ​គ្រប់គ្រាន់​អាច​ឲ្យ​បុរស​និង​នារី​លង់​ស្នេហ៍​គ្នា​ទៅ​វិញ​ទៅ​មក​បាន។

២. រាប់​អាន​មិត្តភ័ក្ដិ​របស់ Crush

សាកល្បង​សេពគប់​រាប់​អាន​មិត្តភ័ក្ដិ​របស់​គេ ដូច្នេះ​អ្នក​នឹង​មាន​ឱកាស​អាច​ស្គាល់​ពី​គេ​កាន់​តែ​ច្បាស់។ បើ​សិន​ជា​អ្នក​មាន​ទំនាក់ទំនង​ល្អ​ក្នុង​ចំណោម​បក្សពួក​របស់​គេ​នោះ អ្នក​នឹង​​ទទួល​បាន​ពិន្ទុ​កាន់​តែ​ខ្ពស់។

៣. ដឹង​ពី​ចំណូល​ចិត្ត​របស់ Crush

បុរស​ៗ​តែង​មាន​អារម្មណ៍​ល្អ និង​សប្បាយ​ចិត្ត​នៅ​ពេល​​បាន​​ជជែក​គ្នា​ពី​អ្វី​ដែល​ពួក​គេ​ចូលចិត្ត ដូច្នេះ​ហើយ​គេ​នឹង​មាន​អារម្មណ៍​ល្អ​ជាមួយ​អ្នក​ដែរ បើ​អ្នក​អាច​ដឹង​ច្រើន​ពី​អ្វី​ដែល​គេ​ចូលចិត្ត និង​អាច​ឲ្យ​អ្នក​ចូល​ស្និទ្ធ​ជាមួយ​គ្នា​កាន់​តែ​រហ័ស។

៤. បើក​ភ្លើង​ខៀវ​សម្រាប់ Crush

នៅ​ពេល​អ្នក​មាន​ឱកាស​បាន​ស្និទ្ធស្នាល​ជាមួយ​មនុស្ស​ដែល​ខ្លួន​ឯង​លួច​ស្រឡាញ់​ហើយ​ សូម​ព្យាយាម​ធ្វើ​យ៉ាង​ណា​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​អ្នក​ជា​មនុស្ស​ដែល​ទុក​ចិត្ត​បាន និង​ជា​មនុស្ស​ដែល​ពឹងពាក់​បាន​នៅ​ពេល​គេ​ត្រូវ​ការ​ជំនួយ។ អាច​និយាយ​ប្រាប់​គេ​ពី​រឿង​ពិត​ផ្ទាល់​ខ្លួន​របស់​អ្នក​ខ្លះ ហើយ​បង្ហាញ​អាកប្បកិរិយា​ថា​អ្នក​មិន​មាន​បញ្ហា​ឡើយ​សម្រាប់​ការ​ប៉ះពាល់​រាងកាយ​ ​ដោយ​ចៃដន្យ​ដូច​ជា​ប៉ះ​​ដៃ ប៉ះ​ស្មា ឬ​ក្បាល​គ្នា។

៥. ធ្វើ​ជា​ខ្លួន​ឯង

ចំណុច​សំខាន់​បំផុត​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ Crush គឺ​ត្រូវ​ធ្វើ​ជា​ខ្លួន​ឯង កុំ​ព្យាយាម​ផ្លាស់​ប្ដូរ​ចរិត​ទៅ​ជា​អ្នក​ដទៃ ព្រោះ​ថា​ប្រសិន​បើ​គេ​ចាប់​អារម្មណ៍​អ្នក​មែន គេ​ប្រាកដ​ជា​ចាប់​អារម្មណ៍​ដោយ​សារ​​ចរិត​ធម្មជាតិ និង​បុគ្គលិកលក្ខណៈ​​ផ្ទាល់​ខ្លួន​របស់​អ្នក។ ដូច្នេះ​សូម​កុំ​ព្យាយាម​ធ្វើ​អ្វី​តាម​អ្នក​ដទៃ ដែល​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ផ្សេង​ដែល​គេ​លែង​ចង់​ទុក​ចិត្ត។

ជូនពរ​ឲ្យ​ឆាប់​ទទួល​បាន​ក្ដី​ស្រឡាញ់​ពី Crush ណា៎!

ចុចអាន៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម