តើ​គួ​ប្រើសា​ប៊ូលាង​ចូលទៅក្នុង​​ទ្វា​មាស​ដើម្បី​ឲ្យ​ស្អាត​ល្អ​ដែរ​ ឬ ទេ ?

  • 2017-12-23 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ការ​ហូរ​ទឹក​រំអិល​ពីទ្វា​មាស និង​ការ​មាន​រដូវ​របស់​អ្នក​អាច​មាន​អា​រម្ម​ណ៏​ថា ស្មុគស្មាញ​ដល់​អ្នក​នៅ​លើក​ដំបូង​។ ប៉ុន្តែ​ការលាង​សម្អាត​ត្រង់​ទ្វាមាសដោយ​សាប៊ូ ឬ ទឹក​អ​នា​ម័យប្រភេទខ្លះ​ក៏​មិនមែន​ជា​រឿង​ល្អ​សម្រាប់​​សុខភាព​​ស្បូន​ប៉ុន្មាន​ដែរ​។ ការលាង​សម្អាត​ដោយ​​ប្រើ​សារ​ជាតិគីមី​ទាំងអស់​នេះ​អាចធ្វើឲ្យ​អ្នក​កាន់តែ​ងាយ​ឆ្លង​មេរោគ​ជាច្រើន។ នេះ​បើ​ការ​ឲ្យ​ដឹង​ពី លោកស្រី សោម​ ម៉ាលីដា អ្នក​ជំនាញផ្នែក​រោគស្ត្រី​ ។​

លោក​​ស្រី​បញ្ជាក់​បន្ថែម​ថា ៖ « ​ដើម្បី​រក្សា​អា​រម្ម​ណ៏​ស្រស់ថ្លា អ្នក​ត្រូវ​លាង សម្អាត​ទ្វា​មាស​របស់អ្នក​ដោយ​ប្រើ​ទឹកស្អាត​ដោយ​យកចិត្តទុកដាក់​បំ​ផុត​ និង​មិន​ត្រូវ​​លូក​ដៃ​លាង​​ចូលទៅ​ក្នុង​ជ្រៅ​ពេក​​ទេ ដែលនេះ​អា​ច​ធ្វើ​ឲ្យរុក​មេរោគ​ចូលទៅក្នុង​កាន់តែឆាប់រហ័ស​ » ។

« ត្រូវ​ព្យាយាម​ប្រើ​សំឡីអ​នា​ម័​យ (panty liners) ឲ្យ​បាន​ជាប្រចាំ ទោះបី​ក្នុងពេល​គ្មាន​រដូវ​ក៏ដោយ​។ ការ​ប្រើប្រាស់​សំឡីអ​នា​ម័​យ (panty liner) ជាប្រចាំ វា​នឹង​ក្លាយជា​ទ​ម្លាប់​ល្អ ហើយ​អ្នកនឹង មិន​មាន​អា​រម្ម​ណ៏​ថា​ទើសទាល់​ទៀ​ត​ដែរ​» ។​

សំឡីអ​នា​ម័​យ BAMBOO ANION ស្តើង​ទ​ន់​ជក់​តែ​ជ្រាប​ទឹក​បានល្អ ពិសេស​មាន​ស្រទាប់​បៃតង Anion ទាញ​យក​មេរោគ​ចេញពី​ក្នុង​ស្បូន និង ធ្វើ​ឲ្យ​មាន​ខ្យល់​អុកស៊ីសែន​ចេញចូល​បានល្អ

ជាធម្មតា​ក្នុង ស្បូន​ស្ត្រី​មាន​ផ្ទុក​បាក់តេរី​ពីរ​ប្រភេទ​គឺ បាក់តេរី​ល្អ​និង​បាក់តេរី​អាក្រក់ ហើយ​បាក់តេរី​ល្អ​តែងតែ​មាន​បរិមាណ​ច្រើនជាង​បាក់តេរី​អាក្រក់ជានិច្ច ដើម្បី​រក្សា​លំនឹង pH​ពី ៣,៥​ទៅ​៤,៥​។ ប៉ុន្តែ​ក៏​មាន​កត្តា​ជាច្រើន​ផ្សេង​ទៀត យ៉ាង​ដែល​ធ្វើ​ឲ្យ​បាក់តេរីអាក្រ​ក់​ទាំងអស់​នោះ​មាន​ការកើនឡើង​ដែរ​។​

ការ​ប្រើ​​សាប៊ូ​ដុស​លាង​ចូលទៅក្នុង​ទ្វា​មាស​នឹង​ធ្វើ​ឲ្យ​កម្រិត​ pH ក្នុង​ស្បូនស្ត្រី​បាត់បង់តុល្យភាព​​ ។ បើ​កម្រិត​ pH កើនឡើង​ពី​ ៥​ ទៅ​ ៦ ឬ​កើន​រហូតដល់​កម្រិត​៨ នឹង​បណ្តាលឲ្យ​មានលេចចេញអាការៈមួយចំនួន​ដូចជា​ ធ្លាក់ស ធ្លាក់ទឹករំអិល រម៉ាស់ កន្ទួល ឈឺផ្សារ ជ​ម្ងឺ​ផ្សិត​ក្នុង​ស្បួន រហូត​អាច​ឈានដល់រលាក់ទៀតផង​។

ស្ត្រី​គ្រប់​រូប​នឹង​អាច​ដឹង​ពី​កម្រិត​ pH ហើយ​ក៏​អាច​តាមដានសុខភាព​ស្បូន​របស់​ខ្លួន​តាម​ការ​ប្រើ​ឧបករណ៏​វាស់ pH ដែល​មាន​នៅក្នុង​ប្រអប់​សំឡីអ​នា​ម័​យ Bamboo Anion (3​​ in 1) ៕

តារាង​វាស់​កម្រិត​ជាតិអាស៊ីត​ក្នុង​ស្បូន​ ដែល​មានលើប្រអប់សំឡីអនាម័​យ Bamboo Anion ប្រអប់​ធំ

អត្ថបទទាក់ទង​

​- រោគ​ស្ត្រី​ដែល​ងាយ​កើតមាន​បំ​ផុតបើ​ស្ត្រី​ហ៊ាន​តែ​ប្រហែស​ប​ន្តិ​ច​

ដោយ៖​ លីដា

អត្ថបទពេញនិយម