ឲ្យ​ខ្ញុំ​បន្ត​ស្រលាញ់​អ្នក​យ៉ាង​ម៉េច បើ​រវាង​យើង​ពេល​នេះ​សុទ្ធ​តែ​អាថ៍កំបាំង​នោះ

  • 2017-12-16 08:20:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​គឺ​ខ្លី តែ​ឧបសគ្គ​មាន​ច្រើន​ពេក។ ថ្ងៃ​នេះ​នៅ​នៅ​ក្បែរ​គ្នា មិន​ប្រាកដ​ថា​ស្អែក​មិន​បែក​គ្នា​នោះ​ទេ។ ស្រលាញ់​គ្នា​ធម្មតា​គឺ​ពិបាក​យ៉ាង​នេះ​ទៅ​ហើយ ទម្រាំ​មាន​អាថ៍កំបាំង​លាក់​គ្នា​ទៀត វេទនា​យ៉ាង​ណា​ទៅ?

កណ្ដាល​ហ្វូង​មនុស្ស​ទៅ​មក​រាប់​មិន​អស់ យើង​ជួប​គ្នា​ដោយ​ចៃដន្យ ហើយ​ក៏​ចំណាយ​យុវភាព​នៅ​ក្បែរ​គ្នា កាន់​ដៃ​គ្នា​ឆ្លង​កាត់​ព្យុះភ្លៀង​រាប់​មិន​អស់។ ពេល​វេលា​កន្លង​ផុត​ទៅ មនោសញ្ចេតនា​នេះ​នៅ​តែ​រក្សា​បាន តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​នៅ​ក្នុង​កែវ​ភ្នែក​អ្នក​ពោរពេញ​ទៅ​ដោយ​អាថ៍កំបាំង។ តើ​មក​ពី​ស្នេហា​យើង​មិន​ទាន់​ជឿជាក់​គ្រប់គ្រាន់ ឬ​ក៏​អស់​ជំនឿ​លើ​គ្នា​ទៅ​ហើយ?

រូបតំណាង

គ្រា​ដំបូង​ស្រលាញ់​គ្នា ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​ខ្លួន​ជា​មនុស្ស​ដែល​មាន​សុភមង្គល​បំផុត​លើ​លោក​នេះ ដែល​មាន​សង្សារ​ដូច​រូប​អ្នក។ តែ​កាន់​តែ​យូរ​ៗ​ទៅ ខ្ញុំ​ហាក់​ដូច​មិន​ទទួល​បាន​ការ​ទុក​ចិត្ត​របស់​អ្នក។ រវាង​យើង​ទាំង​២​នាក់​ហាក់​ដូច​មាន​គម្លាត​អរូបិយ​មួយ​ចឹង។

ប្រហែល​ជា​អ្នក​គិត​ថា​វា​អាច​ក្លាយ​ជា​អម្រែក​លើ​ស្មា​ខ្ញុំ តែ​អ្នក​ដឹង​ទេ​ថា​ក្នុង​រឿង​ស្នេហា បើ​មិន​ចែក​រំលែក​នឹង​គ្នា នោះ​មិន​អាច​ដើរ​ឆ្ងាយ​ជាមួយ​គ្នា​បាន​ឡើយ។ ពេល​ខ្លះ​ចង់​ស្រែក​សួរ​អ្នក​ត្រង់​ៗ​ថា តើ​ខ្ញុំ​ជា​សង្សារ​អ្នក ឬ​គ្រាន់​តែជា​មិត្តភ័ក្ដិ​សាមញ្ញា​ម្នាក់​ទេ?

សូម្បី​តែ​ម្ដង​ក៏​ខ្ញុំ​មិន​ដែល​មើល​យល់​ពី​ជម្រៅ​ចិត្ត​អ្នក​ដែរ ព្រោះ​អ្នក​មិន​ដែល​បើក​ចិត្ត​នឹង​ខ្ញុំ​ទាល់​តែ​សោះ។ ខ្ញុំ​នៅ​តែ​រង់​ចាំ ចាំ​ថ្ងៃ​ណា​មួយ​អ្នក​នឹង​បើក​ចិត្ត​ជាមួយ​ខ្ញុំ តែ​ខ្ញុំ​មិន​ដឹង​ថា​ថ្ងៃ​នោះ​នឹង​កើត​ឡើង​ឬ​អត់​ទេ...៕

ចុចអាន៖អ្នក​នឹង​មាន​អារម្មណ៍​ថា​នឹក​ខ្ញុំ​ នៅ​ពេល​ដែល​ខ្ញុំ​ចាកចេញ

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម