ហេតុផល​ ៥យ៉ាង​ធ្វើ​ឲ្យ​អ្នក​មិន​អាច​បំភ្លេច​សង្សារ​ចាស់​បាន

  • 2017-12-18 04:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​គូស្នេហ៍​មួយ​ចំនួន​ទោះ​បែក​គ្នា​ហើយ​ក៏​នៅ​តែ​មិន​អាច​បំភ្លេច​គ្នា​បាន ពេល​ខ្លះ​រហូត​ដល់​មិន​អាច​រក​អ្នក​ផ្សេង​បាន​ក៏​មាន។ ប្រហែល​អ្នក​មាន​ហេតុផល​មួយ​ក្នុង​ចំណោម​ ហេតុផល​ខាង​ក្រោម​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​បំភ្លេច​សង្សារ​ចាស់​បាន ៖

១. នៅ​មាន​អារម្មណ៍​ស្រឡាញ់

មាន​ន័យ​ថា​អ្នក​នៅ​សល់​អារម្មណ៍​ស្រឡាញ់​សម្រាប់​គេ ទោះ​បី​បែក​គ្នា​ហើយ​ក៏​ដោយ។ បើ​អ្នក​នៅ​តែ​មាន​ចិត្ត​បែប​នេះ​ទោះ​ព្យាយាម​បំភ្លេច​យ៉ាង​ណា​ក៏​ពិបាក​ដែរ ហើយ​ពេល​ខ្លះ​អាច​ជំរុញ​ឲ្យ​អ្នក​ចង់​ត្រឡប់​រក​គេ​វិញ​ក៏​មាន។

រូបតំណាង

**២. ធ្លាប់​ធ្វើ​ខុសឆ្គង​ចំពោះ​គេ**

អារម្មណ៍​ខុស​ឆ្គង​នេះ​ពិបាក​នឹង​កាត់​ផ្ដាច់​ណាស់ ព្រោះ​អ្នក​ពីមុន​ធ្លាប់​ធ្វើ​រឿង​ដែល​ឲ្យ​គេ​ឈឺចាប់ ដូច​ជា​ក្បត់​គេ កុហក​គេ ទុក​គេ​ចោល​មិន​ខ្វល់ខ្វាយ ឬ​ដើរ​ចេញ​ដោយ​គ្មាន​មូលហេតុ​ជាដើម។ បែប​នេះ​ហើយ​អារម្មណ៍​នោះ​នៅ​តែ​អន្ទោល​ជាមួយ​អ្នក ដែល​មិន​អាច​ឲ្យ​អ្នក​ភ្លេច​គេ​បាន។

៣. មាន​ការ​ចង​ចាំ​ល្អៗ​ជាមួយ​គ្នា​ច្រើន

ពេល​ខ្លះ​ទោះ​ជា​ស្នេហា​បញ្ចប់​ក៏​ដោយ តែ​ការ​ចងចាំ​នៅ​តែ​ដិតជាប់ មិន​ងាយ​នឹង​រលុប​ឡើយ។ អ្នក​អាច​នឹង​នឹក​ឃើញ​វា​គ្រប់​ពេល​ដែល​អ្នក​ដើរ​ជាន់​អនុស្សាវរីយ៍​នោះ​ម្ដង​ទៀត។ ប្រហែល​ដោយសារ​វា​ច្រើន​ពេក ទើប​អ្នក​មិន​អាច​នឹង​បំភ្លេច​គេ​បាន។

រូបតំណាង

៤. រក​អ្នក​ជំនួស​កន្លែង​គេ​មិន​បាន

មនុស្ស​មិន​អាច​ដូច​គ្នា​ឡើយ ដូច្នេះ​ចង់​រក​អ្នក​ផ្សេង​ឲ្យ​ដូច​អ្នក​ចាស់​នោះ​មិន​អាច​នោះ​ទេ។ ពេល​ខ្លះ​អ្នក​មិន​អាច​មាន​អារម្មណ៍​ជាមួយ​អ្នកណា​ក្រៅ​ពី​គេ ហើយ​រឹត​តែ​មិន​អាច​រក​មនុស្ស​ម្នាក់​ចូល​ក្នុង​បេះដូង​ជំនួស​គេ​បាន​ទៀត ដូច្នេះ​ហើយ​ទើប​មក​ដល់​ពេល​នេះ​នៅ​តែ​នឹក។

៥. នៅ​តែ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា

អ្នក​ និង​គេ​នៅ​តែ​រាប់​អាន​គ្នា​ទោះ​ក្នុង​ឋានៈ​ជា​មិត្តភក្តិ ឬ​បង​ប្អូន បែប​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​បំភ្លេច​បាន។ អ្នក​តែងតែ​ជួប​មុខ​គ្នា​ជា​ញឹកញាប់ និយាយ​គ្នា ទៅ​ណា​ជាមួយ​គ្នា ដែល​ជា​ហេតុ​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ស្នេហា​អ្នក​រើ​ឡើង​វិញ ឬ​ពិបាក​នឹង​ឈប់​នឹក​នា​ដល់​គេ​ណាស់។

រូបតំណាង

ពេល​ខ្លះ​យើង​ពិត​ជា​ទទួល​ស្គាល់​ថា​ការ​បំភ្លេច​អតិតកាល​ពិត​ជា​លំបាក ប៉ុន្តែ​វា​ក៏​អាស្រ័យ​លើ​ហេតុផល​ដែល​យើង​មាន​ដែរ៕

ចុចអាន៖

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម