គូ​ស្នេហ៍​តារា​ល្បី​ ៥​គូ​ រៀប​ការ​យូរ​ មាន​ទ្រព្យ​ច្រើន តែ​​បែរ​អភ័ព្វ​រឿង​មួយ

  • 2017-12-15 08:38:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជឿ​ថា​ក្ដី​ប្រាថ្នា​របស់​គូ​ស្នេហ៍​ភាគ​ច្រើន​គឺ​ប្រាកដ​ជា​ចង់​មាន​បុត្រ​ធីតា​ស្នង​ត្រកូល និង​មាន​គ្រួសារ​​ពេញលេញ ប៉ុន្តែ​គូ​ស្នេហ៍​ខ្លះ​​ដោយ​សារ​ភាព​មមាញឹក​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​គ្រួសារ មិន​ទាន់​ដល់​ពេល​វេលា​សមរម្យ​នឹង​បន្ថែម​សមាជិក ហើយ​គូ​ខ្លះ​ទៀត​មាន​គ្រប់​យ៉ាង​ហើយ​ប៉ុន្តែ​បែរ​​ជា​មាន​បញ្ហា​សុខភាព ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​មាន​កូន​បាន។ តួ​យ៉ាង ប្ដី​ប្រពន្ធ​តារា​ថៃ​ចំនួន ៥​គូ​ខាង​ក្រោម​នេះ សុទ្ធ​តែ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​​ជា​គូ​ស្នេហ៍​ដែល​មាន​ភាព​ល្អូកល្អិន និង​ស្មោះស្ម័គ្រ​ជាមួយ​គ្នា​​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​មាន​កូន​ម្នាក់​នៅ​ឡើយ៖

១. Nune Woranuch និង Todd Pithi

តារា​ជួរ​មុខ​ថៃ Nune Woranuch និង​ស្វាមី​ជា​មហាសេដ្ឋី​​លំដាប់​កំពូល​មួយ​ដែរ​ក្នុង​ប្រទេស​ថៃ បាន​រៀបការ​ជាមួយ​គ្នា​ចំនួន ៧​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​កូន​នឹង​គេ​ម្នាក់​សោះ។ ពាក់ព័ន្ធ​បញ្ហា​នេះ Nune ធ្លាប់​ផ្ដល់​បទ​សម្ភាសន៍​ថា​បច្ចុប្បន្ន​ពួក​គេ​មាន​សុភមង្គល​ស្រាប់​​ទៅ​ហើយ ហើយ​ម្យ៉ាង​នាង​ក៏​មាន​រឿង​ភាគ​ត្រូវ​ថត​ជា​បន្តបន្ទាប់ ហើយ​ស្វាមី​ក៏​មាន​គម្រោង​​រក​ស៊ី​ជោគជ័យ​ជា​ច្រើន​​មិន​អាច​ដក​ដៃ​បាន​ដែរ។

២. Pock Piyathida និង​ Tuck Napassakorn

គឺ​ជា​គូ​ស្នេហ៍​តារា​សម្ដែង​​ដែល​បាន​សម្រេច​ចិត្ត​រៀប​ការ​ជាមួយ​គ្នា​ចំនួន ១១ឆ្នាំ​ហើយ ហើយ​បើ​គិត​ទាំង​ពេល​ដែល​ពួក​គេ​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា​ទៀត​គឺ​រយៈ​ពេល ១៨ឆ្នាំ​។ យ៉ាង​ណា​ក្ដី​ រឿង​​បុត្រ​ស្នង​ត្រកូល​ហាក់​គ្មាន​សញ្ញា​ទាល់​តែ​សោះ រហូត​ដល់​ពេល​នេះ​អ្នក​ទាំង​ពីរ​ក៏​បាន​ផ្ដល់​សម្ភាសន៍​ថា​​សម្រេច​ចិត្ត​មិន​យក​កូន​ឡើយ ដោយ​មូលហេតុ​អាយុ​កាន់​តែ​ច្រើន ខ្លាច​មិន​អាច​មើល​ថែ​កូន​បាន​ល្អ។ ​យ៉ាង​ណា​មិញ បច្ចុប្បន្ន​ពួក​គេ​ក៏​បាន​​ចិញ្ចឹម​ក្មួយ​ទុក​ដូច​ជា​កូន​ដែរ។

៣. Cee Siwat និង Amy Klinprathum

ប្ដី​ប្រពន្ធ​តារា​សម្ដែង​ដ៏​ផ្អែមល្ហែម​មួយ​គូ​នេះ​បាន​រៀប​ការ​ជាមួយ​គ្នា​ជាង ៣ឆ្នាំ​ហើយ ហើយ​ក៏​មិន​ទាន់​មាន​ដំណឹង​ថា​មាន​បុត្រ​ទាល់​តែ​សោះ ដោយ​អ្នក​ទាំង​ពីរ​បាន​ឆ្លើយ​តប​ពាក់ព័ន្ធ​បញ្ហា​នេះ​ថា មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់ សុំ​ពេល​​សម្រុក​ការងារ​សិន ទាំង​ការងារ​សម្ដែង និង​មុខ​ជំនួញ​ផ្សេង​ៗ។

៤. Yong Armchair និង Koi Saturday

រៀប​ការ​ ៥​ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​តារា​ចម្រៀង​រូប​សង្ហា Yong Armchair និង​ភរិយា​ដ៏​ស្រស់​ស្អាត ក៏​មិន​ទាន់​មាន​សញ្ញា​ថា​មាន​បុត្រ​នៅ​ឡើយ ដោយ​នៅ​ក្នុង​ឱកាស​ខួប​អាពាហ៍ពិពាហ៍​គម្រប់ ៥​ឆ្នាំ​កន្លង​ទៅ​នេះ Yong បាន​បង្ហោះ​សារ​ជ្រាលជ្រៅ​មួយ​ជូន​ភរិយា និង​បាន​បញ្ចប់​ដោយ​ឃ្លា​មួយ​ថា “ឆ្នាំ​នេះ​មិន​ទាន់​មាន​កូន​ទេ​ណា”។ ទោះ​យ៉ាង​ណា​ អ្នក​ទាំង​ពីរ​ក៏​មើល​ទៅ​ផ្អែមល្ហែម​នឹង​គ្នា​មែន​ទែន។

៥. Aum Atichart និង Nat Myria

រៀបការ​ជាង ៣​ឆ្នាំ​មកហើយ ប៉ុន្តែ​ក៏​មិន​ទាន់​មាន​បុត្រ តារា​សម្ដែង​មាឌ​មាំ Aum Atichart និង​ភរិយា Nat Myria បាន​បង្ហើប​ថា​ចង់​បាន​កូន​ខ្លាំង​មែន​ទែន ដោយ​ហេតុ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​អាយុ​ច្រើន​ទៅ​ហើយ ប៉ុន្តែ​ដោយ​សារ​បញ្ហា​សុខភាព​របស់ Nat ក៏​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​មិន​ទាន់​អាច​មាន​កូន​បាន ខណៈ​បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​កំពុង​ព្យាយាម​គ្រប់​វិធី ទាំង​ផ្នែក​វេជ្ជសាស្ត្រ រហូត​ដល់​ការ​បន់​ស្រន់​ផ្សេង​ៗ ៕

ប្រភព៖ dao.news ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម