តារា​ស្រី​ ៥​រូបដែល​​ធ្លាប់​​​​​ដើរ​តួ​គួរ​ឲ្យ​ស្អប់ ​មុន​ឡើង​កូដ​​ល្បី​ហួស​ពី​ការ​គិត

  • 2017-12-14 07:26:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ធម្មតា​យើង​ឃើញ​ថា​​តួ​ឯក​ស្រី​ក្នុង​រឿង​ភាគ​ថៃ​ម្នាក់​ៗ​មើល​ទៅ​មាន​មុខ​ស្លូតៗ ទន់​ភ្លន់ ប៉ុន្តែ​ភាគ​ច្រើន​នៃ​ពួក​គេ​គឺ​ធ្លាប់​ឆ្លង​កាត់​តួ​អង្គ​រាយរង និង​ខ្លះ​ទៀត​ធ្លាប់​សម្ដែង​តួ​កាច​ តួ​ឈ្នានីស​ថែម​ទៀត​ផង មុន​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ឲ្យ​មក​សម្ដែង​ជា​តួ​ឯក​បាន។ ថ្ងៃ​នេះ កញ្ញា នឹង​បង្ហាញ​មុខ​តារា​ស្រី​ថៃ​ចំនួន ៥​រូប​ដែល​ធ្លាប់​សម្ដែង​ជា​តួ​ឈ្នានីស​​មុន​ក្លាយ​ជា​​តួ​ឯក និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​មិន​ចាញ់​តារា​រៀម​ច្បង​​នា​ពេល​បច្ចុប្បន្ន​នោះ​ឡើយ៖

១. Bella Ranee

តារា​សម្ដែង​មុខ​សុភាពរាបសារ​ Bella Ranee បាន​ចាប់ផ្ដើម​អាជីព​សម្ដែង​ដោយ​ដើរ​តួ​ជា​តួ​កាច​​ក្នុង​រឿង “Roy Marn” ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​លួច​ជេរ មុន​នឹង​បាន​ដើរ​តួ​ឯក​លើក​ដំបូង​ក្នុង​រឿង “Porn Prom Onlaweng” ជាមួយ Boy Pakorn នៅ​ឆ្នាំ​២០១៣។ នៅ​ឆ្នាំ​ជាមួយ​គ្នា​នោះ​នាង​ក៏​បាន​សម្ដែង​រឿង “Suparburoot Jutathep” ជាមួយ James Jirayu ដែល​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​នាង​ចាប់​ផ្ដើម​ល្បី​ខ្លាំង​តែ​ម្ដង។

២.​ Min Pechaya

តារា​សម្ដែង​ជួរ​មុខ​ប្រចាំ​ប៉ុស្តិ៍​លេខ​ ៧ Min Pechaya បាន​ចាប់​ផ្ដើម​ការ​សម្ដែង​ដោយ​ដើរ​តួ​ជា​តួ​កាច​ផង និង​ស្លូត​ ក្នុង​រឿង “ត្រី​ដំរី​មាស”។ ក្នុង​នោះ​នាង​បាន​សម្ដែង​ជា​តួ​នាង​ អាយ ដែល​​មាន​ចរិត​កាច​ សាហាវ​បំផុត ហើយ​តួ​មួយ​ទៀត​គឺ​តួ​ឯក​ នាង អើយ ដែល​មាន​ចរិត​ស្លូត​បូត ធ្វើ​ឲ្យ​​នាង​ត្រូវ​គេ​ស្គាល់​ច្រើន​តាំង​ពី​រឿង​ដំបូង​នេះ​តែ​ម្ដង។

៣. Esther Supreeleela

តារា​សម្ដែង​វ័យ​ក្មេង Esther Supreeleela ក៏​ធ្លាប់​សម្ដែង​ជា​តួ​អាក្រក់​ក្នុង​រឿង “Suparburoot Jutathep” របស់​ប៉ុស្តិ៍​លេខ៣ មុន​នឹង​ផ្លាស់​ប្ដូរ​​មក​នៅ​ប៉ុស្តិ៍​ផ្សេង​ និង​សម្ដែង​តួ​ឯក​រហូត​បាន​ល្បី​ដូច​បច្ចុប្បន្ន។​

៤. Tangmo Nida

តារា​សម្ដែង Tangmo Nida បាន​ចាប់​ផ្ដើម​អាជីព​​សម្ដែង​ដោយ​សម្ដែងជា​តួ​ឆ្នាស​ក្នុង​រឿង “Benja Keta Kwarm Ruk” មុន​នឹង​ក្លាយ​ជា​តួ​ឯក​ស្រី​ជួរ​មុខ​របស់​ប៉ុស្តិ៍​លេខ​ ៧ និង​​បច្ចុប្បន្ន​បាន​វិវត្ត​ខ្លួន​ជា​តារា​សម្ដែង​ឯករាជ្យ​ដែល​មិន​ជាប់​កុងត្រា​ជាមួយ​ប៉ុស្តិ៍​ណា​មួយ​ឡើយ។

៥. Chippy Sirin

តារា​សម្ដែង​កំពុង​ឡើង​កូដ Chippy Sirin ក៏​បាន​ចាប់​ផ្ដើម​ដំបូង​ដោយ​តួ​អាក្រក់​ដែរ​ក្នុង​រឿង “The Six Sense Seu Rak Sampad Haujai 2” មុន​នឹង​បាន​ក្លាយ​ជា​តួ​ឯក​ស្រី​ក្នុង​រឿង​ភាគ​ដ៏​ល្បី​ប្រចាំ​ឆ្នាំ​២០១៥ រឿង “Sud Kaen Saen Rak” ៕

ប្រភព៖ dao.news ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម