ចង់ឱ្យសក់ដុះលូតលាស់ស្អាត មិនត្រូវមើលរំលងវីតាមីនទាំងនេះដាច់ខាត

  • 2017-12-15 04:58:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជឿ​ទេ ​បើ​ទោះ​បី​ជា​អ្នក​ជ្រើស​រើស​សាប៊ូ​ ឬ​ផលិតផល​ថែរក្សា​សក់​ដែល​មាន​គុណភាព​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ ពេល​ខ្លះ​វា​ក៏​អាច​មិន​ប្រសិទ្ធិភាព​មួយ​រយ​ភាគ​រយ​ដែរ​។ ចង់​បាន​សក់​ដែល​មាន​សុខភាព​ល្អ​ ទន់​រលោង​ស្អាត ​អ្នក​គួរ​បរិភោគ​អាហារ​ណា​ដែល​មាន​វីតាមីន​ទាំង ​៥ ​ប្រភេទ​នេះ​៖

១. វីតាមីន A អំណោយ​ផល​ដល់​ក្រពេញ​សេបូម​ ដែល​មាន​នាទី​បញ្ចេញ​ជាតិ​ប្រេង​ដល់​ស្បែក​ក្បាល ​និង​សក់​។ ជាតិ​ប្រេង​នោះ​ហើយ​ដែល​ធ្វើ​ឱ្យ​សក់​អ្នក​ទន់​រលោង ​មាន​ទម្ងន់ ​មិន​ស្ងួត​បែក​ចុង​។ អាហារ​ដែល​សម្បូរ​វីតាមីន ​A ​មាន​ដូច​ជា​៖ ថ្លើម​គោ ​ស៊ុត​ ការ៉ុត ​ដំឡូងជ្វា ​បន្លែ​បៃតង ​Broccoli ​ល្ពៅ ផ្លែប័រ។ល។

២. វីតាមីន B

ជួយ​ការពារ​អ្នក​ពី​បញ្ហា​សក់​ជ្រុះ​។ អាហារ​ដែល​សម្បូរ​វីតាមីន ​B ​មាន​ដូច​ជា​៖ ថ្លើម​គោ ​ស៊ុត ត្រី​សាល់ម៉ុន ​សាច់​គ្រប់​ប្រភេទ ​ទឹក​ដោះ​គោ ​យ៉ាអួរ ​ទឹក​សណ្តែក​។ល​។

៣. វីតាមីន C

វីតាមីន​សេ ​មាន​សារសំខាន់​ខ្លាំង​ចំពោះ​ការ​ផលិត​ជាតិ​ កូឡាជែន​ (Collagen) វា​ប្រៀប​បី​ដូច​ជា​របាំង​ការពារ​ធ្វើ​ឱ្យ​សក់​កាន់​តែ​រឹងមាំ ​ជា​ពិសេស​អាច​ទប់​ទល់​ពី​ការ​បំផ្លាញ​ផ្សេង​ៗ​។ ​អាហារ​ដែល​សម្បូរ​វីតាមីន​សេ​មាន​ដូច​ជា​៖ ក្រូច ​ល្ហុង ​ស្វាយ​ទុំ ​Strawberry ​ម្នាស់ ​ផ្លែ​ឃីវី​ ផ្កា​ខាត់​ណា​។ល​។

៤. វីតាមីន D

វីតាមីន​ D ​ក៏​ជួយ​កាត់​បន្ថយ​សក់​ជ្រុះ​បាន​ផង​ដែរ ​វា​មាន​នៅ​ក្នុង​៖ ត្រី​សាល់​ម៉ុន ​ត្រី​ធូ​ណា ​ផ្នែក​ក្រហម​របស់​ស៊ុត ​ផ្សិត ​ឈីស ​អយស្ទ័រ ​បង្គា​។ល​។

៥. វីតាមីន E

វា​ត្រូវ​បាន​គេ​យក​ទៅ​បញ្ចូល​នៅ​ក្នុង​ផលិតផល​ថែរក្សា​សក់​ ជាក់​ស្តែង​វីតាមីន​ E ជួយ​ការពារ​សក់​ពី​ការ​បំផ្លាញ​របស់​ព្រះអាទិត្យ​។ វីតាមីន​ E ​មាន​នៅ​ក្នុង​៖ គ្រាប់​ធញ្ញជាតិ​ ប្រេង​អូលីវ ​ជីវ៉ាន់​ស៊ុយ ​ខ្យង បង្កង​។​ល​៕

ចុចអាន៖មកដឹងវិធីក្រែមបន្ទន់សក់ឲ្យត្រឹមត្រូវ បើចង់បានប្រសិទ្ធិភាពខ្ពស់

ប្រភព៖ curejoy ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម