គួរ​ឲ្យ​សរសើរ​ណាស់​ ស៊ីន​ យូប៊ីន​ ទោះ​ឈ្នះ​ពាន​រង្វាន់​ក៏​មិន​ភ្លេច​អត្តសញ្ញាណ​ជាតិ​ឡើយ

  • 2017-12-15 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង និង​ជា​អតីត Freshie កញ្ញា ស៊ីន យូប៊ិន ទើប​តែ​ទទួល​ជ័យ​លាភី​​ជា​​ម្ចាស់​ពាន​រង្វាន់​តារា​សម្ដែង​ស្រី​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៧ ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​ថ្នាក់​ជាតិ​ លើក​ទី៥។ ក្នុង​ថ្ងៃ​នោះ​ផង​ដែរ​ គេ​ឃើញ​នាង​ស្ថិត​ក្នុង​សំលៀក​បំពាក់​រ៉ូប​បែប​សម័យ​ថ្មី​ទេ​ តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ នាង​តុប​តែង​សក់​ដោយ​ប្រើ​ស្នៀត​សក់​ និង​មាន​ពាក់​កង​ដៃ​មាស​បែប​បុរាណ​ខ្មែរ​លើ​ដៃ​ទាំង​សងខាង​។​ នេះ​បង្ហាញ​ឲ្យ​ឃើញ​ អំពី​ការ​លើក​ស្ទួយ​សិល្បៈ​នៃ​ការ​តុបតែង​ខ្លួន​បែប​បុរាណ​ ហើយ​នាង​ពិតជា​គួរ​ឲ្យ​កោត​សរសើរ​ សក្ដិសម​នឹង​ទទួល​ពាន​រង្វាន់​នេះ​ខ្លាំង​ណាស់៕

ចុចអាន៖

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម