អាន​ប្រលោម​លោក​ស្នេហា​ច្រើន បើ​មិន​ដក​បាន​បទ​ពិសោធន៍​ទាំង​នេះ​ទេ ឈប់​អាន​ទៅ

  • 2017-12-18 03:15:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈ​ប្រលោមលោក​ស្នេហា​ខ្លះ អាន​ទៅ​បាន​ត្រឹម​គ្រាន់​តែ​ជា​ការ​កម្សាន្ត​កំដរ​អារម្មណ៍ ក៏​មាន​ប្រលោមលោក​មិន​តិច​ដែរ ដែល​បង្រៀន​យើង​ពី​ស្នេហា។ ខាង​ក្រោម​នេះ​គឺ​ជា​មេរៀន​មួយ​ចំនួន​ដែល​យើង​អាច​ដក​ស្រង់​ចេញ​ពី​ប្រលោម​លោក​ស្នេហា​បាន។

១. ស្នេហា​គឺ​ជា​ថ្នាំ​បន្សាប នៅ​ពេល​ប្រទះ​ចំ​មនោសញ្ចេតនា​ដែល​ស្មោះ​ស្ម័គ្រ​មួយ​នឹង​មួយ តែ​ស្នេហា​គឺ​ជា​ថ្នាំ​ពុល នាំ​ឲ្យ​ឈឺ​ដល់​ខួរ​ឆ្អឹង បើ​ជួប​​មនុស្ស​ខុស។ មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​ប្រទះ​ប្រភេទ​ស្នេហា​ខុស​គ្នា​សម្រាប់​ខ្លួន​ឯង។

២. ជា​ធម្មតា ស្រលាញ់​មនុស្ស​ម្នាក់​មាន​សុភមង្គល​ដោយ​សារ ពួក​គេ​ស្រលាញ់​គ្នា។ ស្រលាញ់​មនុស្ស​ម្នាក់​ឈឺ​ចាប់​ដោយ​សារ មាន​ម្នាក់​លែង​ស្រលាញ់​ទៀត ឬ​មិន​ធ្លាប់​ស្រលាញ់​តែ​ម្ដង។

៣. ការ​ពិត​ទៅ សោកស្ដាយ​បំផុត​មិន​មែន​មក​ពី​មិន​អាច​ស្រលាញ់​គ្នា ឬ​មិន​អាច​នៅ​ក្បែរ​គ្នា​នោះ​ទេ តែ​ត្រូវ​បោះបង់​គ្នា​ទាំង​ដែល​មិន​ចង់​ទៅ​វិញ​នោះ​ទេ។

៤. ស្រលាញ់​មនុស្ស​ម្នាក់​មិន​ប្រាកដ​ថា​ត្រូវ​កាន់​ដៃ​គេ​ឲ្យ​ជាប់​រហូត​នោះ​ឡើយ មាន​ពេល​ខ្លះ​ត្រូវ​ដោះដៃ​ដើម្បី​ឲ្យ​គេ​ស្វែង​រក​អ្វី​ដែល​គេ​ចង់​បាន នោះ​ទើប​ហៅ​ថា​ការ​លះបង់​ដើម្បី​ស្នេហា។

៥. ការ​រង់​ចាំ​មិន​គួរ​ឲ្យ​ខ្លាច​នោះ​ឡើយ តែ​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត​នោះ​គឺ​មិន​ដឹង​ថា​ត្រូវ​រង់​ចាំ​ដល់​ពេល​ណា ហើយ​ត្រូវ​បាន​គេ​តប​ស្នង​វិញ​ឬ​អត់៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម