សំបុត្រ​ចុង​ក្រោយ​របស់ Jonghyun ពន្យល់​ពី​ហេតុផល​​ធ្វើ​ឲ្យ​គេ​ជ្រើសរើស​ផ្លូវ​ស្លាប់

  • 2017-12-19 04:00:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​រយៈសារនេះ Cloud’s 9 ដែល​ជា​មិត្តភក្តិជិតស្និទ្ធិ​របស់Jonghyun បាន​បញ្ចេញ​សំបុត្រ​ជា​ផ្លូវ​ការ​មួយ​ច្បាប់ដែល​ជា​សារចុងក្រោយពី Jonghyun ។ ដំបូងវាត្រូវបានគេបង្ហោះជាភាសាកូរ៉េ។ បន្ទាប់​មក​វិបសាយ Koreaboo បានបកប្រែវាឱ្យបានត្រឹមត្រូវទៅតាមដែលអាចធ្វើទៅបានដើម្បីរក្សារចនាបថដើមនៃការសរសេររបស់ Jonghyun ។

លិខិតចុងក្រោយរបស់ Jonghyun បានបកប្រែ៖

«ការឈឺចាប់​ខ្ញុំ​គឺចេញ​ពីខាងក្នុង។

ការធ្លាក់ទឹកចិត្តដែលយឺតៗ តែនៅទីបំផុតវា​បាន​លេច​ត្របាក់​ខ្ញុំ​ទាំង​មូល។

ខ្ញុំមិនអាចយកឈ្នះវាបានទេ។

ខ្ញុំ​ពិត​ជា​ស្អប់​ខ្លួន​ឯង​ណាស់។ ខ្ញុំ​បាន​ចាប់​យក​អានុស្សាវរីយ៍​ដ៏ជូរចត់ និង​ស្រែក​ដាក់​ពួក​វា​ដើម្បី​ទាញ​ពួក​វា​ឲ្យ​នៅ​ជាមួយ​គ្នា តែវា​គ្មាន​ចម្លើយ​នោះ​ទេ។

បើសិន​ជា​ខ្ញុំ​មិន​អាច​ជួយ​ខ្លួនឯង​ឲ្យ​ដក​ដង្ហើម​បាន​ស្រួល​នោះ​ទេ វា​ជា​ការ​ប្រសើរ​បើសិន​ជា​ដង្ហើម​ខ្ញុំ​ឈប់​ដក​តែ​ម្ដង។

ខ្ញុំសួរខ្លួនឯងថាតើនរណាជាអ្នកទទួលខុសត្រូវចំពោះខ្ញុំ។

តែ​មាន​តែ​ខ្ញុំ​ម្នាក់​ឯង​ប៉ុណ្ណោះ!

ខ្ញុំនៅម្នាក់ឯង។

វាងាយស្រួលនិយាយអំពីទីបញ្ចប់សម្រាប់​ខ្ញុំ។

វាពិតជាលំបាកណាស់ក្នុងការបញ្ចប់ទាំង​បែប​នេះ។

ខ្ញុំរស់នៅរហូតមកដល់ពេលនេះទាំងការលំបាក​បំផុត។

ខ្ញុំបានប្រាប់ខ្លួនឯងថាខ្ញុំចង់រត់។

បាទខ្ញុំចង់រត់។

ពីខ្លួនខ្ញុំ

ពី​អ្នក

ខ្ញុំបានសួរថាតើនរណានៅទីនោះ។ វាជាខ្ញុំ។ វាជាខ្ញុំម្តងទៀត។ ហើយវាជាខ្ញុំម្តងទៀត។

ខ្ញុំ​សួរ​ខ្លួនឯង​ថា ហេតុអី​ខ្ញុំ​ត្រូវ​រក្សា​ការបាត់បង់​ការចងចាំ​របស់​ខ្ញុំ។ វា​គឺ​ព្រោះ​បុគ្គលិក​លក្ខណៈរបស់​ខ្ញុំ។ ខ្ញុំ​យល់ វា​គឺ​ជា​កំហុស​របស់​ខ្ញុំ​ទាំង​អស់​នៅ​ក្នុង​ការ​បញ្ចប់​នេះ។ ខ្ញុំ​ចង់​ឲ្យ​គ្រប់​គ្នា​ខ្វល់​ពី​ខ្ញុំ តែ​គ្មាន​នរណា​ម្នាក់​ឡើយ។ ពួក​គេ​មិន​ដែល​សូម្បី​តែ​ជួប​ខ្ញុំ ដូច្នេះ​ពួក​គេ​ប្រហែល​មិន​បាន​ដឹង​តែ​ថា​ពេល​នេះ​ខ្ញុំ​នៅ​មាន​ជីវិតទេ។

ខ្ញុំ​សួរ​ថា ហេតុអី​ពួក​គេ​រស់​នៅ។ ពួក​គេ​រស់​នៅ​ គឺ​ដើម្បី​រស់។

ហើយ​បើសិន​ជា​សួរ​ខ្ញុំ​ថា ហេតុអី​ខ្ញុំ​ស្លាប់? ខ្ញុំ​នឹង​ឆ្លើយ​ថា ខ្ញុំ​ពិត​ជា​ហត់​ខ្លាំង​ណាស់។

ខ្ញុំ​ឈឺចាប់ ហើយ​ខ្ញុំ​បាន​ពិចារណាយ៉ាង​ច្បាស់ ប៉ុន្តែ​ខ្ញុំ​មិន​អាច​បង្វែរ​ការ​ឈឺចាប់​ទាំង​នោះ​មក​ជា​សេចក្តី​សុខ​វិញ​បាន​ឡើយ។

ការ​ឈឺចាប់​វា​នៅ​តែ​ជា​ការ​ឈឺចាប់!

ពួកគេបានស្តីបន្ទោសខ្ញុំមិនឱ្យធ្វើដូច្នេះ។

ហេតុអ្វី? ហេតុអ្វីបានជាខ្ញុំមិនអាចធ្វើអ្វីៗតាមរបៀបដែលខ្ញុំចង់បាន?

ពួកគេបានប្រាប់ខ្ញុំឱ្យរកមូលហេតុដែលធ្វើខ្ញុំឈឺចាប់។

ខ្ញុំដឹងយ៉ាងច្បាស់។ ខ្ញុំឈឺចាប់ដោយសារតែខ្ញុំ។ វាជាកំហុសរបស់ខ្ញុំហើយទាំងអស់ព្រោះខ្ញុំខ្វះខាត។

វេជ្ជបណ្ឌិត, នេះគឺជាអ្វីដែលអ្នកចង់ឮ?

ទេខ្ញុំមិនបានធ្វើអ្វីខុសនោះទេ។

នៅពេលសម្លេងដ៏សុភាព​មួយរិះគន់បុគ្គលិកលក្ខណៈរបស់ខ្ញុំ ខ្ញុំគិតថា "ជាគ្រូពេទ្យគឺងាយស្រួលណាស់" ។

វា​ពិត​ជា​ឈឺចាប់ ហើយ​ចម្លែកខ្លាំង​ណាស់ អ្នកដែលមានបញ្ហាអាក្រក់ជាងខ្ញុំ គេរស់នៅល្អ​ជាង​ខ្ញុំ អ្នកដែលខ្សោយជាងខ្ញុំនៅតែបន្តរស់​នៅ​យ៉ាង​ល្អ។ ប្រហែលជាមិនពិតទេ។ គ្មាននរណាម្នាក់ដែលនៅរស់រានមានជីវិតអាក្រក់ជាងខ្ញុំ ឬខ្សោយជាងខ្ញុំឡើយ។

ប៉ុន្តែ​តើ​ខ្ញុំ​គួរ​រស់​នៅ​របៀប​ណា​

ខ្ញុំ​ព្យាយាម​សួរ​ខ្លួន​ឯង​រាប់រយ​ដង​ថា ខ្ញុំ​រស់​នៅ​មិន​មែន​ដើម្បី​ខ្លួន​ឯង​ទេ តែ​ដើម្បី​គេ។

សូមកុំនិយាយបើអ្នកមិនយល់។

ស្វែងយល់ថាហេតុអ្វីបានជាខ្ញុំឈឺចាប់? ខ្ញុំបានប្រាប់អ្នកថាហេតុអ្វីរួច​ហើយ។ តើធ្វើឱ្យខ្ញុំឈឺចាប់ខ្លាំងពេកដោយសារតែរឿងនេះ តើខ្ញុំត្រូវមានហេតុផលដ៏អស្ចារ្យជាងនេះទេ? មូលហេតុជាក់លាក់បន្ថែមទៀត?

ខ្ញុំបានប្រាប់អ្នករួចទៅហើយ។ តើអ្នកមានស្តាប់​ខ្ញុំទេ? អ្វីដែលអ្នកអាចយកឈ្នះមិនបានធ្វើឱ្យអ្នកអស់កម្លាំងអស់មួយជីវិត។

ការប៉ះទង្គិចជាមួយពិភពលោកមិនដែលមានន័យសម្រាប់ខ្ញុំទេ។

ជីវិតនៃកិត្តិនាមដ៏ល្បីល្បាញមិនដែលមានន័យសម្រាប់ខ្ញុំទេ។

នោះហើយជាមូលហេតុដែលវាធ្វើ​ឲ្យ​ខ្ញុំឈឺខ្លាំង។ ពីព្រោះខ្ញុំល្បីល្បាញ។ ហេតុអ្វីបានជាខ្ញុំជ្រើសរើសរឿងនេះ។ វាគួរឱ្យអស់សំណើចណាស់។

វាជារឿងដ៏រអស្ចារ្យមួយដែលខ្ញុំបានបន្តមក​ជា​យូរ​បែប​នេះ។

អ្វីដែលខ្ញុំអាចនិយាយបាន។ គ្រាន់តែប្រាប់ខ្ញុំថាខ្ញុំបានធ្វើបានយ៉ាងល្អ។ ថានេះគឺល្អគ្រប់គ្រាន់ហើយ។ ថាខ្ញុំបានខំប្រឹងធ្វើការរួច​ហើយ។ ទោះបីអ្នកមិនអាចញញឹម តែកុំធ្វើបាបខ្ញុំតាមផ្លូវរបស់ខ្ញុំ។ អ្នកធ្វើបានល្អ អ្នកបានប្រឹង​ប្រែធ្វើការយ៉ាងអស្ចារ្យ។ លាហើយ។»- Jonghyun ក្រុម SHINee

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម