ប្ដី​ប្រពន្ធ​ល្អ មិន​គួរ​បង្ហោះ​រូប​ទាំង​នេះ ទៅ​ក្នុង FB ឬ IG ដាច់ខាត

  • 2017-12-15 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្ដី​ប្រពន្ធ​ជាច្រើន​នា​សម័យ​នេះ គ្មាន​គូ​ណា​ដែល​មិន​ប្រើ​បណ្ដាញ​សង្គម​ដូចជា FB IG ឡើយ។ តែ​រឿង​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ជីវិត​គូ​នេះ មិន​គួរ​បង្ហោះ​ឲ្យ​អ្នក​ដទៃ​ដឹង​ច្រើន​ពេក​ទេ ព្រោះ​គេ​អាច​វាយតម្លៃ​មក​គ្រួសារ​អ្នក​បាន។ ដូចនេះ កញ្ញា សូម​ប្រាប់​ដល់​គូ​ស្វាមី​ភរិយា​មួយ​ចំនួន មិន​គួរ​បង្ហោះ​រឿង​ទាំង ១១ នេះ​លើ Facebook ដាច់ខាត៖

១.រូបភាព​គេង​នៅ​លើ​គ្រែ៖ ជា​ធម្មតា​វា​មិន​ចាំបាច់​ផ្ដល់​ព័ត៌មាន​លំអិត​អំពី​អ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​បន្ទប់​ដេក ទៅ​ឲ្យ​អ្នក​ដទៃ​ឃើញ​ឡើយ។ ការ​បង្ហោះ​ព័ត៌មាន​ទាំងនេះ​នៅ​លើ​បណ្ដាញ​សង្គម បង្ហាញ​ថា​អ្នក​មិនទាន់​ពេញ​វ័យ​ទេ។ មួយ​វិញ​ទៀត​រូបភាព​បែប​នេះ គេ​អាច​យក​ទៅ​កែច្នៃ​ ក្នុង​ផ្លូវ​មិន​ល្អ ដែល​អាច​ប៉ះពាល់​ដល់​ការ​ជឿ​ទុកចិត្ត​គ្នា​ក្នុង​ទំនាក់ទំនង​របស់​អ្នក។

២.ព័ត៌មាន​ផ្ទាល់ខ្លួន៖ រាល់​ព័ត៌មាន​សំខាន់​ៗ​ដូចជា​អាសយដ្ឋាន លេខ​កុង​ធនាគារ ឬ​លេខ​លិខិត​ឆ្លងដែន​ជា​ដើម។ ព្រោះ​កត្តា​ទាំងអស់​នេះ​ជា​ព័ត៌មាន មិន​សម​នឹង​ចែករំលែក។

៤.រូបភាព​មិន​ត្រូវ​បាន​អនុញ្ញាត​ពី​ដៃគូ​របស់​អ្នក៖ សូម​ស្រមៃ​ថា​ថតរូប​របស់​ដៃគូ​របស់​អ្នក​កំពុង​ដេក​ចំហ ឬ​ហៀរ​ទឹកមាត់ ដែល​មើល​ទៅ​មិន​សមរម្យ ហើយ​គេ​មិន​ចង់​ឲ្យ​អ្នក​ដទៃ​ឃើញ តែ​អ្នក​បែរ​ជា​បង្ហោះ​ឲ្យ​គេ​ឃើញ។ នោះ​ប្រាកដ​ណាស់​ថា​ដៃគូ​ពិតជា​មាន​អារម្មណ៍​មិន​ល្អ។

៥.ការ​ឈ្លោះ​គ្នា​ជាមួយ​គូស្នេហ៍៖ ការ​បង្ហោះ​ពាក្យពេចន៍ ឬ​សកម្មភាព​ឈ្លោះ​គ្នា​ទៅ​បណ្ដាញ​សង្គម​ពិតជា​មិន​ល្អ​ទេ។ ព្រោះ​ក្រោយ​ពេល​ឈ្លោះ​គ្នា​អ្នក​នឹង​បង្ហាញ​ភាព​ផ្អែមល្ហែម​វិញ ធ្វើឲ្យ​គេ​អាច​ពេបជ្រាយ​បាន។

៦.ការ​ថើប​គ្នា​ស្រើបស្រាល ហើយ​ថត selfie៖គ្មាន​នរណា​ម្នាក់​ចង់​មើល​ការ​ថតរូបselfie ។ ហើយ​មាន​លក្ខណៈ​ស្រើបស្រាល។

៧.អំណោយ​ដ៏​អស្ចារ្យ៖ គូ​ស្វាមី​ភរិយា​ជាច្រើន​បាន​បង្ហោះ​រូបភាព​ជា​អំណោយ​ថ្លៃ​ៗ ដែល​ពួកគេ​បាន​ទទួល។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ នេះ​គឺជា​សកម្មភាព​មួយ​ទៀត​ដែល​ខ្វះ​ការ​គិត​ល្អិតល្អន់ ព្រោះ​ មាន​ទាំង​មនុស្ស​ល្អ និង​អាក្រក់​ប្រើប្រាស់​បណ្ដាញ​សង្គម ហើយ​អ្នក​មាន​គំនិត​មិន​ល្អ​អាច​ឆ្លៀត​ឱកាស​នោះ កេងប្រវ័ញ្ច​អ្នក​បាន។

៨.កំណត់​ហេតុ​ផ្សេង​ៗ៖ មនុស្ស​ដែល​សរសេរ​កំណត់​ហេតុ និង​ការ​ពិគ្រោះ​យោបល់​លក្ខណ៖​ជា​ដៃគូ។ ព្រោះ​ដៃគូ​ប្រកួតប្រជែង​អាច​នឹង​ឃើញ ហើយ​គេ​យក​ចំណេញ​ពី​លើ​អ្នក​យ៉ាង​ងាយស្រួល ដោយសារ​ការ​ឃើញ​ចំណុច​សំខាន់។

៩.បង្ហាញ​ពី​ការ​ទាមទារ Like share៖ ចំនួន​នៃ​ការ Like និង share មិនមែន​ជា​រង្វាស់​នៃ​ទំនាក់ទំនង​ដែល​ទទួល​បាន​ជោគជ័យ​របស់​អ្នក​ឡើយ។

១០.ភាព​អវិជ្ជមាន​អំពី​សាច់​ថ្លៃ៖ រឿង​បញ្ហា​សាច់​ថ្លៃ គឺ​តែង​ជួប​ជានិច្ច តែ​ក៏​មិន​គួរ​បង្ហោះ​ឲ្យ​គេ​ឃើញ​ដែរ ព្រោះ​ខាង​ណោះ​ឃើញ​ហើយ​អាច​មិន​ពេញ​ចិត្ត និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សម្ពន្ធភាព​ប្ដី​ប្រពន្ធ។

១១.ព័ត៌មាន​លម្អិត​អំពី​ការ​បែកបាក់​របស់​អ្នក៖ ប្រសិនបើ​អ្នក​ចង់​បញ្ចេញ​កំហឹង​ពី​ការ​បែកបាក់​គ្នា​កុំ​ភ្លេច​ជាមួយ​មិត្តភ័ក្ដិ​ជិត​បំផុត។ មិនមែន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។

ចុចអាន៖៤​យ៉ាង​​ដែល​គូ​ស្នេហ៍​ក្រោយ​រៀបការ​​ប្រាថ្នា​ចង់​បាន លើស​​​ពី​របស់​ក្រៅ​ខ្លួន​

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម