តារា​សម្ដែង​កូន​កាត់​ខ្មែរ​-រុស្សី​ ចង់ប៉ះ​គ្នាជាមួយ សុខ សោម៉ាវត្តី

  • 2017-12-25 06:22:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​រូប​​សង្ហា​កូន​កាត់​រុស្សី​ មាន​ឈ្មោះ​ពេញ​ថា​ សួន​ រ៉ានី រ៉ាសីនី​ កំពុង​មាន​ប្រជាប្រិយភាព​​មិន​ធម្មតា​ ក្រោយ​ថត​រឿង​ថ្មី។ តារា​កូនកាត់​រូប​នេះ​បាន​ថត​រឿង​ល្បី​ៗ​ ប្រចាំ​ផលិតកម្ម​ក្នុង​ស្រុក​ដូច​ជា​រឿង​ «ផ្ទះ​សសរ​កណ្ដាល​» រឿង​កំពុង​ថត​ «ណូលី​ណូឡា​» ហើយ​គ្រឿង​ដែល​គ្រោង​ថត​ថ្មី​នោះ​គឺ​រឿង​ «អន្ទង​វិញ្ញាណ»​។ មិន​តែ​ប៉ុណ្ណោះ​ លោក​ក៏​ធ្លាប់​ថត​ស្តត​ពាណិជ្ជកម្ម​ ​ដូច​ជា​ស្តត​ទឹក​ពិសា​បរិសុទ្ធ​​ ​ហ្វូម​លាង​មុខ​ និង​វីដេអូ​បទ​ចម្រៀង​ជា​ច្រើន​ផង​ដែរ។​

ដោយ​សារ​តែ​ទេពកោសល្យ​សិល្បៈ​ និង​រូប​សម្បត្តិ​ស្រស់​សង្ហារ​ផង​នោះ​ ទើប​ធ្វើ​ឲ្យ​លោក​បាន​គ្រង​ដំណែង​ជា​តួ​ឯក​ក្នុង​រឿង​ ដែល​បាន​ថត​ និង​គ្រោង​នឹង​ថត​ទាំង​ ៣​។​​ នៅ​ក្នុង​កិច្ច​សម្ភាសន៍ សីនី និយាយថា​លោក​មាន​បំណង​ ចង់​ជួប​ជា​មួយ​នឹង​ សុខ​ សុម៉ា​វត្តី​ នៅ​ក្នុង​រឿង​ក្រោយ​​ ព្រោះ​នាង​ជា​តារា​ស្រី​ក្នុង​ដួង​ចិត្ត​ដែល​លោក​តែងតែ​គោរព​និង​កោត​សរសើរ​ជា​និច្ច។​ កំលោះ​សង្ហា​ សីនី​ បន្ថែម​ថា​ អ្នក​នាង​សុខ​ សុម៉ាវត្តី​ មាន​ទេព​កោសល្យ​ក្នុង​ការ​សម្ដែង​ខ្ពស់​ ដោយ​នាង​អាច​សម្ដែង​បាន​គ្រប់​ចរិតតួ​ដូច​ជា​ ស្លូត​បូត​ កាច​ឆ្នាស​ ឬក្រមិចក្រមើម បាន​យ៉ាង​ល្អ​ និង​ប៉ិន​ប្រសព្វ​ ដែល​នេះ​ជា​ហេតុ​ផល​ធ្វើ​ឲ្យ​លោក​ស្ងើច​សរសើរ​នាង៕

ចុចអាន៖ណាសាឌី​ បង្ហើប​ពី​បុរសក្នុង​សុបិន​ តែ​ខុសទាស់​ត្រង់មិនមែន​ជា​បុរសវ័យ​ក្មេង​

អត្ថបទ៖ Pencharm

facebook Prince Syny

អត្ថបទពេញនិយម