អ្នក​ដែល​គ្មាន​ស្នេហា ឬ​មាន​នៅ​អាយុ​ជ្រេ​បណ្ដាល​មកពី​ហេតុផល ៦ យ៉ាង​នេះ

  • 2017-12-14 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​ជាច្រើន​ដែល​កំពុង​គ្មាន​ស្នេហា ឬ​អ្នក​ខ្លះ​ទម្រាំ​តែ​មាន​គឺ​មាន​វ័យ​ជ្រេ​បន្តិច​ហើយ។ មាន​កត្តា​ជាច្រើន​ដែល​នាំឲ្យ​ពួកគេ​ទៅ​ជា​បែប​នេះ ហើយ ៦ យ៉ាង​ខាងក្រោម​គឺ​កើត​ឡើង​លើ​មនុស្ស​មួយ​ចំនួន​ធំ៖

១.មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ខ្លាំង​ពេក

អ្នក​ដែល​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​តែង​និយាយ​ថា «ស្នេហា​គេ​ចង់​បាន​ពេល​ណា​ក៏​បាន​ដែរ គ្រាន់តែ​ពេល​នេះ​មិន​ចង់​បាន​ប៉ុណ្ណោះ» ព្រោះ​តែ​មាន​អំនួត​លើ​ខ្លួន​ឯង​ពេក​បែប​នេះ ទើប​គេ​មិន​មាន​គូ។ ព្រោះ​ការ​មាន​ស្នេហា​មិនមែន​ប្រើ​ពេល​មើល​ចិត្ត​គ្នា ១ ថ្ងៃ ឬ ១ សប្ដាហ៍​ឡើយ។

២.ត្រចៀក​ស្រាល​ពេក

មនុស្ស​បែប​នេះ គ្រាន់តែ​គេ​និយាយ​ថា​មាន​ស្នេហា​អាក្រក់ ឬ​ឈឺចាប់​ណាស់ ធ្វើឲ្យ​ពួកគេ​ក៏​លែង​ចង់​បាន​ដែរ ដោយ​មិន​បាន​ពិចារណា​វែង​ឆ្ងាយ​ឡើយ។

៣.ជា​មនុស្ស​គ្មាន​ហេតុផល

ជា​ទូទៅ​គ្មាន​មនុស្ស​ណា​ចង់​ចូល​ខ្លួន​ទៅ​ស្រលាញ់​អ្នក​មាន​ចរិត​បែប​នេះ​ឡើយ។ ព្រោះ​ក្ដី​ស្នេហា​នឹង​មិន​ឋិតថេរ​យូរអង្វែង​ដូច​អ្នក​ដទៃ ឬ​អាច​ហៅ​បាន​ម្យ៉ាង​ទៀត​ថា​ជា​មនុស្ស​អាត្មា​និយម មិន​ចេះ​យក​ចិត្ត​អ្នក​ដទៃ​មក​ដាក់​ក្នុង​ចិត្ត​ឯង។

៤.ជឿ​តែ​ពាក្យ​កុហក

អ្នក​ដែល​ចូល​មក​ក្នុង​ជីវិត​បែប​លេង​សើច បែរ​ជា​ជឿ​ថា​ជា​ការ​ពាក្យ ហើយ​អ្នក​ដែល​ចូល​មក​ក្នុង​ជីវិត​ពិត​ប្រាកដ​បែរ​ជា​ថា​មិន​ពិត។ មនុស្ស​បែប​នេះ​ក៏​មិន​ងាយ​មាន​ស្នេហា​ដែរ។

៥.មិន​មាន​ចរិត​ជា​មនុស្ស​ធំ

តែ​កាលណា​អ្នក​ចូលចិត្ត​ធ្វើ​ចរិត​កូន​ក្មេង មិន​ព្រម​ធំ​សោះ ក៏​គ្មាន​មនុស្ស​ហ៊ាន​ស្រលាញ់​ដែរ ព្រោះ​គេ​នឹង​ឆាប់​នឿយហត់​តាម​ចិត្ត​អ្នក​គ្រប់​ពេល។

៦.គ្មាន​ភាព​ពិតប្រាកដ

បើ​អ្នក​ដើរ​ទាក់ទង​មនុស្ស​ពីរ-បី នាក់​ក្នុង​ពេល​តែ​មួយ។ នោះ​បញ្ជាក់​បាន​ថា​អ្នក​ជា​មនុស្ស​សាវា ដូចនេះ​គ្មាន​នរណា​ម្នាក់​ចង់​បាន​ដៃគូ​មាន​ចិត្ត​រាយមាយ​ឡើយ៕

ចុចអាន៖សញ្ញា​ ៥​​ យ៉ាង ជួប​ស្នេហ៍​​ផ្លេកបន្ទោរ​​ “ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត” ​ដោយ​ផ្អែក​​តាម​វិទ្យាសាស្ត្រ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម